Ad Code

លោក Erdogan រិះគន់​សហរដ្ឋអាមេរិក​ចំពោះ “​ភាព​ស្ងៀមស្ងាត់​” អំពី​ករណី​ឃាតកម្ម​លោក Khashoggi



ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan កាលពី​ថ្ងៃអាទិត្យ​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា បាន​រក្សា​ភាព​ស្ងៀមស្ងាត់​លើ​ករណី​ឃាតកម្ម​អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត​លោក Jamal Khashoggi ដែល​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​ពិឃាត​របស់​អារ៉ាប៊ីសាអ៊ូឌីត​នៅក្នុង​ស្ថាន​កុងស៊ុល​ទីក្រុង​អ៊ី​ស្តង់​ប៊ុល។

លោក Erdogan បាន​ប្រាប់​បទសម្ភាសន៍​មួយ​ជាមួយ​ស្ថានីយទូរទស្សន៍ TRT ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ថា “​ខ្ញុំ​មិន​អាចយ​ល់ពី​ភាពស្ងប់ស្ងាត់​របស់​អាមេរិក​បានទេ​។ យើង​ចង់​ឲ្យ​អ្វីៗ​ទាំងអស់​ត្រូវបាន​បញ្ជាក់​ឲ្យ​ច្បាស់​ព្រោះ​មាន​អំពើ​ឃោរឃៅ​និង​មាន​ឃាតកម្ម​។ ករណី​ឃាតកម្ម​របស់លោក Khashoggi មិនមែនជា​រឿង​ធម្មតា​ទេ​”​។​

លោក Khashoggi ដែលជា​អ្នកកាសែត Washington Post និង​ជា​អ្នក​រិះគន់​របប​អារ៉ាប៊ីសាអ៊ូឌីត​គឺ​ត្រូវបាន​គេ​សម្លាប់​នៅឯ​ស្ថាន​កុងស៊ុល​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី​២​ខែតុលា​។​

គាត់​បាន​ទៅ​ស្ថាន​កុងស៊ុល​ដើម្បី​ទទួលយក​ឯកសារ​សម្រាប់​អាពាហ៍ពិពាហ៍​របស់គាត់​ជាមួយ​ស្ត្រី​ជនជាតិ​ទួរគី​។​

ប្រទេស​ទួរគី​បាន​និយាយថា លោក Khashoggi ត្រូវបាន​សម្លាប់​ដោយ​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីត​មួយក្រុម​មាន​គ្នា​១៥​នាក់​ដែល​រឹត​.​ក​គាត់​នៅឯ​បេសកកម្ម​ការទូត​របស់​អារ៉ាប៊ីសាអ៊ូឌីត​។​

បន្ទាប់ពី​បដិសេធ​ការសម្លាប់​នេះ​រយៈពេល​ពីរ​សប្តាហ៍ រដ្ឋាភិបាល​ក្រុង​រី​យ៉ា​ដ​បាន​ពិពណ៌នា​ថា​វា​ជា “​ប្រតិបត្តិការ​ដ៏​សាហាវឃោរឃៅ​” ប៉ុន្តែ​បាន​បដិសេធ​ការជាប់​ពាក់ព័ន្ធ​ណាមួយ​ដោយ​រាជទាយាទ Mohammed bin Salman ។​

រឿងក្តី​នេះ​បាន​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​នៅក្នុង​ទំនាក់ទំនង​របស់​អារ៉ាប៊ីសាអ៊ូឌីត​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​។​

មន្ត្រី​ទួរគី​កំពុង​ស្វែងរក​ចម្លើយ​ពី​អារ៉ាប៊ីសាអ៊ូឌីត​ចំពោះ​សំណួរ​មួយចំនួន​ដូចជា​អ្នកណា​ដែល​បញ្ជា​ឲ្យ​វាយប្រហារ​និង​អំពី​កន្លែង​លាក់​សាកសព​របស់លោក Khashoggi ជាដើម​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu