Ad Code

កម្មករ​ចិន​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​សិទ្ធិ​ការងារ



កម្មករ​ចិន​ប្រហែល​១០០​នាក់​ដែល មាន​ជំងឺ​ទាក់ទង​នឹង​ការងារ​បាន​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ទាមទារ ឲ្យ​មានការ​ដោះលែង​សកម្មជន​លេចធ្លោ​ចំនួន​បីនាក់​នៅ​ភាគខាងត្បូង​ប្រទេស​ចិន​ស្រប ពេល​មានការ​បង្ក្រាប​លើ​សកម្មជន​ការងារ​។ ​លោក Wei Zhili និង​លោក Ke Chengbing ដែលជា​និពន្ធ​នាយក​នៃ​គេហទំព័រ​សិទ្ធិ​ការងារ​ដែល​បាន​រាយការណ៍​អំពី​ករណី​របស់​កម្មករ​គឺ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែ​មុន​សម្រាប់​ការ​បង្ក​ជម្លោះ​និង​បញ្ហា​ដែល​នេះ​ជាការ​ចោទប្រកាន់​យ៉ាង​ទូលំទូលាយ​មួយ​ដែល​អាជ្ញាធរ​ចិន​តែងតែ​ប្រើ​ដើម្បី​បង្ក្រាប​លើ​សកម្មជន​និង​អ្នកប្រឆាំង​។

ចំណែក​ឯ​លោក Yang Zhengjun ដែលជា​និពន្ធ​នាយក​នៃ​គេហទំព័រ​ព័ត៌មាន iLabour គឺ​បាន​ស្ថិតនៅ​ក្នុង​ការ​ឃុំខ្លួន​របស់​ប៉ូលិស​ចាប់តាំង​ពី​ខែមករា​មកម្ល៉េះ​។លោក Gu Fuxiang ជា​កម្មករ​ម្នាក់​ដែល​បាន​ចុះហត្ថលេខា​លើ​ញត្តិ​នេះ​បាន​និយាយថា “​ពួកគេ​មិនមាន​ទោស​ទេ ពួកគេ​បាន​យកចិត្តទុកដាក់​ហើយ​ពួកគេ​ត្រូវ​ប្រឈម​នឹង​សម្ពាធ​ពី​រដ្ឋាភិបាល​”​។

កម្មករ​ចំណាកស្រុក​រាប់រយ​នាក់​ដែល​ភាគច្រើន​មកពី​ខេត្ត Hunan ភាគ​កណ្តាល​បានធ្វើ​ការតវ៉ា​កាលពី​ឆ្នាំមុន​សម្រាប់​សំណង​នៅ​ទីក្រុង Shenzhen បន្ទាប់ពី​ឆ្លង​ជំងឺ​សួត​ដ៏​សាហាវ​នៅពេល​ពួកគេ​ជួយ​ប្រែក្លាយ​ភាគខាងត្បូង​ទីក្រុង​នេះ​ពី​ភូមិ​នេសាទ​ទៅជា​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​។

​លោក Gu បាន​និយាយថានៅពេលដែល​កម្មករ​មិន​ត្រូវបាន​រដ្ឋាភិបាល​អើពើ​ហើយ​ត្រូវបាន​បង្ខំ​ឲ្យ​បញ្ឈប់​ការធ្វើ​បាតុកម្ម​នោះសកម្មជន​ការងារ​បីនាក់​នៅ​ទី​នោះបាន​គាំទ្រ​វា​។ញត្តិ​របស់​ពួកគេ​ដែល​ត្រូវបាន​បង្ហោះ​តាម​អន​ឡាញ​គឺ​បាន​ជំរុញ​ឲ្យ​ប៉ូលិស​ក្រុង Shenzhen ដោះលែង​សកម្មជន​ការងារ​ទាំងបី​នាក់​ហើយ​ដោះស្រាយ​ទៅ​សហព័ន្ធ​សហជីព​ចិន​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។

​មនុស្ស​ជាច្រើន​បាន​និយាយថា ពួកគេ​មានការ​ភ្ញាក់ផ្អើល​និង​ភាន់ច្រឡំ​នៅពេល​ពួកគេ​បានឮ​ព័ត៌មាន​អំពី​ការចាប់ខ្លួន​នេះ​។កាលពី​សប្តាហ៍​មុន កម្មករ​បាន​ព្យាយាម​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Shenzhen តាម​រថភ្លើង​ដើម្បី​ប្រគល់​សំបុត្រ​ទៅ​ឲ្យ​អាជ្ញាធរ​ប៉ុន្តែ​ត្រូវបាន​បញ្ឈប់​នៅតាម​ស្ថានីយ​រថភ្លើង​ហើយ​រារាំង​ពី​ការឡើង​ជិះ​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu