Ad Code

វេ​ង សុ​ភ័​ក្រ អាច​សងសឹក Far Nemith បានសម្រេច​ឬ​អត់​?



ប្រដាល់ ៖ អ្នក​ប្រដាល់​កម្ពុជា វេ​ង សុ​ភ័​ក្រ ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Far Nemith នា​យប់​ថ្ងៃ​សៅរ៍ ទី​០២​ ខែ​មីនា ​ឆ្នាំ​២០១៩​នេះ នៅក្នុង​កម្មវិធី​ប្រដាល់​ជើងឯក​“ TV5 Boxing Knock Out Series By K.cement ” លើស​ង្វៀន TV5 ព្រែកកំពឹស។​

Far Nemith ជា​អ្នក​ប្រដាល់​ថៃ​ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើនដង​ហើយ​កន្លងមក ក្នុង​នោះគេ​បាន​វាយ​ឈ្នះ ​វេ​ង សុ​ភ័​ក្រ ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​១៤ ខែ​តុលា​ ឆ្នាំ​២០១៧​កន្លងទៅ។ Far Nemith និង វេ​ង សុ​ភ័​ក្រ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

​អ្នក​ប្រដាល់​ថៃ​នេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១១​លើក ស្មើ​០១​លើក ។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ មាន​កម្ពស់​ប្រហាក់ប្រហែល​ សុ​ភ័​ក្រ ​ដែរ គឺ​១,៧០​ម៉ែត្រ ហើយ ​សុ​ភ័​ក្រ​១,៦៨​ម៉ែត្រ​។ តែ​យ៉ាងណា​លើក​នេះ Far Nemith​មិនដឹងថា អាច​យកឈ្នះ​អ្នក​ប្រដាល់​កម្ពុជា ​វេ​ង សុ​ភ័​ក្រ បាន​ទៀត​ឬ​អត់​នោះទេ​?។​

​វេ​ង សុ​ភ័​ក្រ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា ដែល​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ជិត​២០​នាក់​ហើយ នាពេល​កន្លងមក ដោយ​វាយ​ឈ្នះ​ថៃ​០៩​នាក់ ស្មើ​០៤​នាក់ និង​ចាញ់​០៤​នាក់ ដែល​ការជួប​ថៃ​ចុងក្រោយ​គេ​នោះ ​វេ​ង សុ​ភ័​ក្រ វាយ​ចាញ់ Far Nemith ដោយ​ពិន្ទុ។ និយាយ​ជារួម ក្នុង​ការ​ប្រកួត​ចំនួន​៨០​លើក​របស់​វេ​ង សុ​ភ័​ក្រ គេ​វាយ​ឈ្នះ​៦៧​លើក ចាញ់​០៩​លើក និង​ស្មើ​០៤​លើក។​

​យ៉ាងណា សម្រាប់​ការជួប​អ្នក​ប្រដាល់​ថៃ Far Nemith លើក​នេះ គេ​មាន​ជំនឿ​ទុកចិត្ត​លើ វេ​ង ​សុ​ភ័​ក្រ ថា​នឹង​អាច​សងសឹក​យកឈ្នះ​Far Nemith នេះ​វិញ​បាន​មិន​ខាន ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ កាលពី​ជួបគ្នា​លើកដំបូង​នោះ គេ​វាយ​ឈ្នះ ​វេ​ង សុ​ភ័​ក្រ ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ។​

​សូមបញ្ជាក់ថា Far Nemith គេ​មក​ប្រកួត​លើក​មុន វាយ​ឈ្នះ ​ថុល មករា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ដោយ​ពិន្ទុ ហើយ​មក​លើកចុងក្រោយ​នេះ Far Nemith ចាញ់​ឃុន ឌី​ម៉ា មុន​ទឹក​ទី​៥។​

ចាំមើល តើ​ វេ​ង សុ​ភ័​ក្រ គេ​អាច​សងសឹក​អ្នក​ប្រដាល់​ថៃ Far Nemith នេះ បានសម្រេច ​ឬ​អត់​សម្រាប់​ជំនួប​គ្នា​លើក​ទី​២​នេះ?៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu