Ad Code

ក្រុម ស៊ាន ពិសិដ្ឋ​ គ្រង​ជើងឯក ខណៈ​ក្រុម PCO FC ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ បាន​ត្រឹម​លេខ​៤​ នៃ​ពាន​រង្វាន់ Tiger Street Football Festival 2019 មណ្ឌល​ខេត្ត​បាត់ដំបង​



​បាត់ដំបង ៖ ​ក្រុម ស៊ាន ពិសិដ្ឋ បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​ នៃ​ក្របខណ្ឌ​ពាន​រង្វាន់ Tiger Street Football Festival 2019 មណ្ឌល​ខេត្ត​បាត់ដំបង ក្រោយពី​យកឈ្នះ​លើ​ក្រុម Tiger Night ក្នុង​លទ្ធផល​៣​ទល់​០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នាយ​ប់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៩​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់ ​វាល​បែក​ចាន ទី​រួម​ខេត្ត​បាត់ដំបង​។

ចំណែក​ក្រុម PCO FC ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ បានត្រឹមតែ​លេខ​៤ ក្រោយពី​ចាញ់​ក្រុម Fox Zone FC ជា​លទ្ធផល​១​ទល់​២ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដូចគ្នា​។

សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង គឺ​ក្រុម​ស៊ាន ពិសិដ្ឋ ទទួលបាន​ប្រាក់រង្វាន់​១៥០០​ដុល្លារ ក្រុម Tiger Night ជើងឯក​រង​បាន​ទៅលើ​ក្រុម ប្រាក់រង្វាន់​១.០០០​ដុល្លារ ក្រុម​ចំណាត់​ថ្នាក់​លេខ​៣​ បាន​ទៅលើ​ក្រុម Fox Zone FC “A” ប្រាក់រង្វាន់​៥០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុម PCO FC ប្រាក់រង្វាន់​២០០​ដុល្លារ។​

ដោយឡែក​ សម្រាប់​ខេត្តបាត់ដំបង​ ដែលជា​មណ្ឌល​ទី​៤​នេះ​ គណៈកម្មាធិការ​រៀបចំ​កា​រ​ប្រកួត ​យក​តែ​៩​ក្រុម​រួមមាន​ក្រុម Norea Team ក្រុម Ochar FC ក្រុម Tiger Night ក្រុម PCO FC ក្រុម ខ្លា​ចាស់ “A” ក្រុម Fox Zone FC “A” ក្រុម ឌី ស៊ី ស៊ី ក្រុម យុវជន​ទួល​តា​ឯក “B” និង​ក្រុម​ស៊ាន ពិសិដ្ឋ ដើម្បី​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៦ និង​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខនេះ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​បាល់ទាត់​អន្តរជាតិ គឺ​កីឡាករ​បាល់ទាត់ Ronaldinho​។

សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹងធ្វើ​ឡើង​នៅ​មណ្ឌល​ បន្ទាប់​ទៀត​គឺ​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី​២-៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ នៅ​បរិវេណ​ផ្សារ​រាត្រី ជិត​កាស៊ីណូ​ផ្កាយ​៥ គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យកតែ​៦​ក្រុម។​

បន្ទាប់ពី​ការប្រកួត​ជ្រើសរើស​ជើងឯក Tiger street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្ត​បាត់ដំបង​បាន​បញ្ចប់​មក យើង​ក៏មាន​កម្មវិធី​ប្រគំ​តន្ត្រី​កាន់តែ​ធំ​ជាង​មុន​ឆាក​តន្ត្រី​កាន់តែ​ទំនើប និង​មាន​ក្លឹប​ទឹកកក​ថៃ​ហ្គ័​រ​គ្រី​ស្តា​ល់ ភ្លើងពណ៌​ចម្រុះ នឹង​មាន​ការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បី​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុ​ជា រួមមាន​ លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា សួស វី​ហ្សា លោក សូ​ណូ លោក វង្ស តារា​រតនា Khmeng Khmer និង​ឌី​ជេ Maily​។

ស្រា​បៀ​ថៃ​ហ្គ័​រ​ ជា​ស្រា​បៀ ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២ ​នៅ​ប្រ​ទស​សិង្ហ​បុរី ​និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស​ នៅ​ទូទាំង​ពិភពលោក​ ហើយ​ស្រា​បៀ​ថៃ​ហ្គ័​រ​ ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់ អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ​ និង​គុណភាព​។​

សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀ​ថៃ​ហ្គ័​រ ​៖ www.facebook.com/TigerBeerKH
​ពិសា​ដោយ​ការទទួលខុសត្រូវ​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu