ភ្នំពេញ ៖ ការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ 2020 សំដៅកាត់បន្ថយហានិភ័យលក្ខខណ្ឌវះកាត់ដែលអាចព្យាបាល និងការពារបានពន្លឿនការទទួលបាននូវការវះកាត់ការដាក់ថ្នាំសណ្តំប្រកបដោយសុវត្ថិភាពនៅទូទាំងសកលលោក ដែលគំនិតផ្ដួចផ្ដើមនេះនឹងផ្ដោតសំខាន់លើការកសាងសមត្ថភាពរបស់ស្ថាប័នកម្ពុជានានាដើម្បីបន្តអភិវឌ្ឍន៍លើការព្យាបាលដោយវះកាត់ទៅអនាគត។
លោកសាស្ត្រាចារ្យឈាង រ៉ាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ដូច្នេះនៅក្នុងពិធីបើកសន្និសីទការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ 2020 កាលពីថ្ងៃទី 14 ខែមីនាឆ្នាំ 2019 នៅមន្ទីរពេទ្យកាលម៉ែត្រក្រោមអធិបតីភាពលោកសាស្ត្រាចារ្យម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលរួមជាមួយសាស្ត្រាចារ្យវេជ្ជបណ្ឌិតជានិងភ្ញៀវជាតិនិងអន្តរជាតិច្រើននាក់ទៀតផងដែរ។
លោកសាស្ត្រាចារ្យឈាងរ៉ាអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានមានប្រសាសន៍ទៀតថា មូលនិធិGEបានសហការគ្នាជាផ្លូវការជាមួយក្រសួងសុខាភិបាលនិងបានអនុវត្តការងារក្រោមការសម្របសម្រួលរបស់ដៃគូដទៃទៀតដូចជា Asist international (Dalberg)(Jhiego)កសាកលវិទ្យាល័យវេជ្ជសាស្ត្រ harvard និង(G4Allianceដើម្បីពង្រឹងប្រព័ន្ធព្យាបាលដោយវះកាត់តាមរយៈកម្មវិធីការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ 2020 ដោយសំដៅអភិវឌ្ឍន៍ជំនាញនិងគាំទ្រផ្នែកសម្ភារៈ។
លោកសាស្ត្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ទៀតថា គម្រោងនេះផ្តោតជាចម្បងលើមន្ទីរពេទ្យចំនួន 4 រួមមានមន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមមន្ទីរពេទ្យបង្អែកខេត្តតាកែវនិងមន្ទីរពេទ្យបង្អែកជ័យជំនះ។ យើងមានសេចក្ដីរីករាយណាស់ដែលត្រូវបានជ្រើសរើសជាទីតាំងបណ្ដុះបណ្ដាលសម្រាប់សម្រាប់កម្មវិធីដ៏ធំនេះជាអត្ថប្រយោជន៍សម្រាប់វិស័យសុខមាលភាពនេះ។ ព្រោះគោលគំនិតចម្បងរបស់យើងគឺពង្រីកចំណេះដឹងដែលយើងអាចបានសិក្សាពីកម្មវិធីការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ 2020 ដើម្បីយកទៅចែករំលែកដល់មន្ទីរពេទ្យដទៃទៀតក្នុងប្រទេសកម្ពុជាតែម្ដង។
ជាមួយគ្នានោះដែរលោកម៉មប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា ភាពរីកចម្រើននៃការព្យាបាលដោយវះកាត់នៅប្រទេសកម្ពុជាក៏ដូចជាការអភិវឌ្ឍនិរន្ដនូវធនធានមនុស្សដែលរួមចំណែកដល់ការលើកកម្ពស់គុណភាពព្យាបាលដោយឈរលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសុខាភិបាលក្រោមគោលនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាដែលបានធ្វើអោយប្រទេសជាតិយើងទទួលបាននូវសុខសន្តិភាពពេញលេញនិងការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ទៀតថា ដោយយោងតាមរបាយការណ៍ស្ដីពីការវះកាត់សកលលោកនៅឆ្នាំ 2030 របស់គណៈកម្មកាឡង់សេ(Lancet)បានបង្ហាញថា លក្ខខណ្ឌវះកាត់មិនទាន់មានសុវត្ថិភាពបានសម្លាប់មនុស្សលើពិភពលោកច្រើនជាងជំងឺឆ្លងទៅទៀតហើយក៏ជាកត្តាបង្កជំងឺមួយភាគបីនៃពិភពលោកផងដែរ។ ការទទួលបានការវះកាត់តាមនិយាមសុវត្ថិភាពពិតជាមិនទាន់សមភាពនៅឡើយព្រោះថាប្រជាជនជាង 90% នៅតំបន់អាស៊ីអាគ្នេយ៍ពុំទទួលបានការវះកាត់ប្រកបដោយសុវត្ថិភាពពេញលេញនោះទេបើប្រៀបទៅនឹងតំបន់ដែលមានចំណូលខ្ពស់ដូចជាអឺរ៉ុបខាងលិចដែលមានត្រឹមតែ 5%។ ដោយឈរលើមូលហេតុនេះហើយក្រសួងសុខាភិបាលបានសហការជាមួយមូលនិធិ(GE)ពង្រឹងប្រព័ន្ធព្យាបាលដោយវះតាមរយៈកម្មវិធីកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ 2020 ដោយសំដៅអភិវឌ្ឍជំនាញនិងគាំទ្រផ្នែកសម្ភារៈ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា យើងមានសេចក្តីរីករាយខ្លាំងណាស់ដែលត្រូវបានជ្រើសរើសក្នុងចំណោមប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ឲ្យចាប់ផ្ដើមការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ 2020 ដែលកម្មវិធីនេះ បានផ្ដល់ឱកាសបណ្ដុះបណ្ដាលថ្មីសម្រាប់គ្រូពេទ្យវះកាត់បច្ចុប្បន្ននិងអនាគតគ្រូពេទ្យវះកាត់បានផ្ដល់ការគាំទ្រដើម្បីបង្កើនល្បឿននូវការដាក់ចេញនូវកម្មវិធីគ្របដណ្ដប់សុខភាពសកលនាពេលអនាគតផងដែរ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានសង្ឃឹមយ៉ាងមុតមាំថា រួមចំណែកនាំមកនូវការបង្កើតថ្មីលើជំនាញសកលនិងបទពិសោធន៍តំបន់ដើម្បីផ្ដល់ឱកាសដល់ប្រជាជនទាំងអស់អាចមានលទ្ធភាពទទួលបានការព្យាបាលដោយវះកាត់ប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា៕
Source: Kampuchea Thmey Daily
0 Comments