ជើងឯក Rafael Nadal និងកីឡាករលំដាប់ថ្នាក់កំពូលពិភពលោក Novak Djokovic បានបង្ហាញទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់ ដើម្បីឡើងទៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ Monte Carlo Masters កាលពីថ្ងៃព្រហស្បតិ៍។
កីឡាករ Nadal ដែលកំពុងតាមប្រម៉ាញ់ជើងឯក Monte Carlo បន្តកំណត់ត្រាលើកទី១២របស់គាត់នោះ បានទម្លុះការបម្រើរបស់កីឡាករ Grigor Dimitrov ដើម្បីសម្រេចបានជ័យជំនះក្នុងលទ្ធផលពិន្ទុ 6-4 6-1លើកីឡាករប៊ុលហ្គារីម្នាក់នេះ។
កីឡាករសញ្ជាតិអេស្ប៉ញ វ័យ៣២ឆ្នាំម្នាកនេះ បានព្យាយាមចាប់យកឱកាសពីកំហុសរបស់កីឡាករDimitroដើម្បីប្រកាសជ័យជំនះក្នុងសិតទី១ មុនពេលរកបានកៅអីលេងនៅវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រជាលើកទី១៥របស់លោកនៅលើទីលានដីក្រហម Monte Carlo ។
បច្ចុប្បន្ន កីឡាករ Nadal បានឈ្នះការប្រកួត៧០លើកនៅក្លិប Monte Carlo Country Club ។ ការប្រកួតផ្សេងទៀត ដែលកីឡាករ Nadal សម្រេចបានជ័យជំនះច្រើនជាងគេផងដែរនោះ គឺនៅ French Open ជាកន្លែងដែលលោកធ្លាប់ឈ្នះជើងឯក១១លើក ជាមួយនឹងប្រវត្តិឈ្នះ៨៦លើក ចាញ់២លើក។
កីឡាករ Nadal បាននិយាយថា ២ជុំដំបូងដែលលោកលេង គឺគ្រប់គ្រាន់ក្នុងការឈ្នះការប្រកួត។ លោកមានជំនឿចិត្តខ្លាំងណាស់ពេលប៉ះជាមួយកីឡាករល្អៗទាំង២នាក់នោះ។
ខណៈនោះដែរ ក្រោយលេងយ៉ាងត្រដាបត្រដួលជាមួយកីឡាករ Philipp Kohlschreiber នៅជុំដំបូង កីឡាករ Djokovic ធ្វើបានល្អជាមុន ពេលដែលគាត់បានយកឈ្នះកីឡាករ Taylor Fritz ក្នុងលទ្ធផលពិន្ទុ6-3 6-0៕
Source: Kampuchea Thmey Daily
0 Comments