Ad Code

ខែ​មករា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ទូទាំងប្រទេស​បង្ក្រាប​គ្រឿង​ញៀន៦៩៦​ករណី ​ឃាត់​ជនសង្ស័យ​១៥២៥​នាក់​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ប្រចាំ​ខែមករា ឆ្នាំ​២០១៩ សរុប 696​ករណី ឃាត់​មនុស្ស 1525​នាក់ ក្នុងនោះ​ស្រី 125​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 380​ករណី ឃាត់ 683​នាក់ (​ស្រី 69​នាក់​) និង​ប្រើប្រាស់ 316​ករណី ឃាត់ 842​នាក់ (​ស្រី 56​នាក់​)។ អនុវត្ដ​ដីកា ​៖ 25​ដីកា ឃាត់ 25​នាក់ (​ស្រី 2​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 23Kg 871,45g និង​កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត 6​គ្រឿង ម៉ូតូ 173​គ្រឿង ទូរស័ព្ទ 485​គ្រឿង ជញ្ជីង 39​គ្រឿង។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩ សរុប 750​ករណី ឃាត់​ជនសង្ស័យ 1622​នាក់ ក្នុងនោះ​ស្រី 127​នាក់ (​ជនបរទេស 67​នាក់ ស្រី 16​នាក់ មាន 6​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 412​ករណី ឃាត់ 729​នាក់ (​ស្រី 71​នាក់​) និង​ប្រើ​ប្រាស់ 338​ករណី ឃាត់ 893​នាក់ (​ស្រី 56​នាក់​)។ អនុវត្ដ​ដីកា 25​ដីកា ឃាត់ 25​នាក់ (​ស្រី 2​នាក់​សារធាតុ​ញៀន គ្រប់​ប្រភេទ 23Kg 970,29g និង 104​កញ្ចប់​តូច កញ្ឆា​ក្រៀម 7634​ដើម។ សម្ភារៈ​ចាប់​យក រួមមាន រថយន្ត 6​គ្រឿង ម៉ូតូ 173​គ្រឿង ទូរស័ព្ទ 485​គ្រឿង ជញ្ជីង 39​គ្រឿង។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​លើក​ទី៣ ប្រាប់​បន្ត​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន២៣​ករណី ឃាត់៤០​នាក់ (​ស្រី ០​នាក់​) វត្ថុតាង​ចាប់យក​សរុប មេ​តំ​ហ្វេ​តា​មីន (ice) ៣៥,៤៥​ក្រាម និង​៨១​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ១១​ករណី ឃាត់១៣​នាក់ (​ស្រី ០​នាក់​) និង​ប្រើប្រាស់១២​ករណី ឃាត់២៧​នាក់ (​ស្រី០​នាក់​)។ អាវុធហត្ថ​ ៖ បង្ក្រាប​ជួញដូរ ១​ករណី ឃាត់​២​នាក់ (​ស្រី​០​នាក់​) និង​ប្រើប្រាស់​១​ករណី ឃាត់​២​នាក់ (​ស្រី​០​នាក់​)។ អ្នកមាន​ផ្ទុក​សារ​ធាតុ​ញៀន២៧​នាក់ ជួញដូរ០​នាក់​/១៣​នាក់ និង​ប្រើប្រាស់២៧​នាក់​/២៧​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ​៨​អង្គភាព រួមមាន Police : ៦​អង្គភាព ១ / មន្ទីរ​ ៖ ជួញដូរ ៥​ករណី ឃាត់៦​នាក់ ប្រើប្រាស់៥​ករណី ឃាត់១០​នាក់ ចាប់យក​ice ៣៣,៧៤​ក្រាម​។ ២ / បាត់ដំបង ​៖ ជួញដូរ ១​ករណី ឃាត់១​នាក់ ប្រើប្រាស់១​ករណី ឃាត់៤​នាក់ ចាប់យក​ice ១,៧១​ក្រាម​។ ៣ / កំពង់ស្ពឺ ​៖ ប្រើប្រាស់១​ករណី ឃាត់៤​នាក់​។ ៤ / ស្វាយរៀង​ ៖ ជួញដូរ១​ករណី ឃាត់១​នាក់ ចាប់យក​ice ១​កញ្ចប់​តូច​។ ៥ / ត្បូងឃ្មុំ​ ៖ ជួញដូរ២​ករណី ឃាត់២​នាក់ ចាប់យក​ice ១១​កញ្ចប់​តូច​។ ៦ / រាជធានី​ភ្នំពេញ​ ៖ ជួញដូរ១​ករណី ឃាត់៤​នាក់ ប្រើប្រាស់៤​ករណី ឃាត់៧​នាក់ ចាប់យក​ice ១​កញ្ចប់​តូច​។​PM : ២​អង្គភាព ១ / កណ្ដាល ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ៦៦​កញ្ចប់​តូច​។ ២ / ឩ​ត្ត​រ​មានជ័យ ​៖ ប្រើប្រាស់១​ករណី ឃាត់២​នាក់ ចាប់យក​ice ២​កញ្ចប់​តូច៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu