Ad Code

​អសន្ដិសុខ​ចំណីអាហារ​ និងតម្លៃ​ថែទាំ​សុខភាព​ដ៏​ខ្ពស់​ ទៅទន្ទឹម​គ្នា​តែម្ដង​​

មនុស្សផងទាំងឡាយ​​ ជាមួយ​នឹង​ករណី​កើត​អសន្ដិសុខ​ចំណីអាហារ​ ហើយ​ដែល​តតាំង​​ទៅ​នឹង​ប្រភេទ​អាហារ​ទាំង​នេះ​នៅលើតុ​អាហារ​នោះ បែរ​ត្រូវ​ចំណាយ​ប្រាក់ទៅ​លើ​ការ​ថែ​ទាំ​សុខ​ភាព​កាន់តែ​ច្រើន​ឡើង​ គឺ​លើសទ្វេដង​ បើប្រៀបធៀប​ទៅនឹង​ក្រុមមនុស្ស​ដែលអាស្រ័យ​ទៅដោយ​អាហារ​បរិភោគ​ប្រកប​ដោយសន្ដិសុខ​សុវត្ថិ​ភាព​នោះ នេះបើ​យោង​តាមការសិក្សា​ស្រាវ​ជ្រាវ​ថ្មីម​ួយ​នៅប្រទេស​កាណាដា។


មនុស្ស​ផងទាំងឡាយ​ដែល​ទទួល​រង​ដោយ​សារ​ករណី​អសន្ដិសុខ​ស្បៀង​អាហារ​នោះ ក៏​អាស្រ័យ​​ដោយសារ​តែ​មាន​ចំណូលទាប នាំ​ឲ្យ​មនុស្ស​ទាំងនោះ​មាន​សុខភាព​ផ្លូវ​ចិត្ដ​ និងផ្លូវ​កាយ​ក៏​ទាប​ផង​ទៅ​ទៀត។ នេះ​ជាកា​រលើកឡើង​​ដោយលោកស្រី Valerie Tarasuk នៃ​មហាវិទ្យា​ល័យ​ University of Toronto ដែលដឹកនាំ​ការ​ស្រាវ​ជ្រាវនោះ។


បើ​តាម​ការ​លើកឡើង​របស់​លោក​ស្រី​នោះ​ថា អាហារ​បរិភោគ​មាន​តិច​តួច​ ឬក៏​អាហារ​ដែល​​មាន​គុណភាព​ទាប​ អាច​ជះ​ឥទ្ធិពលដល់​ស្ថាន​ភាព​នៃ​សុខភាព​ ហើយក៏​ចាំ​បាច់​ត្រូវ​​តែ​ទទួល​​ការ​ថែទាំ​សុខ​ភាព​ឲ្យ​បាន​​កាន់​តែ​ច្រើន។ ប៉ុន្ដែ​​បើទោះ​ជា​យ៉ាង​ណាក្ដី វា​មិនមែន​​តែ​ត្រឹម​ប៉ុណ្ណឹង​ទេ ដោយសារ​តែ​មាន​កត្ដា​ជាច្រើន​ផ្សេង​ទៀត​គួប​ផ្សំ​ថែមផង។


មនុស្ស​ផង​ទាំងឡាយ​ណា​ដែល​បរិភោគ​អាហារ​ដោយ​ខ្វះ​សន្ដិសុខ​ ហើយ​ដែល​បង្ក​ឲ្យ​​កើត​ទៅជា​ជំងឺ​ទឹក​​នោម​ផ្អែម ហើយ​នឹងត្រូវ​តស៊ូ​ក្នុងការគ្រប់គ្រង​ដល់ជំងឺ​ទឹក​នោម​ផ្អែម​របស់​ខ្លួន ហើយ​នេះ​អាច​ជា​រឿង​ពិត​សម្រាប់​មនុស្ស​ទាំង​ឡាយ​នោះ​ដែល​រស់នៅ​ជាមួយ​នឹង​អាការៈ​ជំងឺ​រាំុរ៉ៃ​ផ្សេងទៀត។ នេះជាការ​លើកឡើង​ដោយ​លោក​ស្រី Tarasuk។


ដោយឡែក​លោក Graham Riches នៃ​មហា​វិទ្យាល័យ​ School of Social Work នៃ​សាកល​វិទ្យាល័យ​ University of British Columbia នៅ​ក្រុង​ Vancouver បានថ្លែង​ថា អសន្ដិ​សុខ​​នៃ​ចំណី​អាហារ​ គឺ​មាន​ជា​រួមយ៉ាង​ប្រាកដ​នៅ​សហ​រដ្ឋ​អាមេរិក​ លើ​ស​ពីនៅប្រទេស​កាណា​ដា។ លោក Riches បាន​និយាយ​ដូច្នេះ​ បើទោះ​​ជា​លោកមិនស្ថិត​នៅ​ក្នុងការ​រួម​ចំណែក​នៃ​​ការ​​សិក្សា​ស្រាវ​ជ្រាវ​ខាង​លើ​នេះក្ដី។


លោក Riches បាន​និយាយ​ប្រាប់​ Reuters Health តាម​អីុមែល​ថា នៅឆ្នាំ​២០១១ មាន​ជន​ជាតិ​អាមេរិកាំង​ម្នាក់​ក្នុង​ចំណោម​៦នាក់​​ រស់​នៅ​ក្នុង​ការ​បរិភោគ​អាហារ​នៅ​ក្នុងផ្ទះ​ដែល​ជា​ប្រភេទ​អាហារ​ខ្វះ​សន្ដិសុខ​ (មិន​មាន​ជីវជាតិ, សារ​​ធាតុបំប៉ន​បរិបូណ៌) បើ​ប្រៀប​ធៀប​ទៅនឹ​ង​ម្នាក់​ក្នុង​ចំណោម​៨នាក់​នៃករណី​ដូចគ្នា​នេះ​​ក្នុង​​ប្រទេស​កាណាដា៕


Reuters



​អសន្ដិសុខ​ចំណីអាហារ​ និងតម្លៃ​ថែទាំ​សុខភាព​ដ៏​ខ្ពស់​ ទៅទន្ទឹម​គ្នា​តែម្ដង​​

Post a Comment

0 Comments

Close Menu