ភ្នំពេញ ៖ ដើម្បីទទួលយកនូវមហាសំណាងពេញមួយឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំចិន នៅណាហ្គាវើលដ៍! ជាមួយក្រុមគ្រួសារជាទីស្រឡាញ់ ដៃគូពាណិជ្ជកម្ម និងមិត្តភ័ក្ដិរបស់អ្នក លោកអ្នកអាចមកជួបជុំគ្នា និងពិសាម្ហូបមហាសម្បត្តិ និងបង្អែមឈ្ងុយឆ្ងាញ់ជាច្រើនជម្រើសនៅណាហ្គាវើលដ៍ ពីឥឡូវនេះរហូតដល់ថ្ងៃទី១៩កុម្ភៈ ដើម្បីស្វាគមន៍ឆ្នាំកុរ។
ភោជនីយដ្ឋានប្រណីតចិនឈ្នះពានរង្វាន់លំដាប់ពិភពលោករបស់ណាហ្គាវើលដ៍ Fortune Palace និង Hall of Golden Chimes មានបម្រើនូវម្ហូប “អ៊ីសាង” ពិសេសដែលពេញនិយមប្រចាំតំបន់អាស៊ីភាគអាគ្នេយ៍ និងត្រូវបានគេជឿថានឹងផ្តល់នូវលាភសំណាងដល់អ្នកពិសាពេញមួយឆ្នាំ។ អ្នកអាចជ្រើសរើសគ្រឿងផ្សំបន្ថែមជាច្រើន ដូចជាត្រីសាលម៉ុនណ័រវ៉េ លៀសមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង ឬបង្កងអូស្ត្រាលីជាលក្ខណៈចានតូច ឬចានធំ និងអាចពិសានៅក្នុងភោជនីយដ្ឋាន ឬខ្ចប់យកទៅគេហដ្ឋានក៏បាន។
ភោជនីយដ្ឋានប្រណីតចិនទាំងពីរ ក៏មានផ្តល់ជូននូវម្ហូបបុណ្យចូលឆ្នាំចិនពិសេសផ្សេងទៀតផងដែរ តម្លៃចាប់ពី ២៣៨ដុល្លារ សម្រាប់ ៤ នាក់ ឬ ៤៨៨ ដុល្លារ សម្រាប់១០នាក់ ដូចជាស៊ុបក្រពះត្រីជាមួយខ្យងសមុទ្រ និងសាច់មាន់ ប៉ាវហ៊ឺខជាមួយមាន់ស្រែ ទាប៉េកាំង បង្គាឆាជាមួយផ្សំ មើមរុក្ខជាតិជាមួយទឹកជ្រលក់កំពឹសខាប់ ។ល។ ឬអ្នកអាចភ្លក់ម្ហូបមហាសម្បត្តិចិន Poon Choi ដែលមានគ្រឿងសមុទ្រជាច្រើនមុខ សាច់ និងបន្លែសុខភាពនៅភោជនីយដ្ឋានចិន Hall of Golden Chimes មីអាយុវែងជាមួយសាច់មាន់នៅភោជនីយដ្ឋាន Golden Bowl ជើងជ្រូកខជាមួយអយស្ទ័រក្រៀមនៅភោជនីយដ្ឋាន Chopstick និងបង្គាឆាជាមួយឈីសប៉ាម៉េហ្សង់ នៅភោជនីយដ្ឋានចិន Fortune Palace។
លើសពីនេះ អ្នកអាចពិសាអាហារប៊ុហ្វេអន្តរជាតិពេលល្ងាច នៅភោជនីយដ្ឋាន 2Pangea រៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៥និង៣០នាទីល្ងាច ដែលអ្នកញ៉ាំទី២ ចំណាយតែ៨ដុល្លារប៉ុណ្ណោះ។
ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ អ្នកអាចទិញនំបុណ្យចូលឆ្នាំចិនសម្រាប់ក្រុមគ្រួសារ ដៃគូពាណិជ្ជកម្ម និងមិត្តភ័ក្ដិរបស់អ្នកដែលមានដូចជា នំស្រួយរសជាតិសណ្តែកដី ឬរសជាតិដូងបែបចិន នៅសាលទទួលភ្ញៀវ Lobby Lounge ឬភោជនីយដ្ឋានក្រោមដី Food Pavilion។ ឬអ្នកអាចទិញនំម្សៅអង្ករដំណើបចិននៅក្នុងប្រអប់ដ៏ស្អាតដែលមានរសជាតិស្ករត្នោត ទឹកឃ្មុំ ស្លឹកតើយ និងឆៃថាវសដែលតំណាងឲ្យភាពចម្រុងចម្រើនជាមួយតម្លៃ២២ដុល្លារប៉ុណ្ណោះ។
អ្នកនឹងទទួលបានតុក្កតារូបកូនជ្រូកដ៏ស្រស់ស្អាតឥតគិតថ្លៃមួយផងដែរ នៅពេលអ្នកចំណាយយ៉ាងហោចណាស់៦៨ដុល្លារនៅក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយនៅណាហ្គាវើលដ៍ ទិញកញ្ចប់ធ្វើដំណើរកម្សាន្តដែលមានតម្លៃ៥០ដុល្លារ កក់កញ្ចប់សេវាកម្មស្ប៉ាតម្លៃចាប់ពី ៩៨ដុល្លារ ឬទិញកញ្ចប់ស្នាក់នៅ Gold ឬ Silver។
ក្នុងឱកាសបុណ្យចូលឆ្នាំចិនក្នុងឆ្នាំនេះ អ្នកអាចមកទស្សនាការសម្តែងសិល្បៈពិសេសដោយសេរីចាប់ពីម៉ោង១០យប់ រៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍។ នៅពេលមកដល់ណាហ្គាវើលដ៍ អ្នកនឹងត្រូវបានស្វាគមន៍ដោយទេវតាទ្រព្យចិន និងម៉ាស់ស្កត់ជាច្រើន ខណៈពួកគាត់ដើរជូនពរដល់ភ្ញៀវនៅក្នុងអាគាររៀងរាល់ថ្ងៃ ចាប់ពីម៉ោង៦ល្ងាច។ ហើយសូមកុំភ្លេចថតរូបស្អាតៗនៅក្នុងណាហ្គាវើលដ៍ដែលតុបតែងដ៏ស្អាតប្លែកភ្នែកជាមួយគោមចិនពណ៌ក្រហម និងរូបកូនជ្រូកពណ៌មាសដ៏ស្រស់ស្អាត។ សូមអញ្ជើញមកណាហ្គាវើលដ៍នៅម៉ោង១១ព្រឹក នៅថ្ងៃទី៧កុម្ភៈ ដើម្បីទស្សនាការលោតម៉ុងសាយនៅលើបង្គោលខ្ពស់ៗដ៏អស្ចារ្យនៅច្រកចូលធំណាហ្គាវើលដ៍ និងទទួលនូវលាភសំណាងក្នុងឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់។
គួរបញ្ជាក់ថា ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វីត និងដឺលុច្សជាង១.៦៥៨បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹប២៧កន្លែង មណ្ឌលស្ប៉ាប្រណីតពីរ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលប្រជុំដែលបំពាក់ដោយបរិក្ខារទំនើបៗ៕
Source: Kampuchea Thmey Daily
0 Comments