Ad Code

បង្ក្រាប​ទីតាំង​ម៉ាស្សា​មួយកន្លែង សង្ស័យ​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​៨​នាក់



ភ្នំពេញ ​៖​ មនុស្ស​ប្រុស ស្រី​ចំនួន​៨​នាក់ ​ត្រូវ​បាន​ប៉ូលិស​នៃ​មន្ទីរ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ​​សហការ​ជាមួយ​នគរបាល​មូលដ្ឋាន​ឃាត់ខ្លួន ​ក្នុង​ប្រតិបត្តិការ​​ចុះ​បង្ក្រាប​ទីតាំង​ម៉ាស្សា​មួយកន្លែង ដែល​សង្ស័យថា បាន​បង្កប់​សេវា​កម្ម​ផ្លូវភេទ​។​

ប្រតិបត្តិការ​ខាងលើ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​អង្គារ ទី​៨ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ បាតដៃ​សម្រួល​សរសៃ​បែប​បុរាណ​ខ្មែរ ផ្ទះ​លេខ ៨៧A តាម​បណ្តោយ​ផ្លូវ​លេខ​១៣៨ ស្ថិតក្នុង ភូមិ​៥ ក្រុម​៧ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

ម្ចាស់​ទីតាំង​ត្រូវបាន​គេ​ស្គាល់ ឈ្មោះ​សុខ រតនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ឈ្មោះ ដួង ស្រី​ពៅ ភេទ​ស្រី អាយុ​២៦​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ​ មានការ​ចូលរួម​ពី​អនុ​ប្រធាននាយកដ្ឋាន​ការ​ជួញដូរ​មនុស្ស និង​កម្លាំង​នគរបាល​មូលដ្ឋាន ដោយ​ធ្វើការ​ឃាត់ខ្លួន​នារី​ជា​ជនរងគ្រោះ​ចំនួន​៥​នាក់ ​ម្ចាស់​ទីតាំង​ប្តី​ប្រពន្ធ​២​នាក់ រួមទាំង​បុរស​ម្នាក់​ជា​ភ្ញៀវ​។​

ក្រោយ​ឃាត់ខ្លួន​នារី​ជា​ជនរងគ្រោះ​ត្រូវបាន​នាំយកទៅ​មន្ទីរ​ប្រឆាំង​ការជួញដូរ​មនុស្ស​ធ្វើការ​អប់រំ ដោយឡែក​ជនសង្ស័យ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​។ ចំពោះ ទីតាំង​ត្រូវបាន​សមត្ថកិច្ច​បិទទ្វារ​បណ្ដោះអាសន្ន​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu