Ad Code

ការស្លាប់​បានបង្ហាញ​ពី​ស្ថានភាព​លំបាក​របស់​កុមារ​ក្នុង​ការធ្វើ​ចំណាកស្រុក​ទៅ​សហរដ្ឋអាមេរិក​



ការស្លាប់​របស់​កុមារ​ហ្គា​តេ​ម៉ា​ឡា​ពីរ​នាក់​នៅ​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ពីគ្នា​បាន​គូសបញ្ជាក់​ពី​មូលហេតុ​ដែលមាន​កុមារ​ជាច្រើន​ស្ថិតក្នុង​ចំណោម​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​ដែល​កំពុងធ្វើដំណើរ​ទៅ​ភាគ​ខាងជើង​។ សាក្សី​បាន​ប្រាប់ AFP ថា អ្នកជួញដូរ​បាន​ប្រាប់​ពួកគេ​ថា ក្រុមគ្រួសារ​មានឱកាស​ល្អ​ជាង​មុន​ក្នុងការ​អនុញ្ញាត​ឲ្យ​ចូល​ដោយ​កង​ឆ្មាំ​ព្រំដែន​អាមេរិក​។​

លោក Agustin Gomez គឺជា​ជន​អន្តោរ​ប្រវេសន៍​ម្នាក់​ដែល​បានសម្រេច​ចិត្ត​ប្រថុយ​ធ្វើដំណើរ​។​
សាច់ញាតិ​របស់លោក Gomez នៅ​ភាគ​ខាងលិច​ទីក្រុង Nenton ជិត​ព្រំដែន​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយថា គាត់​បានឮ​ពាក្យ​ចចាមអារ៉ាម​ថា ការនាំយក​កូនប្រុស​អា​យុ​ប្រាំបី​ឆ្នាំ​របស់គាត់​ឈ្មោះ Felipe ទៅជា​មួយ​គឺអាច​មាន​ប្រយោជន៍​ដល់​ការធ្វើដំណើរ​របស់គាត់​។​

កុមារ Felipe បាន​ស្លាប់​ក្នុង​មន្ទីរពេទ្យ​រដ្ឋ New Mexico នៅ​ថ្ងៃបុណ្យ​ណូអែល​ដែលមាន​រយៈពេល​ត្រឹម​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​ពួកគេ​ទាំងពីរ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ឆ្មាំ​ព្រំដែន​រដ្ឋ Texas ក្រោយ​ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់​។ អាជ្ញាធរ​អាមេរិក​ដែល​ស៊ើបអង្កេត​ករណីនេះ​បាន​និយាយថា កុមារ Felipe បាន​ស្លាប់​បន្ទាប់ពី​មាន​រោគសញ្ញា​នៃ​ជំងឺ​គ្រុនផ្តាសាយ​។​

ហើយ​នៅ​ពីរ​សប្តាហ៍​មុន​នោះ ប្រទេស​ហ្គា​តេ​ម៉ា​ឡា​មាន​ភាព​តក់ស្លុត​យ៉ាងខ្លាំង​ដោយ​ការស្លាប់​របស់​ក្មេងស្រី​ជនជាតិភាគតិច​អាយុ​ប្រាំពីរ​ឆ្នាំឈ្មោះ Jakelin Caal ដែល​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយសារ​ខ្វះ​ជាតិ​ទឹក​។​

សកម្មជន​អន្តោប្រវេសន៍​ហ្គា​តេ​ម៉ា​ឡា​ឈ្មោះ Roxana Palma បាន​ប្រាប់ AFP ថា មាន​សារ​ត្រូវបាន​ចែកចាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ការនាំយក​កុមារ​ទៅជា​មួយ​បាន​ផ្តល់នូវ “​ការធានា​” កាន់តែ​អស្ចារ្យ​ជាង​មុន​នៅក្នុង​សហរដ្ឋអាមេរិក​។​

ហាក់ដូចជា​មានការ​សង្ស័យ​តិចតួច​ណាស់​ដែលថា​ការជំរុញ​ចម្បង​សម្រាប់​ការធ្វើ​ចំណាកស្រុក​គឺ​ដោយសារ​ភាពក្រីក្រ​នៅឯ​ផ្ទះ​។ អ្នកជំនាញ​ការធ្វើ​ចំណាកស្រុក​បាន​ប្រាប់ AFP ថា ការនាំយក​កុមារ​ទៅជា​មួយ​ពួកគេ​ក៏​ជា​មធ្យោបាយ​មួយ​សម្រាប់​ឪពុកម្តាយ​ក្នុងការ​ទប់ស្កាត់​ពួកគេ​ពី​ការ​ត្រូវបាន​ជ្រើសរើស​ដោយ​ពួកឧក្រិដ្ឋជន​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu