ភ្នំពេញ ៖ ជារៀងរាល់ពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះទៅសាកសួរសុខទុក្ខដល់បងប្អូន និងក្មួយៗកម្មករ កម្មការិនី រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេសកន្លងមក គេសង្កេតឃើញកម្មករ កម្មការិនី និងប្រជាពលរដ្ឋ លោកបានស្ទុះមកឱបថើបសម្ដេច ដោយក្តីគោរព និងស្រឡាញ់អស់ពីពោះពីពុង។
តាមប្រសាសន៍បងស្រី ជា ថារ៉េត ដែលជាប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូង សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបញ្ជាក់ពីទឹកចិត្តរបស់បងស្រីផ្ទាល់ថា ជារៀងរាល់ពេលដែលសម្ដេចតេជោ អញ្ជើញចុះទៅសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងកម្មករកម្មការិនី នៅទូទាំងប្រទេសបងស្រី មានទឹកចិត្តរំភើប ពេលដែលឃើញប្រជាពលរដ្ឋ និងប្អូនៗកម្មករ និងកម្មការិនី ស្ទុះទៅឱបថើប សម្តេច សឹងគ្រប់គ្នាហើយ បើសិនជាសម្តេចអនុញ្ញាតនោះ គឺច្បាស់ជាអ្នកចូលរួមក្នុងកម្មវិធីរត់មកឱបថើបសម្តេចគ្រប់ៗគ្នា ព្រោះពួកគាត់ចង់បង្ហាញពីភក្ដីភាពរបស់គាត់ ទៅលើសម្ដេច ហើយកម្របានជួបសម្តេចទៀតផង។
បងស្រីបញ្ជាក់ទៀតថា សូម្បីតែបងស្រី និងក្រុមគ្រួសារ គឺនៅពេលមានកម្មវិធីជួបសំណេះសំណាលជាមួយ សម្ដេចតេជោ ម្តងៗ គឺគាត់ចង់រត់ទៅឱប និងថើបសម្តេចផងដែរ ប៉ុន្តែពុំដែលបានសោះហើយមិនដឹងជាពេលណាបានជួបសម្ដេចជាបន្តបន្ទាប់ទៀតនោះទេ។
បងស្រីបញ្ជាក់ថា កាលដែលប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ស្ទុះទៅឱបថើប សម្ដេច នោះគឺពុំមានអ្នកណាបង្ខិតបង្ខំឡើយ ព្រោះប្រជាពលរដ្ឋស្រឡាញ់ និងគាំទ្រ សម្ដេច ខ្លាំងណាស់។
ដោយឡែក ក្មួយស្រី សុខ ភក្តី ដែលជាកម្មការិនីរោងចក្រកាត់SLវិញ បាននិយាយថា ក្មួយស្រីចង់អោបថើប សម្ដេចតេជោ ខ្លាំងណាស់ ព្រោះសម្តេច ជាអ្នកមានគុណមកលើក្រុមគ្រួសារក្មួយស្រី និងប្រជាពលរដ្ឋទូទាំងប្រទេស។ ហើយបើសិនជាសម្តេច មិនលះបង់អាយុជីវិតតស៊ូរំដោះប្រទេសជាតិនិងប្រជាពលរដ្ឋចេញពីរបបខ្មែរក្រហមទេនោះ គឺមកដល់ថ្ងៃនេះ សូម្បីតែក្មួយស្រី និងក្រុមគ្រួសារព្រមទាំងប្រជាពលរដ្ឋទូទាំង ក៏ពុំបានរស់រានមានជីវិតមកដល់ថ្ងៃនេះដែរ។
ដូច្នេះ ក្មួយស្រី សូមធ្វើការផ្ដាំផ្ញើទៅមេបក្សប្រឆាំងថា ល្មមដឹងខ្លួនហើយ ព្រោះមកដល់ពេលនេះប្រជាពលរដ្ឋលែងគាំទ្រអស់លោកបក្សប្រឆាំងទៀតហើយ៕
Source: Kampuchea Thmey Daily
0 Comments