Ad Code

អាជ្ញាធរ​រាជធានី​ ស្នើ​ឲ្យ​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ត្រួតពិនិត្យ ការ​ដាំ​ត្រកួន និង​កញ្ឆែត នៅ​បឹងទំពុន​ថា តើ​មាន​សុវត្ថិភាព ឬ​អត់​មុននឹង​យក​ទៅ​លក់​នៅ​ទីផ្សារ



​ភ្នំពេញ ​៖ អភិបាលរង​រាជធានី​ភ្នំពេញ លោក នួន ផា​រ័​ត្ឋ បានស្នើរ​ឲ្យ​មន្ដ្រី​ជំនាញ ពាក់ព័ន្ធ ចុះ​ត្រួតពិនិត្យ សុវត្ថិភាព លើ​ការ​ដាំ​បន្លែ​ដូចជា ត្រកួន និង​កញ្ឆែត ស្ពៃ ផ្ទី ជាដើម នៅ​តំបន់​ទឹកស្អុយ បឹងទំពុន មុន​និង​ឲ្យ​ពួកគាត់​យកទៅលក់​នៅ​លើ​ទីផ្សារ។



ការ​ស្នើ​បែបនេះ​របស់លោក​នួន ផា​រ័​ត្ន បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ០៨​រោច ខែផល្គុន ឆ្នាំច​សំរឹទ្ធិស័ក​ ព​.​ស​២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​២៨ មីនា ឆ្នាំ​២០១៩ ក្នុង​វគ្គ​ផ្សព្វផ្សាយ ស្តី​ពី​សុវត្ថិភាព​ម្ហូបអាហារ និង​ការពារ អ្នកប្រើប្រាស់ រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម សហការ ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី លោក គឹម​មាស សុខ សីហា អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម បងប្អូន​អាជីវករ អាជ្ញាធរ​ខណ្ឌ​ទាំង​១២ មន្ទីរ និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត​។



លោក​នួន ផា​រ័​ត្ឋ អភិបាលរង​រាជធានី​ភ្នំពេញ ក្នុង​ឱកាស​នោះ បាន​លើក​ឡើង​អំពី​កង្វល់ នៃ​ការដាំ​ត្រកួន និង​កញ្ឆែត នៅ​បឹងទំពុន​ដែល​កន្លង មក​មាន ការ​ផ្សព្វផ្សាយ​ករណី​និង​សុវត្ថិភាព​ដែល​សូម្បី​អ្នក​ដាំ​ខ្លួន ឯង​ក៏​មិន​ហ៊ាន​ទទួលទាន​ផង​នោះ លោក​អភិបាល​បាន ចោទ​សួរ​ថា តើ​នេះ​ជា​សមត្ថកិច្ច​និង​ជំនាញ​ខាង​ណា​ជា​អ្នកទទួលខុសត្រូវ​ក្នុង​ន័យ​នេះ​ លោក​សូម​ឲ្យ​ផ្នែក​ពាក់ព័ន្ធ​សហការ​គ្នា​ចូលរួម​កាត់ បន្ថយ និង​បង្កើន​យ៉ាងណា​ឲ្យ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ របស់​យើង​ដែល​ចរាចរ ក្នុង​ទីក្រុង​ភ្នំពេញ​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ជូន​ដល់​អ្នកប្រើប្រាស់​។



​លោក នួន ផា​រ័​ត្ន បាន​លើក​ឡើង​អំពី​ករណី នៃ​បញ្ហា​មិន​មាន​អនាម័យ​បរិស្ថាន​សម្រាប់​អ្នកលក់​មឹក​នៅ​ផ្សារ​ធំ​ថ្មី​ដែល​មិន​មាន​ជំនាញ​និង​យកចិត្តទុកដាក់ ​ឬ​ ណែនាំ​ឲ្យ​អាជីវករ​កុំ​ឲ្យ​ធ្វើ​របៀប​នេះ​ដែល​មើលទៅ​ហាក់ដូចជា​វា​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ធ្ងន់ធ្ងរ លោ​កថា​ អាជីវករ​ត្រូវ​សហការ​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​របស់​ខូចគុណភាព​និង​ត្រូវ​លក់​ជូន​អ្នកប្រើប្រាស់​នូវ​អាហារ​ដែល​មាន​គុណភាព​ល្អ​ ព្រោះ​ជំងឺ​យើង​មិនអាច​មើលឃើញ​នោះទេ។ ​ដូច្នេះ​ការគ្រប់គ្រង​អាជីវកម្ម​ជា​រឿង​សំខាន់​ដើម្បី​ប្រាកដ​ថា ​ការគ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ​របស់​យើង​មាន​សុវត្ថិភាព។



លោក​បន្ត​ថា ​ការចូលរួម​របស់​អាជីវករ​ និង ​បងប្អូន​ប្រជាពលរដ្ឋ​និង​ធ្វើ​ឲ្យ កម្មវិធី​សុវត្ថិភាព​ម្ហូបអាហារ​និង​ការពារ​អ្នកប្រើប្រាស់​របស់​យើង​ទទួល​បាន​ជោគជ័យ​ព្រោះ​បើ​គ្មាន​ការចូលរួម​ពី​ពួកគាត់​ក៏​មិន​ទទួល​បាន​ជោគជ័យ​នោះដែរ​។

លោក​នួន ផា​រ័ត្ន បន្ត​ទៀត​ថា ភាព​មិន​មាន​អនាម័យ បរិស្ថាន​សម្រាប់​អ្នកលក់​មឹក​នៅ​ផ្សារ​ធំថ្មី គឺ​មិន​មាន​ជំនាញ​ណា​មួយ​យកចិត្តទុកដាក់​ឬ​ណែនាំ អាជីវករ​ឡើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​អ្នកប្រើប្រាស់​ធ្ងន់ធ្ងរ។ លោ​កថា​ អាជីវករ​ត្រូវ​សហការ​ធ្វើ​យ៉ាង​ណា​ទប់ស្កាត់​របស់​ខូចគុណភាព​និង​ត្រូវ​លក់​ជូន​អ្នកប្រើប្រាស់​នូវ​អាហារ​ដែល​មាន​គុណភាព​ល្អ ព្រោះ​ជំងឺ​យើង​មិនអាច​មើលឃើញ​នោះទេ។​ ដូច្នេះ​ការគ្រប់គ្រង​អាជីវកម្ម​ជា​រឿង​សំខាន់​ដើម្បី​ប្រាកដ​ថា ​ការគ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារ​របស់​យើង​មាន​សុវត្ថិភាព។

ក្នុង​ន័យ​នេះ​ លោក​ថា​ ការចូលរួម​របស់​អាជីវ​ករ​និង​បងប្អូន​ប្រជាពលរដ្ឋ​និង​ធ្វើ​ឲ្យ​កម្មវិធី​សុវត្ថិភាព​ម្ហូបអាហារ​និង​ការពារ​អ្នកប្រើប្រាស់​របស់​យើង​ទទួល​បាន​ជោគជ័យ​ព្រោះ​បើ​គ្មាន​ការចូលរួម​ពី​ពួកគាត់​ក៏​មិន​ទទួលបាន​ជោគជ័យ​នោះដែរ​។

លោក​គឹម មាស​សុខ​សីហា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្នុង​បទ​បង្ហាញ​បាន​បញ្ជាក់​ថា បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នឹង​បញ្ហា​ផលិតផល សុទ្ធតែ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ស្ថានភាព​នៃ​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន ទាំងអស់។ និយាយ​មែន​ទែន​ទៅ បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ​នេះ មិន​មែនមាន​កង្វល់​តែ​នៅ​កម្ពុ​ជាមួយ​ទេ តែ​វា​ជា​កង្វល់​រួម​ជាស​កល ពោល​គឺ​មិនមែន​កើតមានឡើង​នៅតែ​កម្ពុជា​ទេ​នោះ​ សូម្បីតែ​ប្រទេស​ជឿនលឿន ដែល​មាន​បច្ចេកវិទ្យា វិទ្យាសាស្ត្រ​ជឿនលឿន​ប្រទេស​រីកចម្រើន​ខ្លាំង ដូចជា​អាមេរិក​ជាដើម​នោះ ក៏​នៅ​តែ​មាន​ករណីនេះ ដោយ​មួយឆ្នាំៗ មាន​ករណី​ពុល​អាហារ ដល់​អាយុជីវិត​ច្រើន​ផងដែរ។



លោក​បន្តថា ផលិតផល​ម្ហូបអាហារ យើង​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​មែនទែន ព្រោះ​យើង​ត្រូវ​​ទទួលទាន​ជាប្រចាំ ដើម្បី​ទ្រទ្រង់​ជីវិត​។ ការ​លើកកម្ពស់​ការ​យល់​ដឹង ជូន​បងប្អូន​ប្រជាពលរដ្ឋ ពី​បញ្ហា​សុវត្ថិភាព​ម្ហូបអាហារ ជា​រឿង​សំខាន់។ សម្រាប់​បងប្អូន​អាជីវករ និង​សិប្បករ​ទាំងអស់ គឺ​ត្រូវ​យកចិត្តទុកដាក់ ។ មិនមែន​គ្រាន់តែ​ចង់​ចំណេញ ឬ​ធ្វើ​ឲ្យ​ចំណូល​របស់​យើង​កើន​ជា​អតិបរមា ចង់​អ្នកណា​ឈឺ​ឬ​អ្នកណា​មាន​បញ្ហា​អី យើង​មិន​គិតគូរ ខ្វះ​ក្រមសីលធម៌ នៅក្នុង​ការ​គិតគូរ​នោះ​ទេ​។ ដូច្នេះ​ទាមទារ​ឲ្យ​បងប្អូន ដែល​ជា​អ្នក​ផលិត អ្នក​កែច្នៃ អ្នករៀបចំ អ្នក​នាំចូល អ្នក​លក់ដូរ ត្រូវ​មាន​ស្វាយ​ម្ចាស់ការ​នៅក្នុង​ការគ្រប់គ្រង​ផលិតផល​របស់​ខ្លួន ដោយ​ត្រូវ​វេច​ខ្ចប់​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu