Ad Code

ខ្មាន់កាំភ្លើង​បាញ់សម្លាប់​មនុស្ស​៥​នាក់​នៅក្នុង​តំបន់ឧស្សាហកម្ម​អាមេរិក



មនុស្ស​ចំនួន​៥​នាក់ ​ត្រូវបាន​សម្លាប់​ និង​ប៉ូលិស​ជាច្រើន​នាក់ ​ត្រូវរបួស​កាលពី​ថ្ងៃ​សុក្រ​នៅពេល​ខ្មាន់កាំភ្លើង​ម្នាក់ ​បាន​បើក​ការបាញ់ប្រហារ​នៅក្នុង​តំបន់ឧស្សាហកម្ម​មួយ​នៅ​ជាយក្រុង Chicago ដែល​នេះ​ជាការ​បាញ់ប្រហារ​សម្លាប់​រង្គាល​ចុងក្រោយ​បំផុត​ដែល​វាយប្រហារ​សហរដ្ឋ​អាមេរិក​។​

ការបាញ់ប្រហារ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​១​និង​២៨​នាទី​រសៀល​នៅ​រោងចក្រ​ដ៏​ធំ​មួយ​ក្នុង​តំបន់ Aurora នៃ​រដ្ឋ Illinois ។​

ប៉ូលិស​បាន​និយាយថា មន្ត្រី​បាន​ចូល​អន្តរាគមន៍​ក្នុងការ​បាញ់ប្រហារ​ជាមួយ​ជនសង្ស័យ​ម្នាក់​ដែល​ត្រូវបាន​គេ​គិតថា​ជា​បុគ្គលិក​ម្នាក់​មុនពេល​គាត់​ត្រូវគេ​បាញ់សម្លាប់​។ គាត់​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ Gary Martin អាយុ​៤៥​ឆ្នាំ​។​

មេ​ប៉ូលិស​ក្រុង Aurora លោក Kristen Ziman បាន​និយាយថា មន្ត្រីប៉ូលិស​ចំនួន​ប្រាំ​នាក់​ត្រូវបាន​គេ​បាញ់​។ មនុស្ស​ពីរ​នាក់​ត្រូវបាន​គេ​ដឹក​តាម​យន្តហោះ​ទៅកាន់​មន្ទីរពេទ្យក្រុង Chicago​។​

លោក Ziman បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា “​មន្ត្រី​ផ្សេងទៀត​នៅ​កន្លែងកើតហេតុ​បាន​ប្រទះឃើញ​ជនរងគ្រោះ​ដោយ​គ្រាប់កាំភ្លើង​នៅ​ខាងក្នុង​អគារ​”​។​

ប៉ូលិស​មិនបាន​បញ្ចេញ​ព័ត៌មាន​ស្តីពី​ស្ថានភាព​របស់​មន្ត្រី​ឬ​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ទេ​។​
​ប៉ូលីស​បាន​និយាយថា ពួកគេ​មិនដឹង​ពី​មូលហេតុ​នៃ​ការបាញ់ប្រហារ​នោះឡើយ​ប៉ុន្តែ​សាក្សី​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា ខ្មាន់កាំភ្លើង​គឺជា​បុគ្គលិក​ដែលមាន​កំហឹង​។​

ស្របពេល​ជាមួយគ្នា​នោះ សេត​វិមាន​បាន​និយាយថា លោក​ប្រធានាធិបតី Donald Trump បាន​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់​។​

ការបាញ់សម្លាប់​នេះ​បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ខួប​លើក​ទី​១​នៃ​ការបាញ់ប្រហារ​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​វិទ្យាល័យ Marjory Stoneman Douglas ក្នុង​ទីក្រុង Parkland នៃ​រដ្ឋ Florida ដែលជា​កន្លែង​អតីត​សិស្ស​ម្នាក់​បានសម្លាប់​សិស្ស​ចំនួន​១៤​នាក់​និង​បុគ្គលិក​៣​នាក់​។​

កុមារ​ជិត​១,២០០​នាក់​បាន​បាត់​បង់ជីវិត​ដោយសារ​អំពើហិង្សា​កាំភ្លើង​ហើយ​មានការ​បាញ់ប្រហារ​សម្លាប់​រង្គាល​ចំនួន​៣៧​លើក​។​
​អភិបាលរដ្ឋ Illinois លោក JB Pritzker ដែលជា​អ្នកប្រជាធិបតេយ្យ​បាន​និយាយថា ការបាញ់ប្រហារ​កាលពី​ថ្ងៃ​សុក្រ​គឺជា​ផ្នែក​មួយ​នៃ​ការរីក​រាលដាល​នៃ​អំពើ​ហឹ​ង្សា​ដោយ​កាំភ្លើង​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu