ក្រុម Chelseaបានរស់រានពីការបន្លាចរបស់ក្រុម Slavia Prague ដើម្បីសម្រេចជ័យជំនះ៤-៣នៅក្នុងទឹកដីខ្លួនឯង កាលពីថ្ងៃព្រហស្បតិ៍ ដែលមើលឃើញពួកគេរកបានជ័យជំនះទាំង២ជើង៥-៣ និងរកបានកៅអីលេងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រEuropa League។
គ្រូបង្វឹក Maurizio Sarri បាននិយាយថា ការចាប់ផ្តើមយឺតយ៉ាវរបស់ក្រុម Chelseaនៅក្នុងតង់ទី២ កំពុងក្លាយជាបញ្ហាធំ ក្រោយពេលពួកគេបង្ខំចិត្តលេងទប់ជាមួយការវាយបករបស់ក្រុម Slavia Prague ។
ក្រុម Chelseaទំនងជាឆ្លងផុតក្រោយបញ្ចប់ការប្រកួតតង់ទី១ជាមួយនឹងការនាំមុខជ័យជំនះទាំង២ជើង៤គ្រាប់ មុនពេលដែលកីឡាករ Petr Sevcik រកបាន២គ្រាប់វិញ ខណៈពេលដែលការភ័យខ្លាចចំពោះទម្រង់លេងអន់ដូចកាលលើមុននៅក្នុងទឹកដី Stamford Bridge បានកើតមានឡើង។
ក្រុម Chelseaបណ្តោយឲ្យរបូតគ្រាប់បាល់នៅក្នុងតង់ទី២អំឡុងបរាជ័យរបស់ពួកគេជាមួយក្រុម Evertonកាលពីខែមុន ក៏ដូចជាជ័យជំនះរបស់ពួកគេលើក្រុម Cardiffកាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅ។
ដោយឡែកកាលពីចុងសប្តាហ៍មុន ក្រុម Liverpool រកបាន២គ្រាប់នៅ៨នាទីដំបូងក្នុងតង់ទី២ អំឡុងបរាជ័យ Premier Leagueរបស់ពួកគេនៅក្នុងទឹកដីAnfield។
លោក Sarri បាននិយាយថា យើងលេងបានល្អនៅក្នុងតង់ទី១ ប៉ុន្តែដូចទម្លាប់អញ្ចឹងក្នុងរយៈពេល២ខែកន្លងមកនេះ យើងបានចាប់លេងអន់ខ្លាំងណាស់នៅក្នុងតង់ទី២៕
Source: Kampuchea Thmey Daily
0 Comments