Ad Code

អាវុធហត្ថ​រាជធានី​បញ្ជូន​ចោរលួច​ដ៏​ជំនាញ ទៅ​តុលាការ



ភ្នំពេញ ៖ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ចោរលួច​ម៉ូតូ ០១​នាក់ ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​នៅ​រសៀល​នេះ​។ ករណី​លួច​ម៉ូតូ​នេះ កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៨និង៣០​នាទី ដែល​ប្រព្រឹត្ត​ឡើង ដោយ​ជនសង្ស័យ​ម្នាក់ មានឈ្មោះ ផន សុជា ហៅ​សុខ​ជា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ ០១​គ្រឿង​ម៉ាក វ៉េវ ពណ៍​ខៀវ គ្មាន​ស្លាក​លេខ ជា​របស់​ជនរងគ្រោះ​ឈ្មោះ យូ វី ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ នៅ​ចំណុច ក្នុង​ការដ្ឋាន​សំណង់ ប៊ូ​យ៉ុង ភូមិ​បុរី​កម្មករ សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។



មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹង​ក្រោម​វិធានការ នៃ​ការ​សួរចម្លើយ​របស់​ស​ម​ត្ថ​កិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ ខាងលើ បាន​សារភាព​ឲ្យ​ដឹងថា នៅ​ថ្ងៃ​កើតហេតុ ខ្លួន​បាន​ដើរចូល​ក្នុង​ការដ្ឋាន​សំណង់ ប៊ូ​យ៉ុង ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ក៏​ឃើញ​មនុស្ស ០៣​នាក់ កំពុង​អង្គុយ​ផឹកស៊ី។

ប្រភព​បន្ត​ថា ពេលនោះ​រូបគេ​ក៏​ចូល​ទៅ​ផឹក​ជាមួយ ដោយ​គ្មាន​អ្នកណា​ស្គាល់​រូបគេ​នោះ​ទេ លុះ​ផឹក​បាន​មួយសន្ទុះ បុរស ០២​បាន​ឈប់​ផឹក ហើយ​រូបគេ​បាន​ផឹក​បន្តទៀត​ជាមួយ​ម្ចាស់​ម៉ូតូ។

ប្រភព​បន្ត​ទៀត​ថា ​ក្រោយមក​ម្ចាស់​ម៉ូតូ​បាន​ដើរទៅ​ដួស​បាយ ឃើញ​ដូច​នោះ​រូបគេ​ក៏បាន​លួច​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ​ជិះ​ចេញ​តែម្តង តែ​ក្នុងពេលនោះ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ បាន​ស្រែក​ឆោឡោ ឮ​ដល់​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ដែល​កំពុង​ល្បាត​ក្នុងភូមិ​សាស្ត្រ​នោះ​ឃើញ ចុះមក​ឃាត់ខ្លួន​ភ្លាមៗ​ផង​ដែរ​។ រូបគេ តែងតែ​ប្រើប្រាស់​គ្រឿងញៀន ជាប្រចាំ​រៀងរាល់ថ្ងៃ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu