Ad Code

ក្រសួង​ថា កម្ពុជា​នឹង​បន្ត​កើនឡើង​កម្តៅ អាច​ឈាន​ដល់​៤០-៤១​អង្សា​សេ​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃទី​៣០ ខែមេសា



ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង ឧតុនិយម បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩ កម្ពុជា​នឹង​បន្ត​កើនឡើង​កម្តៅ អាច​ឈាន​ដល់​៤០-៤១​អង្សា​សេ នៅក្នុង​សប្តាហ៍​នេះ ហើយក៏​អាចមាន​ភ្លៀង ខ្យល់​រន្ទះ កន្ត្រាក់​កើតឡើង​ញឹកញាប់ ផងដែរ ។



យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម ចុះ​នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ​បាន​បន្ថែមថា ក្រៅពីនេះ​ស្ថានភាព​ភ្លៀង​កាន់តែ​ខ្សោយ ប៉ុន្តែ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ញឹកញាប់ និង​មាន​ឥទ្ធិពល​ខ្លាំង។ ចំណែក​ការចាប់ផ្តើម​ដាំ​ដុះ​ស្រូវ​រដូវវស្សា​ធ្វើ​ឲ្យ​ការ​មក ដល់​នៃ​រដូវវស្សា​យឺត​ជាង​ធម្មតា។

​សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់​ថា ក្រុម​អ្នក​ព្យាករ​ក្រសួង​ធនធានទឹក និង ឧតុនិយម បន្ទាប់ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​ឃើញ​ដូច​នេះ​ថា ៖១-​មកដល់ពេលនេះ​បាតុភូត អ៊ែ​ល នី​ណូ (El Nino) នៅតែមាន​ឥទ្ធិពល និង​បន្ត​គ្របដណ្តប់​លើ​ប្រមាណ​ពាក់កណ្តាល​នៃ​ផែនដី ។​២-​សម្រាប់​តំបន់ និង​ប្រទេស​កម្ពុជា ក៏​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​នេះដែរ ។ ៣-​កត្តា​នេះ​ធ្វើ​ឲ្យ​សីតុណ្ហភាព​អតិបរមា នៅ​កម្ពុជា​បន្ត​កើនឡើង នឹង​អាច​ឈានដល់ ៤០ ទៅ ៤១ អង្សារ​សេ ក្នុង​សប្តាហ៍​នេះ ។​៤-​ស្ថានភាព​ភ្លៀង​កាន់តែ​ខ្សោយ ប៉ុន្តែ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតឡើង​ញឹកញាប់ នឹងមាន​ឥទ្ធិពល​ខ្លាំង ។ ដូចនេះ សូម​អំពាវនាវ​ឲ្យ​បន្ត​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ទាំងពីរ​នេះ ។ ទន្ទឹមនេះ​ក៏ត្រូវ​យកចិត្តទុកដាក់​ចំពោះ​សុខភាព ដែល​អាចមាន​ការប៉ះពាល់ ដោយ សារ​ការកើនឡើង​នៃ​កំដៅ។



៥-​ជា​ទម្លាប់ ក្រោយ​រដូវចូលឆ្នាំ បងប្អូន​ប្រជាកសិករ​តែងតែ​ចាប់ផ្ដើម​ការដាំដុះ​ស្រូវ​រដូវវស្សា ប៉ុន្តែ​ដោយសារ​ឆ្នាំនេះ យើង​ទទួលរង​ឥទ្ធិពល អ៊ែ​ល នី​ណូ (El Nino) ធ្វើ​ឲ្យ​ការមកដល់​នៃ​រដូវ វស្សា​យឺត​ជាង​ធម្មតា ។ ដូចនេះ​ការដាំដុះ​ស្រូវវស្សា​ដើមរដូវ គួរ​ចាប់ផ្ដើម​នៅ​សប្ដាហ៍​ទី​៣​នៃ​ខែឧសភា ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu