Ad Code

លី​គ​កំពូល​ម៉ាឡេស៊ី​ ៖​ ក្លិប ធា​រី ចន្ថា​ប៊ី​ន រកបាន​ជ័យជម្នះ​ខណៈ​ក្លិប​របស់ ចាន់ វឌ្ឍនាកា រង​បរាជ័យ



​នៅ​ឆ្នាំ​២០១៩ នេះ​មាន​កីឡាករ​សមា​ជិត​ក្រុម​ជម្រើសជាតិ​កម្ពុជា ចំនួន​២​នាក់​កំពុង​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ម៉ាឡេស៊ី (Malaysia Super League) ដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ជា​សមាជិក​ក្លិប​បាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន សមាជិក​របស់​ក្លិប​Terengganu FA​។

​សម្រាប់​លទ្ធផល​ប្រកួត​សប្ដាហ៍​ទី​១០ នៃ​ពានរង្វាន់​លី​គ​កំពូល​ម៉ាឡេស៊ី គឺ​ក្រុម​Terengganu FA ឈ្នះ​ក្រុម FELDA United២​ទល់​១ នៅ​កីឡដ្ឋាន​Stadium Sultan Ismail Nasiruddin Shah ក្នុង​ទីក្រុង Kuala Terengganu នា​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩ ខណៈ​ក្រុម PKNS វិញ​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​Johor Darul Ta'zim ៣​ទល់​១ លើ​ទីលាន​កីឡដ្ឋាន Tan Sri Dato' Hj Hassan Yunos Stadium ក្នុង​ទីក្រុង Johor Bahru យប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៩​។

សូម​រំលឹក​ថា ​រដូវ​កាល​ឆ្នាំ​២០១៩ នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី​មាន​សមាជិក​ចំនួន​១២​ក្រុម ដែល​ត្រូវ​ប្រកួត​ពីថ្ងៃ​ទី​១ ខែកុម្ភៈ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។ ក្រុម​ទាំង​១២​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ជើងឯក​ទទួល​កៅអី​ទៅលេង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់​កម្រិត​ទ្វីបអាស៊ី (AFC Champions League group stage) និង​ក្រុម​ជើងឯក​រង​ទទួល​បាន​រង​ទទួលបាន​កៅអី​ចូល​លេង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Champions League ជុំ​ទី​២​។ ចំណែក​ក្រុម​បាត​តារាង​ចំនួន​២​ក្រុម វិញ​ត្រូវ​ធ្លាក់​ទៅលេង​នៅ​ពានរង្វាន់​លី​គ​លំដាប់​ទី​២Malaysia Premier League​។



​សម្រាប់​ប្រកួត​សប្ដាហ៍​ទី​១១ ដែលជា​សប្ដាហ៍​បន្ទាប់​វិញ​ក្រុម​Terengganu FA ធ្វើដំណើរ​ទៅ​ជួប​ក្រុម​Petaling Jaya City លើ​ទីលាន​កីឡដ្ឋាន Stadium Petaling Jaya ក្នុង​ទីក្រុង Petaling Jaya នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៧​ខែមេសា ឆ្នាំ​២០១៩ ខណៈ​ក្រុម PKNS វិញ​ត្រូវ​ទទួល​ក្រុម​Kuala Lumpur លើ​ទីលាន​កីឡដ្ឋាន Stadium Shah Alam ក្នុង​ទីក្រុង Shah Alam នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៩ ដូចគ្នា​។



ចំពោះ​ប្រទេស​កម្ពុជា ធ្លាប់មាន​កីឡាករ​៤​នាក់​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០១៨ កន្លង​ទៅដោយ​ក្នុងនោះ​មាន​កីឡាករ ចាន់ វឌ្ឍនាកា ចូលរួម​ក្លិប Pahang FA ហើយ​កីឡាករ កែវ សុខ​ផេង ចូលរួម​ក្លិប PKNP កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ចូល​ក្លិប​Negeri Sembilan និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ចូលរួម​ក្លិប​Terengganu FA​។ ក្នុងចំណោម​កីឡាករ​ទាំង​៤​មាន​៣​នាក់​ត្រូវ​ក្លិប​សម្រេច​បញ្ចប់​កិច្ចសន្យា​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល​ហើយ​មានតែ ធា​រី ចន្ថា​ប៊ី​ន ប៉ុណ្ណោះ​ក្លិប​រក្សាសន្យា​រហូត​ដល់​ឆ្នាំ​២០១៩​នេះ​ទៀត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu