Ad Code

មិនបាច់​ជិះ​យន្តហោះ​ទៅ​ប្រទេស​ជប៉ុន​ទេ នៅ​កម្ពុជា​យើង​ក៏​មាន​ផ្កា​សាគូ​រ៉ា​ដែរ ​



ភ្នំពេញ​ ៖​ ដើម្បី​លើក​សោភណភាព​រាជធានី​ភ្នំពេញ ឲ្យ​កាន់​តែ​មាន​ភាព​ស្រស់​បំព្រង ​សមជា​ទីក្រុង​ដែល​ជា​បេះដូង ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឃើញ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​ខែ​ ទៅ​មួយខែ គឺ​បាន​យកចិត្តទុកដាក់​ណាស់ ក្នុងការ​តុបតែង​រាជធានី​ឲ្យ​មានការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ អន្តរជាតិ​ មក​ដើរលេង​កម្សាន្ត​នៅក្នុង​រាជធានី​ភ្នំពេញ​របស់​យើង​។​



ជាក់ស្តែង​នៅពេល​បច្ចុប្បន្ននេះ​ រាជធានី​ភ្នំពេញ បាន​បង្អួត​រាង​មិន​ចាញ់​ទីក្រុង​របស់​បណ្តា​ប្រទេស​មួយ​ចំនួន​នៅលើ​សាកលលោក​ឡើយ ដោយ​ទីក្រុង​ភ្នំពេញ​បាន​និង​កំពុង​កសាង​អគារ​ខ្ពស់ៗ​ជាច្រើន ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា ការស្ថាបនា​ស្ពាន​អាកាស​ស្អេកស្កះ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ជាដើម។

ក្រៅពី​នេះ រាជធានី​ភ្នំពេញ នៅមាន​សួនច្បារ ​ដែល​មាន​ស្មៅ ផ្កា​រីក​ស្គុះស្គាយ ជាច្រើន​កន្លែង​ថែម​ទៀត​។ អ្វីដែល​ល្អ អ្វីដែល​ជាការ​គយគន់ ថ្មី​មួយទៀត​នោះ គឺ​រាជធានី​ភ្នំពេញ​របស់​យើង​មាន​ដើម​ផ្កា​សាគូ​រ៉ា ជាច្រើន​ដើម​ថែមទៀត ដែល​ពេលនេះ​បាន​កំពុង​ចេញ​ផ្កា​បង្អួត​រាង​ឲ្យ​អ្នក​ទេសចរណ៍​បាន​ឃើញ តាម​បណ្ដោយ​ដង​ទន្លេសាប។ អញ្ចឹង​ទេ បងប្អូន​ភ្ញៀវ​ទេសចរ​កម្ពុជា​ទាំងឡាយ​ មិន​ចាំបាច់​ទិញ​សំបុត្រ​ទៅ​មើល​នៅ​ជប៉ុន​ទេ មើល​ត្រឹម​ស្រុក​យើង​បាន​ហើយ កំពុង​ចេញ​ផ្កា​បង្អួត​រាង គួរ​ជាទី​គយគន់​ណាស់៕

 





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu