Ad Code

ជាង​ផ្សារ​ម្នាក់ ស្លាប់​ដោយ​ចរន្ត​ភ្លើង​ឆក់​ ខណៈ​កាត់​ដែក​ស័ង្កសី​



កណ្តាល ៖ ជាង​ផ្សារ​ម្នាក់​ បាន​យក​ស័ង្កសី​កាត់​ដោយ​មិនបាន​ប្រយ័ត្ន​មើល​ខ្សែភ្លើង​នៅ​ខាងក្រោម​បណ្ដាល​ឲ្យ​ដាច់​ខ្សែភ្លើង​ឆ្លង​ចរន្ត​ឆក់​ស្លាប់​មួយ​រំពេច​ ដែល​ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៤០​នាទី ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០១៩ ចំណុច​ភូមិ​ស្លាប​តា​អោន ឃុំ​គគីរ ស្រុក​កៀន​ស្វាយ ខេត្ត​កណ្តាល​។​

ជនរងគ្រោះ​ ឈ្មោះ យស សុវណ្ណ ហៅ យក្ស ភេទ​ប្រុស អាយុ​៤៥ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ​ខ្មែរ មុខ​របប​ជាជាង​ផ្សារ​ មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​អុក​១ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​ប្រភពពី​សាក្សី​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​បានធ្វើ​ផ្ទះ​ឲ្យ​គេ​នៅមុខ​វត្ត​កោះ ជាមួយ​ជាង​សំណង់​ពីរ​នាក់​ទៀត ដែល​ធ្វើ​នៅ​ក្រោយ​ផ្ទះ។ ចំណែក​ជនរងគ្រោះ​ ឈ្មោះ យស សុវណ្ណ ហៅ យក្ស បាន​អង្គុយ​កាត់​ស័ង្កសី​នៅមុខ​ផ្ទះ ពេល​កំពុង​កាត់​មិន​បាន​ប្រយ័ត្ន​ និង​មើល​ខ្សែភ្លើង​ នៅ​ខាងក្រោម​ ក៏​​ប៉ះ​ខ្សែ​ភ្លើង​ឆក់​ចំ​ដើមទ្រូង​ខាង​ស្តាំ និង​កញ្ចឹង.ក ខាង​ស្តាំ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ តែម្ដង​។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​កម្លាំង​ប៉ុស្តិ៍ សហការ​ជាមួយ​កម្លាំង​ជំនាញ​កោសល្យវិច័យ​ស្រុក អាជ្ញាធរ​មូលដ្ឋាន និង​គ្រូពេទ្យ​ចុះ​ពិនិត្យ​សាកសព​ និង​បាន​បញ្ជាក់​ថា សាកសព​មាន​ស្លាកស្នាម​រលាក​ដោយ​ខ្សែភ្លើង​ចំនួន​០២​កន្លែង គឺ​ដើមទ្រូង​ខាង​ស្តាំ និង​កញ្ចងឹ.ក ខាងស្តាំ។ ជនរងគ្រោះ​ពិត​ជា​ស្លាប់​ដោយសារ​ឆក់​ខ្សែភ្លើង​មែន ហើយ​កម្លាំង​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ និងបាន​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu