ភ្នំពេញ ៖ ស្របតាមបេសកកម្មក្នុងការផ្ដល់ជូនអតិថិជននូវប្រព័ន្ធអេកូហិរញ្ញវត្ថុ ដែលបង្កើតគុណតម្លៃ និងប្រកបដោយទំនុកចិត្ត ក្រុមហ៊ុនតារាផេ ដែលជាក្រុមហ៊ុនផ្ដល់សេវាកាបូបលុយអេឡិចត្រូនិកចល័ត និងដំណោះស្រាយក្នុងការទូទាត់សាច់ប្រាក់ដ៏ទំនើបបំផុតនៅកម្ពុជា បានផ្ដល់ដំណោះស្រាយលើការទូទាត់បង់ប្រាក់ទៅក្រសួងសាធារណការ និងដឹកជញ្ជូនតាមបែបឌីជីថលដ៏ល្អបំផុតជូនដល់អតិថិជនគឺ “បច្ចេកវិទ្យាទូទាត់តាមរយៈការស្កេន QR Code។”
អតិថិជនអាចធ្វើការទូទាត់ថ្លៃសេវាបានយ៉ាងរហ័សទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន ទាក់ទងនឹងការចុះបញ្ជីយានយន្ដ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ចេញបណ្ណបើកបរយានយន្ដ និងអាជីវកម្មដឹកជញ្ជូនផ្លូវគោក បានភ្លាមៗ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ សេវាកម្មទូទាត់បង់ប្រាក់នេះ មានភាពរហ័ស ងាយស្រួល និងចំណេញថវិកាទៀតផង ។ ជាពិសេស ក្រុមហ៊ុនតារាផេនឹងផ្ដល់ជូនកម្មវិធីប្រូម៉ូសិនពិសេស គឺការឥតគិតថ្លៃសេវារយៈពេល 3 ខែចំពោះការទូទាត់ថ្លៃសេវានានាទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូននេះ។
វាពិតជាមានភាពងាយស្រួលជាងមុនច្រើនណាស់ អតិថិជនទាំងអស់គ្រាន់តែស្កេន QR Code ដែលមាននៅលើវិក្កយបត្រ គឺអាចទូទាត់បង់ប្រាក់បានភ្លាមៗ ដោយមិនចាំបាច់បំពេញព័ត៌មានផ្សេងៗដូចជា លេខវិក្កយបត្រ ឬក៍ចំនួនទឹកប្រាក់ដែលត្រូវបង់នោះទេ។ អតិថិជនអាចទូទាត់បង់ប្រាក់បានដោយខ្លួនឯង តាមរយៈកម្មវិធី តារាផេ App ក៏បាន ឬក៏អាចធ្វើការទូទាត់ តាមរយៈភ្នាក់ងារតារាផេ ទូទាំងប្រទេសដែលនៅជិតលោកបំផុតក៏បាន។ ត្រឹមថ្ងៃទី 28 ខែមីនា ឆ្នាំ2019 នេះ តារាផេមានភ្នាក់ងារច្រើនជាង 3000 កន្លែងទូទាំងខេត្តក្រុងក្នុងប្រទេសកម្ពុជា រង់ចាំបម្រើសេវាជូនអតិថិជនដូចជា សេវាវេរលុយក្នុងប្រទេសទូទាំង25 ខេត្តក្រុង ទូទាត់វិក្កយបត្រនានា និងថ្លៃទឹកភ្លើង បញ្ចូលលុយកាតទូរស័ព្ទ សេវាទូបង់ប្រាក់កម្ចី ការណែនាំកម្ចី និងសេវាដទៃទៀតជាច្រើន។
លោក ភុក រដ្ឋា ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ បានមានប្រសាសន៍ថា៖ “ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ឈានមុខគេក្នុងប្រទេស ក្រុមហ៊ុនតារាផេ បានបន្ដភាពច្នៃប្រឌិតរបស់ខ្លួន និងអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនជារៀងរាល់ថ្ងៃ។ ពេលនេះ យើងបានផ្ដល់នូវដំណោះស្រាយទូទាត់បង់ប្រាក់ដោយប្រើបច្ចេកវិទ្យា QR Code ជូនដល់អតិថិជន ដូច្នេះហើយ ពួកគាត់អាចចំណេញពេលវេលា និងថរិកា ក្នុងការធ្វើដំណើរទៅបង់ប្រាក់ទូទាត់ថ្លៃសេវានានាទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងពេលអនាគតខាងមុខនេះ ក្រុមហ៊ុនតារាផេ នឹងបន្ដបន្ថែមផលិតផលហិរញ្ញវត្ថុជាច្រើនទៀត ដើម្បីបម្រើសេវាដល់អតិថិជនទាំងនៅទីក្រុង និងនៅតាមបណ្តាខេត្តនានា។”
អំពីតារាផេ
តារាផេគឺជាយីហោរបស់ក្រុមហ៊ុន កាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ដែលជាក្រុមហ៊ុនមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2016។ តារាផេ គឺជាក្រុមហ៊ុនមួយដែលចូលរួមបង្កើតឡើងរវាង ក្រុមហ៊ុន Canadia Investment Holding (CIH) នៃប្រទេសកម្ពុជានិងក្រុមហ៊ុន Fullerton Financial Holdings (FHH) នៃប្រទេសសឹង្ហបុរី ក្នុងគោលបំណងបង្កើតកាបូបលុយអេឡិចត្រូនិចនិងអាជីវកម្មទូទាត់ប្រាក់នៅក្នុងកម្ពុជា។ សេវាកម្មរបស់ តារាផេ រួមមាន៖ ការផ្ទេរប្រាក់(វេរលុយ) ការដក/ដាក់ប្រាក់ ការទូទាត់វិក្កយបត្រ ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់ប្រាក់តាមប្រព័ន្ធអ៊ិនធឺណិត ការទូទាត់ប្រាក់តាមដៃគូពាណិជ្ជករ ការបង់ប្រាក់ឥណទាន សេវាកម្មបើកប្រាក់ខែ និងកាបូបលុយអេឡិចត្រូនិច។ គិតត្រឹមថ្ងៃទី28 ខែមីនា ឆ្នាំ 2019 ក្រុមហ៊ុន តារាផេ មានភ្នាក់ងារចំនួនច្រើនជាង 3000 កន្លែងទូទាំងប្រទេស ហើយចំនួននេះត្រូវបានរំពឹងថានឹងកើនឡើងរហូតដល់ 5200 នៅក្នុងបំណាច់ឆ្នាំ 2019 នេះ។ ក្នុងពេលបច្ចុប្បន្ននេះដែរ ក្រុមហ៊ុន តារាផេ មានដៃគូពាណិជ្ជករជាង 2000 ហាងហើយចំនួននេះត្រូវបានសន្មតថានឹងអាចកើនឡើងដល់ចំនួន 4500 នៅបំណាច់ឆ្នាំ 2019។ តាមរយៈក្រុមហ៊ុន តារាផេ ប្រជាជនកម្ពុជា និងគ្រួសាររាប់ពាន់នាក់នៅតាមបណ្តាខេត្តនិងទីក្រុងនានា អាចធ្វើការផ្ញើប្រាក់គ្រប់ទីកន្លែង គ្រប់ពេលវេលាដោយមានសុវត្ថិភាពខ្ពស់និងសុខសុវត្ថិភាពផ្លូវចិត្ត។
មិនទាន់មានកម្មវិធី តារាផេ App មែនទេ?
ទាញយកឥឡូវនេះ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និង iOS ៖
https://goo.gl/7tvY1E
តារាផេ រហ័ស សុវត្ថិភាពនិងគ្រប់ទីកន្លែង។
Source: Kampuchea Thmey Daily
0 Comments