ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ មធ្យោបាយយានយន្តល្មើស សរុបចំនួន៩៩៤គ្រឿង អប់រំចំនួន៣៨៩គ្រឿង និងពិន័យ ចំនួន៦០៥គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ចំនួន២០៨៩៧គ្រឿង អប់រំ ចំនួន៦៧៤៨គ្រឿង និងពិន័យ ចំនួន១៤១៤៩គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ សរុបរួម ចំនួន៧១២៣៩គ្រឿង អប់រំ ចំនួន៤៣៤គ្រឿង មធ្យោបាយពិន័យ ចំនួន១០៤៩៧គ្រឿង ( មួក៨៧៧៨គ្រឿង និងកញ្ចក់២៧៥០គ្រឿង ស្រវឹងចំនួន ១៣គ្រឿង និងយានផ្សេងៗ ចំនួន៥៥៣គ្រឿង )។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៦៤៩គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ រកឃើញយានយន្តល្មើស ចំនួន៩គ្រឿង អប់រំចំនួន៣គ្រឿង និងមធ្យោបាយពិន័យ ចំនួន៦គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments