Ad Code

សេចក្តី​ភ័យខ្លាច បាន​កើតមានឡើង​នៅក្នុង​តំបន់​កា​ស្មៀ ក្រោយ​ផ្ទុះអាវុធ​នៅតាម​ព្រំដែន

ក្រុម​អ្នកភូមិ​ក្នុង​រដ្ឋ​ភាគ​ខាងជើង​ចាម​មូ និង​កា​ស្មៀ​របស់​ប្រទេស​ឥណ្ឌា កំពុង​រស់នៅ​ទាំង​សេចក្តី​ភ័យខ្លាច ក្រោយពេល​មានការ​ផ្លោង​គ្រាប់កាំភ្លើង​ធំ និង​ការ​ផ្ទុះអាវុធ​ដោយ​ទាហាន​ប៉ា​គី​ស្ថាន  ជាហេតុ​បណ្ដាល​ឲ្យ​មនុស្ស​៦​នាក់ បាត់បង់​ជីវិត ក្នុង​នោះ​រួម​ទាំង​ស្ត្រី​ម្នាក់​ផង​ដែរ ហើយ​មនុស្ស​យ៉ាង​ហោច​១០​នាក់​ផ្សេងទៀត បាន​រងរបួស។


ការ​ផ្លោង​គ្រាប់កាំភ្លើង​ត្បាល់ និង​ការ​បាញ់​តដៃ​ដាក់គ្នា បាន​កើតមានឡើង​តាំងពី​ថ្ងៃ​សុក្រ​មកម្ល៉េះ នៅ​ថ្ងៃ​ដែល​ប្រទេស​ប៉ា​គី​ស្ថាន ប្រារព្ធ​ទិវា​ឯករាជ​ជាតិ​របស់​ពួកគេ ពោល​គឺ​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​ដែល​ប្រទេស​ឥណ្ឌា អបអរ​ថ្ងៃ​ទិវា​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស ឆ្នាំ​១៩៤៧។


ចាប់តាំងពី​សប្តាហ៍​មុន​មក ភាព​តានតឹង​បាន​កើនឡើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ដែល​ជា​ខ្សែបន្ទាត់​ឈប់​បាញ់​បែងចែក​រវាង​ប្រទេស​ឥណ្ឌា និង​ប៉ា​គី​ស្ថាន។


ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា អ្នកភូមិ​ជាច្រើន​នាក់ បាន​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង​របស់​ខ្លួន​ទៅកាន់​ទី​សុវត្ថិភាព ក្រោយ​គ្រាប់កាំភ្លើង​ត្រូវចំ​លំនៅដ្ឋាន​របស់​ពួកគេ​រួចមក​នោះ។


អ្នកស្រុក​ម្នាក់​ឈ្មោះ មហា​ម៉ា​ដ រ៉ា​ហ្សា​ក់ បាន​និយាយ​ថា ស្ថានភាព​កាន់តែ​មិនអាច​ព្យាករណ៍​បាន​មុន ហើយ​ការ​ផ្លោង​គ្រាប់កាំភ្លើង​ធំ និង​ការ​បាញ់​ត​គ្នា នៅ​តាម​តំបន់​ព្រំដែន បាន​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត និង​អាយុជីវិត​មនុស្ស​ជាច្រើន​នាក់៕


T-08-17-15-z12-full


T-08-17-15-z11-full


T-08-17-15-z10-full



សេចក្តី​ភ័យខ្លាច បាន​កើតមានឡើង​នៅក្នុង​តំបន់​កា​ស្មៀ ក្រោយ​ផ្ទុះអាវុធ​នៅតាម​ព្រំដែន

Post a Comment

0 Comments

Close Menu