Ad Code

លោក​ជំទាវ​ម៉ែន សំអន ​សាទរ​សមាជិក​ក្រុម​ការងារ ថ្នាក់​ជាតិ​ថ្មី សម្រាប់​បន្ត​ការងារ​ចុះ​ជួយ​ពលរដ្ឋ​នីតិកាល​ទី​៦



ស្វាយរៀង ​៖​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ស្វាយរៀង​ បាន​អបអរសាទរ​ចំពោះ​សមាជិក​សមាជិកា​ក្រុមការងារ​ដែល​ទើប​ប្រកាស​សម្រេច​ថ្មី​សម្រាប់​បន្ត​ចុះ​ជួយ​ពលរដ្ឋ​ទូទាំង​ខេត្ត​ស្វាយរៀង​ក្នុង​នីតិកាល​ទី​៦។

ការ​សាទរ​នេះ​ ខណៈ​ពេល​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីការ​ប្រកាស សេចក្តី​សម្រេច ក្រុមការងារ​ថ្នាក់​ជាតិ​ថ្មី និង​បន្ត​ការងារ​សម្រាប់ ក្រុមការងារ នីតិកាល​ទី​៦ នៃ​រដ្ឋសភា ចំនួន​១៤៦​រូប ដោយមាន​វត្តមាន​ចូលរួម ចំនួន ជាង​១.០០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ៣​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២២​ខែ មេសា ឆ្នាំ​២០១៩។

លោក​ជំទាវ​កិត្តិ​ស​ង្គ​ហ​បណ្ឌិត​ក៏បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ដោយ​ស្មោះ​ចំពោះ​អស់​លោក លោកស្រី ដែល​បាន​ចុះ​ផ្ទាល់​តាម​មូលដ្ឋាន និង​បាន​យក​អស់ពី​ស្មារតី កម្លាំងកាយ​ចិត្ត​ក្នុងការ​បំពេញភារកិច្ច និង​ជួយ​គាំទ្រ​យ៉ាង សកម្ម​គ្រប់​សកម្មភាព​រួមចំណែក​តាមដាន ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល និង រួមចំណែក ជួយ​ខេត្តស្វាយរៀង ទទួលបាន​ជោគជ័យ​រាល់​ភារកិច្ច​ជា​បន្តបន្ទាប់ ពិសេស ការធានា​ស្ថិរភាព​នយោបាយ សន្តិសុខ និង សណ្តាប់ធ្នាប់​សាធារណៈ ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​បន្តទៀត​ថា ​ក្រុមការងារ​ត្រូវ​ទាក់ទង ដោយផ្ទាល់ ជាមួយ​ប្រជាជន​នៅ​មូលដ្ឋាន ដោយ​ក្តាប់​ឲ្យ​បាន​ច្បាស់លាស់​រាល់ សំណូមពរ​ ឫសគល់​នៃ​បញ្ហា​ការ​ប្រឈម និង​ការលំបាក​របស់ ប្រជាជន​ទូទៅ និង​រិះរក​គ្រប់​មធ្យោបាយ ជួយ​សម្រួល និង ដោះស្រាយ ឲ្យ​បាន​ទាន់ពេលវេលា​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ការជឿ​ជាក់​លើ​រាជរដ្ឋាភិបាល​។ ក្តាប់​ឲ្យ​បានច្បាស់លាស់​រាល់​សំណូមពរ ឫសគល់​នៃ​បញ្ហា ការ​ប្រឈម និង​ការ​លំបាក​របស់​ប្រជាជន​ទូទៅ និង​រិះរក​គ្រប់​មធ្យោបាយ ជួយ​សម្រួល និង​ដោះស្រាយ ឲ្យ​បាន​ទាន់​ពេល​វេលា​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ការ​ជឿ​​ជាក់​លើ​រាជរដ្ឋាភិបាល​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏បាន​ផ្តាំផ្ញើ​ដល់​សមាសភាព​ថ្មី​ទាំង​១៤៦​រូបនេះ ត្រូវយក​ចិត្ត​ទុក​ដាក់​ក្នុង​ការចុះ​មូលដ្ឋាន​ឲ្យ​បាន​ទៀងទាត់ និង​ត្រូវខិតខំ​ប្រឹងប្រែង រួមសហការ​គ្នា ពិសេស​ក្នុង​តាមដាន​នូវ​ប្រសាសន៍​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្រាប់​យក​មក​ផ្សព្វផ្សាយ​បន្ត ដើម្បី​ប្រសិទ្ធភាព​ការងារ​ពិសេស​ចុះ​ជួយ​រាល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​តែម្ដង​ជា​កត្តា​សំខាន់​បំផុត៕








 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu