Ad Code

រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ​បុក​ជាមួយ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ខ្លឹប​(​គុប​)​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់



ភ្នំពេញ ៖ រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ​បុក​ជាមួយ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ខ្លឹប​(​គុប​)​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោង​១៤ និង​០០​នាទី ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​មុខ​ក្លោងទ្វារវត្ត​ច័ន្ទ​បុរី​វង្ស លើ​ផ្លូវ​ជាតិ​លេខ​៥ ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​សំរោង ខណ្ឌព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​រវាង​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3E-0678 ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែង​កើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា​ខ្លឹប​(​គុប​) ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​កណ្តាល​1A-9719 ធ្វើដំណើរ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងទិសដៅ​កើត​ទៅ​លិច​(​បត់​ឆ្លងផ្លូវ​) ត្រូវ​រថយន្ត​បុក​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ របូត​ម៉ាស៊ីន​ចេញពី​តួ​។

អ្នកបើកបរ​រថយន្ត​ឈ្មោះ សរ អ៊ូរ ភេទ​ប្រុស អាយុ ២១​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១១០ ភូមិ​ពាន់​វត្ត ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​(​អ្នកបើកបរ​ឃាត់ខ្លួន​)​។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ទូច ព្រឹម ភេទ​ប្រុស អាយុ ៧៥​ឆ្នាំ ស្នាក់នៅ​ភូមិ​បា​សិទ្ធិ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ស្លាប់​) ក្រោយ​កើតហេតុ​ត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

សមត្ថកិច្ច​បញ្ជាក់​ថា ករណីនេះ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ ខូចខាត​រថយន្ត​ និង​ម៉ូតូ​មួយ​គ្រឿង​។ ករណីនេះ​កម្លាំង​បាន​ប្រគល់​ឲ្យ​ជំនាញ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu