ព្រះវិហារ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ កម្លាំងនគរបាលគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានប្រគល់សំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាមស៊ីវិលចំនួន ១៣គ្រាប់ និងគ្រាប់អាវុធធុនតូចចំនួន ៦គីឡូក្រាម ជូនអង្គការដោះមីនកម្ពុជា (CSHD)ដើម្បីពិនិត្យនិងបំផ្លាញចោល។
មន្ត្រីនគរបាលដដែល បានបន្តថា សំណល់គ្រាប់ចាស់ៗខាងលើរួមមានទី១ប្រភេទគ្រាប់Mortar 82mm HETYPE 30 China ចំនួន ៤គ្រាប់ ទី២Mortar 60mm HE Model 49US ចំនួន ៣គ្រាប់ ទី៣ប្រភេទគ្រាប់Mortar 60mm HE TYPE 27 China ចំនួន ១គ្រាប់ ទី៤គ្រាប់បែកដៃGrenade Launcher 80 mm HEAT ទី៥ គ្រាប់បេ40 China ចំនួន ២គ្រាប់ ទី៦គ្រាប់បែកដៃGrenade Hand 64mm M67 US ចំនួន ១គ្រាប់ ទី៧គ្រាប់បែកដៃHand Grenade 55mm F1USSR ចំនួន ២គ្រាប់ និងទី៨គ្រាប់អាវុធធុនតូច ចំនួន ៦គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments