Ad Code

លោក ភា សុ​ភ័​ត្រា កំពុងតែ​សម្លឹងមើល​ទ្រនំ​ថ្មី​ក្រោយ ចប់​ភារកិច្ច​ជាមួយ​ក្លិប​ក្រសួងការពារជាតិ



លោក ភា សុ​ភ័​ត្រា្ត ដែលជា​គ្រូ​ប​ង្កោ​ល​ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​ថា​ លោក​កំពុងតែ​សម្លឹង​រកមើល​ទ្រនំ​ថ្មី​ ក្រោយ​ផុត​ភារកិច្ច​ជាមួយ​ក្លិប​បាល់ទាត់​ចាស់​របស់ខ្លួន ក្រោយ​មាន​ដំណឹង​ក្រៅផ្លូវការ​ថា​លោក ខូវ ឆាយ ដែល​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​បានប្រកាស​ដកខ្លួន​ផង​ដែរ ​មុន​ពេល​រដូវ​កាល​ថ្មី​ចាប់ផ្តើម​។

លោក ភា សុ​ភ័​ត្រា បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ដឹកនាំ​ក្រុម Cambodia All Stars ឈ្នះ​លើ​ក្រុម SCG Moungthong United របស់​ថៃ ដោយ​លទ្ធផល​២​ទល់​០ កាល​ពីពេល​ថ្មីៗ​ថា «​ខ្ញុំ​ចប់​ភារកិច្ច​ជាមួយ​ក្លិប​ក្រសួងការពារជាតិ ហើយ អីចឹង​រយៈពេល​នេះ ខ្ញុំ​កំពុង​សម្លឹង​រកមើល​ការងារ​ថ្មី បើសិន​មាន​ក្លឹប​ផ្សេងៗ ចាប់អារម្មណ៍ យើង​នឹងមាន​ការចរចា​គ្នា ព្រោះ​យើង​ជា​គ្រូ​បាល់ទាត់​ស្រាប់ យើង​អត់​អ​សកម្មភាព​បាល់ទាត់​ក្នុងអំឡុងពេល​ណាមួយ​នោះ​ទេ ដោយសារ​ពេលវេលា​នេះ គួរតែ​មានឱកាស​ក្នុង​ការធ្វើការងារ​បន្ថែ​ម​ទៀត​»​។



លោក​បាន​បញ្ជាក់​ទៀត​ថា «​បើសិន​គ្មាន​ឱកាស​ក្នុង​ការដឹកនាំ​ក្លឹប​វិញ ខ្ញុំ​សង្ឃឹមថា ខ្ញុំ​នឹង​មាន​ឱកាស​សម្រាប់​ការងារ​អភិវឌ្ឍន៍​យុវជន បើ​មិនបាន​ចូលរួម​ជាមួយ​សហព័ន្ធ ខ្ញុំ​ក៏មាន​ផែនការ​បង្ហាត់​ក្មេង តាម​តំបន់​រស់នៅ​ផងដែរ​»​។ យ៉ាងណាក្តី​មិនមាន​ដំណឹង​បញ្ជាក់​ពី​មូល​ហេតុដែល​គ្រូបង្វឹក​ខាងលើនេះ​ចាក​ចេញពី​ក្លិប​ក្រសួងការពារជាតិ នេះដែរ​។



សូម​រំលឹក​ថា ​មុន​ចូលកាន់​តំណែង​ក្នុង​ក្រុម​ក្រសួងការពារជាតិ បុរស​ដែល​កាន់​អាជ្ញា​ប័ណ្ណ​គ្រូបង្វឹក​កម្រិត A License រូប​នេះ​មាន​ក្លិប​មួយចំនួន​ទាក់ទង​ទៅ​ចូលរួម​ក្រុម​តែ​លោក​បាន​បដិសេធ​។ លោក ភា សុភ​ត្រា ជា​អតីត​កីឡាករ​របស់​ក្លិប​ក្រសួងការពារជាតិ ចាប់ពី​ឆ្នាំ ១៩៩៩ ដល់​ឆ្នាំ ២០០៦​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​ក៏​ធ្លាប់​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ធំៗ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) វគ្គ​Master Coaching Course ( Fitness & Management)​។​បទពិសោធន៍​ជាច្រើន​ក្នុងនាម​ជា​គ្រូ​បង្គោល​ផង និង​ជំនួយការ​គ្រូបង្វឹក​ផង ធ្វើ​ឲ្យ អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា ( ឈុត​យុវជន​អាយុ​ក្រោម​២២​ឆ្នាំ​) រូប​នេះ​មាន​ទស្សនៈ​វិស័យ​ខ្ពស់​លើ​ផ្នែក​បច្ចេកទេស​និង​រៀបចំ​ក្បួន​យុទ្ធសាស្ត្រ​ប្រកួត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu