Ad Code

លួច​កាច់​សោ.ក​ម៉ូតូ​របស់​អ្នក​មក​ហាត់ប្រាណ​នៅ​គួច​កាណុង​ មិនបាន​សម្រេច​ត្រូវ​ជាប់អន្ទាក់



ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក​ឃាត់ខ្លួន​ដោយ​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ទៀបភ្លឺ​ថ្ងៃ​អង្គារ ៩​រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ ត្រង់​ចំណុច​រង្វង់​មូល​គួច​កាណុង​កាំភ្លើង​ជ្រុង​ខាងកើត ផ្លូវ​ព្រះមុន្នីវង្ស ភូមិ​១៨ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឡាំ ញឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​បំ​រ៉ុង​ថ្នល់​ការ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

វត្ថុ​តាង​ចាប់​យក​រួមមាន ទី​១-​ម៉ូតូ​មួយគ្រឿង ម៉ាក HONDA ZOOMER X ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GL-6448 លេខ​តួ 5161377 និង​លេខ​ម៉ាស៊ីន​016137 (​ប្រគល់​ឲ្យ​ជនរងគ្រោះ​យកទៅ​រក្សា​ទុកជា​បណ្តោះ​អាសន្ន​)​។ ចំណែក​ជនរងគ្រោះ ឈ្មោះ លីន សម្បត្តិ ភេទប្រុស អាយុ​៦០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​២៤១ ផ្លូវ​លេខ​K៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​ពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥​ទៀបភ្លឺ​ជនរងគ្រោះ​ឈ្មោះ លីន សម្បត្តិ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ បាន​ជិះ​ម៉ូតូ HONDA ZOOMER X ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ 1GL-6448 មក​ហាត់ប្រាណ​នៅ​រង្វង់​មូល​គួច​កាណុង ពេលធ្វើ​ដំណើរ​មកដល់​បាន​ចត​ម៉ូតូ​ទុក​នៅ​ចិញ្ចើម​ផ្លូវ​រង្វង់​មូល​គួច​កាណុង​ជ្រុង​ខាងកើត ដោយ​បាន​ចាក់​សោក​ត្រឹមត្រូវ រួច​ក៏​ដើរ​ហាត់ប្រាណ​ជា​ធម្មតា ពេល​ជនរងគ្រោះ​ដើរ​ហាត់ប្រាណ​បណ្តើរ​មើល​មក​ម៉ូតូ​របស់ខ្លួន​បណ្តើរ ស្រាប់តែ​ឃើញ​ជនសង្ស័យ​ឈ្មោះ ឡាំ ញឿ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ឡើង​អង្គុយ​លើ​ម៉ូតូ​កំពុង​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​របស់​ខ្លួន ភ្លាម​នោះ​ជនរងគ្រោះ​បាន​ស្រែក​ផ្អើលឆោឡោ​ចោរៗ ខណៈនោះ​ជនសង្ស័យ​បាន​រត់​គេច​ខ្លួន​កាត់​តាម​សួនច្បារ​ទៅ​ទិស​ខាងជើង ត្រូវ​ជនរងគ្រោះ រួមជាមួយ​អ្នកជិតខាង​ហាត់ប្រាណ​ក្បែរ​គ្នា ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​ម៉ូតូ​នាំមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក ដើម្បី​ធ្វើការ​សាកសួរ​តែម្តង​។ ចំពោះ​សោក.​ក​ម៉ូតូ ត្រូវ​ជនសង្ស័យ​បោះចោល​បាត់​រក​មិនឃើញ​។ ចំណែក​ម៉ូតូ​ម៉ាក​ខាងលើ ប្រគល់​ឲ្យ​ជនរងគ្រោះ​យកទៅ​រក្សា​ទុកជា​បណ្តោះ​អាសន្ន​វិញ​៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu