Ad Code

អង្គការសហប្រជាជាតិ​ស្វែងរក​ជំនួយ​ទឹកប្រាក់​៩២០​លាន​ដុល្លារ​សម្រាប់​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ប្រទេស​បង់​ក្លា​ដែ​ស



អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​បាន​អំពាវនាវ​សុំ​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​៩២០​លាន​ដុល្លារ​អាមេរិក​សម្រាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល​មួយ​លាន​នាក់​ ដែល​កំពុង​ជ្រកកោន​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​បន្ទាប់ពី​ការបង្ហូរ​ឈាម​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​កាន់សាសនា​ព្រះពុទ្ធ។

មនុស្ស​ប្រហែល​៧៤០,០០០​នាក់​នៃ​ជនជាតិភាគតិច​មូស្លីម​មួយ​នេះ​បាន​ភៀសខ្លួន​ទៅ​ប្រទេស​បង់​ក្លា​ដែ​ស​ដោយសារតែ​ការបង្ក្រាប​របស់​យោធា​នៅ​ខែសីហា​ឆ្នាំ​២០១៧​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​អង្គការសហប្រជាជាតិ​ថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច។

ពួកគេ​បាន​ចូលរួម​ជាមួយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ចំនួន​៣០០,០០០​នាក់​ផ្សេងទៀត​ដែល​កំពុង​រស់នៅ​រួចទៅហើយ​នៅក្នុង​ជំរំ​ដែលមាន​មនុស្ស​ច្រើន​កកកុញ​ក្នុងស្រុក Cox's Bazar បន្ទាប់ពី​អំពើហិង្សា​លើក​មុន​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ ភ្នាក់ងារ​ជនភៀសខ្លួន​អង្គការសហប្រជាជាតិ (UNHCR) និង​អង្គការ​អន្តោប្រវេសន៍​អន្តរជាតិ (IOM) បាន​និយាយថា ពួកគេ​កំពុង​ស្វែងរក​ការ​រៃអង្គាសប្រាក់​ចំនួន​៩២០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ដ៏​ធំ​របស់​ជនភៀសខ្លួន​ជាង​៩០០,០០០​នាក់​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​និង​ជាង​៣៣០,០០០​នាក់​ដែលជា​ជនជាតិ​បង់​ក្លា​ដែ​ស​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍​។​

ជំនួយ​និង​សេវាកម្ម​សំខាន់ៗ​ដូចជា​ម្ហូបអាហារ ទឹក អនាម័យ​និង​ទីជម្រក​គឺ​តំណាង​ឲ្យ​ជាង​ពាក់កណ្តាល​នៃ​តម្រូវការ​ថវិកា​ក្នុងឆ្នាំនេះ។

សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ថែមថា “​ផ្នែក​សំខាន់ៗ​ផ្សេងទៀត​នៃ​ការអំពាវនាវ​នេះ​គឺ​រួមមាន​សុខភាព ការគ្រប់គ្រង​ទីតាំង សកម្មភាព​ការពារ​ដូចជា​ការការពារ​កុមារ​និង​ការដោះស្រាយ​អំពើហិង្សា​ផ្លូវភេទ​និង​យេនឌ័រ ការចាក់​ថ្នាំ​បង្ការ​និង​អាហារូបត្ថម្ភ​”​។​

នេះ​គឺជា​ការអំពាវនាវ​លើក​ទី​៣​សម្រាប់​ជំនួយ​ដែល​បានចេញ​រួមគ្នា​ដោយ UNHCR, IOM និង​ប្រទេស​បង់​ក្លា​ដេ​ស​។ ពួកគេ​បាន​និយាយថា ស្ថានភាព​ជនភៀសខ្លួន​បាន​ប្រសើរឡើង​យ៉ាងខ្លាំង​ដោយសារតែ​ប្រាក់​ដែល​បាន​រៃអង្គាស​កាលពីដើម​។​
សេចក្តីថ្លែងការណ៍​រួម​របស់​អង្គការសហប្រជាជាតិ​បាន​និយាយថា កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​បាន​ធ្លាក់ចុះ​ពី​កម្រិត​អាសន្ន​នៅ​ចុងឆ្នាំ​២០១៧ ការចាក់​ថ្នាំ​បង្ការ​រោគ​បាន​កើន​ឡើងដល់​៨៩​ភាគរយ​ហើយ​ស្ត្រី​ដែល​សម្រាលកូន​នៅក្នុង​មណ្ឌល​សុខភាព​បាន​កើនឡើង​ពី​២២​ភាគរយ​ដល់​៤០​ភាគរយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu