Ad Code

Total Cambodge ប្រកាស​ឈ្មោះ​បេក្ខភាព​ជាប់​ឈ្មោះ ចុងក្រោយ​ទាំង 10 នាក់​ក្នុង​កម្មវិធី​ប្រកួត Startupper



ភ្នំពេញ ​៖ ​ដំណើរការ​សម្រិតសម្រាំង​បេក្ខភាព​ដែល​បានដាក់​ពាក្យ​មកកាន់​កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ​2018-2019 របស់​ក្រុមហ៊ុន​តូ​តា​ល់ បានបញ្ចប់​រួចរាល់​ហើយ​។ បេក្ខភាព​ចំនួន 10​រូប​ខាងក្រោម​នេះ បាន ជាប់​ឈ្មោះ​នៅក្នុង​ការជ្រើសរើស​ចុងក្រោយ មានឈ្មោះ ១-Leny KEO៖ Clean City 2-Linda EANG៖ Life Group 3-Mithona CHUOP៖ V-LIFT 4-Pauvrachana PHAUK៖ CamMhealth 5-Seavpor TENG៖ Homex Kh 6-Song Ravuth៖ Modern Agriculture 7-Sovannthorn SORN៖ Vectorkh.com 8-Sreysrors CHEA៖ KON CHHLAT Baby Porridge 9-Sovann SRUN៖ Tesdopi តេស្ត ១២ , 10-Vantara LONG៖ TreeWB, Social-Ecommerce។

គម្រោង​ខាងលើនេះ ត្រូវបាន​ជ្រើសរើស​ចេញពី​បេក្ខភាព​ជាង 92 បេក្ខភាព តាមរយៈ​ការដាក់​ពាក្យ និង​ដំណាក់កាល “​ចែករំលែក​ដើម្បី​ទទួលបាន​ការចូល​ចិត្ត​” (“Share for Likes”) មុនពេល​ឈានដល់​ដំណើរ ការពិនិត្យ​មើល​ដោយ អ្នកជំនាញ​ធុរកិច្ច​សង្គម​។​



បេក្ខភាព​ទាំង 10​រូបនេះ បានធ្វើ​បទ​បង្ហាញ​អំពី​គម្រោង​របស់ខ្លួន​នៅ​ថ្ងៃ​តែមួយ​ក្នុង​ថ្ងៃទី​១៦​ខែកុម្ភៈ​នេះ​។ បេក្ខភាព​ទទួលបាន ការបង្ហាត់បង្រៀន​មុនពេល​ធ្វើ​បទ​បង្ហាញ​ដល់​ក្រុមប្រឹក្សា​វាយតម្លៃ​ក្នុងស្រុក ដែលមាន​សមាសភាគ​ដូច ខាងក្រោម​៖ លោក Asif IQBAL នាយក​គ្រប់គ្រង ក្រុមហ៊ុន​តូ​តា​ល់ លោក Bernardo ESEO ជា VP Corporate Affairs ក្រុមហ៊ុន​តូ​តា​ល់ Sopheak KEM ជា VP Commercial and Specialties ក្រុមហ៊ុន​តូ​តា​ល់ Chantra BE, Barcamp, Tech & Startup Community Builder លោក Chansamrach LIM, នាយក​គ្រប់គ្រង Cambodian Investment Club
Kounila KEO, នាយក​គ្រប់គ្រង Redhill Asia, លោក Somethearith DIN សហ​ស្ថាបនិក​សណ្ឋាគារ Frangipani និង​ប្រធាន​សមាគម​សណ្ឋាគារ លោក Stephen Peterson ទីប្រឹក្សា​ជាន់ខ្ពស់ និង​អ្នកសម្របសម្រួល​កម្មវិធី​សម្រាប់​សហគ្រិនភាព និង​នវានុវត្តន៍ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​
Penhleak “Pinkie” CHAN, អ្នកគ្រប់គ្រង​ពាណិជ្ជកម្ម និង​សហគមន៍ ក្រុមហ៊ុន Raintree។



កម្មវិធី​ប្រគល់​ពាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​01 ខែមីនា ឆ្នាំ​2019 ដោយ​ក្រុមប្រឹក្សា​វាយតម្លៃ នឹងធ្វើ​ការប្រកាស​អ្នកទទួលបាន​ជ័យលាភី​ចំនួន​បី​រូប ដែលជា​អ្នកឈ្នះ​នៅក្នុង​កម្មវិធី​ប្រកួត Startupper ប្រចាំឆ្នាំ​2018-2019 របស់​ក្រុមហ៊ុន​តូ​តា​ល់​នៅក្នុង​ប្រទេស​កម្ពុជា​។ សហគ្រិន​វ័យក្មេង​ទាំងបី​រូបនេះ នឹង​ទទួលបាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែលមាន​ចំនួន​ទឹកប្រាក់​រហូតដល់ 15000 ដុល្លារ (​រង្វាន់​ទីមួយ​) ការគាំទ្រ​ផ្ទាល់ខ្លួន និង​ការបង្ហាត់បង្រៀន​ពី​ក្រុមហ៊ុន​តូ​តា​ល់ និង​យុទ្ធនាការ​ទំនាក់ទំនង​ដើម្បី​ធ្វើ ការផ្សព្វផ្សាយ​គម្រោងរ​បស់​ពួកគេ​ថែម​ទៀតផង​។​កម្មវិធី​របស់​យើង ក៏​នឹងមាន​ពានរង្វាន់​សហគ្រិន​ស្ត្រី​ឆ្នើម​សម្រាប់​ម្ចាស់​ជ័យលាភី​ម្នាក់​ក្នុងចំណោម​បីនាក់​ដើម្បី​ជាការ​ជួយ​គាំទ្រ​ដល់​គម្រោង​របស់​នាង​ផងដែរ​។​ពានរង្វាន់​នឹង​ប្រគល់ជូន នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ផ្លូវការ​របស់​យើង​។

កម្មវិធី Startupper ប្រចាំឆ្នាំ​2018-2019 របស់ Total Challenge ត្រូវបាន​រៀបចំឡើង​ក្នុងពេល​ដំណាលគ្នា នៅក្នុង​ប្រទេស​ចំនួន 55 ដែល​ប្រទេស​ចំនួន 37 ក្នុងចំណោម​នោះ​គឺ​ស្ថិតនៅក្នុង​ទ្វីបអាហ្វ្រិក 11 ប្រទេស នៅក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ចក​និង​មជ្ឈិមបូព៌ា និង 4 ប្រទេស​នៅ​ទ្វីបអាមេរិក និង 3 ប្រទេស​នៅ​ទ្វីបអឺរ៉ុប ដែល​ប្រារព្ធ​ឡើង​ដើម្បី​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​តូ​តា​ល់​ចំពោះ​ការអភិវឌ្ឍ​សង្គម និង​

សេដ្ឋកិច្ច​នៅតាម​បណ្ដា​ប្រទេស​ម្ចាស់ផ្ទះ​ដែល​យើង​ធ្វើ​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក​។ តាមរយៈ​ការជួយ​សហគ្រិន​វ័យក្មេង​ដែលមាន​គំនិត​ច្នៃប្រឌិត​ខ្ពស់​ឱ្យ​សម្រេច​គម្រោង​របស់ខ្លួន​ដោយ​ភាពជោគជ័យ​មានន័យថា​កម្មវិធី​Challenge​ជួយ​ពង្រឹង​ធនធានមនុស្ស​ដែលជា​សរសៃឈាម​នៅក្នុង សង្គម​របស់​ប្រទេស​ម្ចាស់ផ្ទះ ដែល​យើង​ធ្វើ​អាជីវកម្ម​។​

បញ្ជី​ឈ្មោះ​ពេញលេញ​របស់​បេក្ខភាព​ជាប់​ឈ្មោះ និង​វិធាន​អំពី​ការប្រកួត​មាន​ផ្សព្វផ្សាយ​នៅលើ​ទំព័រ facebook ផ្លូវការ​របស់​យើង (facebook.com/totalcambodge)៕
​ 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu