កីឡាករ Alexandre Lacazette រកបាន១គ្រាប់គាត់ ពេលដែលក្រុម Arsenalបំបាក់ក្រុម Napoli១-០កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រEuropa League។
ការស៊ុតបាល់ពិន័យ Free-kickនៅក្នុងតង់ទី១របស់កីឡាករ Lacazette ចូលទៅក្នុងជ្រុងម្ខាងនៃសំណាញ់ ល្មមគ្រប់គ្រាន់ក្នុងការសម្រេចបានជ័យជំនះសម្រាប់ក្រុមកាំភ្លើងធំ នៅរាត្រីមួយដែលក្រុមម្ចាស់ផ្ទះ Napoli មាននូវឱកាសច្រើនជាងពេលការប្រកួតបើកឆាកដំបូង។
អ្នកចាំទី Petr Cech របស់ក្រុម Arsenalបាននិយាយថា ក្រុមរបស់លោកបានធ្វើឲ្យមាននូវដំណើរដ៏លំបាកមួយដល់ក្រុម Napoli ដើម្បីរកបានជ័យជំនះទាំង២ជើង៣-០ និងឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League។
អ្នកចាំទី Cech បាននិយាយថា យើងគ្រប់គ្រងការប្រកួតបានល្អខ្លាំងណាស់ ហើយការពារក៏ល្អថែមទៀតផង។
ក្រុម Arsenalនឹងបើកទ្វារស្វាគមន៍ក្រុមអេស្ប៉ាញ Valenciaនៅការប្រកួតជើងទី១វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេនៅថ្ងៃព្រហស្បត្តិ៍សប្តាហ៍ ទី២ ខែឧសភា ខាងមុខនេះ។
អ្នកចាំទី Cech ដែលនឹងប្រកាសចូលនិវត្តន៍នៅក្នុងរដូវក្តៅនេះហើយនោះ សង្គ្រោះបាល់យ៉ាងល្អផងដែរពីការស៊ុតបាល់របស់កីឡាករ Jose Callejon ខណៈពេលដែលកីឡាករ Arkadiusz Milik មាននូវគ្រាប់បាល់ចូលទី ត្រូវបានលប់ចោល ដោយសារតែអកហ្ស៊ើ ប៉ុន្តែក្រុមនៅក្របខណ្ឌ Serie Aមួយនេះ មិនមានការគំរាមកំហែងខ្លាំងប៉ុន្មាននោះទេមកលើក្រុម Arsena។
សូមបញ្ជាក់ថា ការហាលអាវក្រុម Napoliរបស់លោក Carlo Ancelotti មានន័យថា គ្មានក្រុមអ៊ីតាលីណាមួយ សេសសល់នៅការប្រកួតអឺរ៉ុបក្នុងរដូវកាលនេះនោះទេ៕
Source: Kampuchea Thmey Daily
0 Comments