Ad Code

អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នៅ​ប្រទេស​ស្រីលង្កា​កើន​ដល់​២៩០​នាក់​



​មនុស្ស​យ៉ាងតិច​២៩០​នាក់​ត្រូវបាន​គេ​ដឹងថា​ស្លាប់​នៅក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ជា​បន្តបន្ទាប់​ដែល​វាយប្រហារ​ព្រះវិហារ​និង​សណ្ឋាគារ​ប្រណីត​នៅក្នុង​ប្រទេស​ស្រីលង្កា​។ វា​ជា​អំពើហិង្សា​អាក្រក់​បំផុត​ដែល វាយប្រហារ​កោះ​នេះ​ចាប់តាំងពី​សង្គ្រាមស៊ីវិល​ដ៏​សាហាវ​របស់ខ្លួន​បានបញ្ចប់​កាលពី​មួយ​ទសវត្សរ៍​មុន​។

ការផ្ទុះ​បណ្តាក់​គ្នា​ចំនួន​ប្រាំបី​បានកំណត់​គោលដៅ​លើ​អ្នក​គោរពបូជា​ពិធីបុណ្យ Easter និង​សណ្ឋាគារ​ដែលមាន​ប្រជាប្រិយភាព​ជាមួយ​ភ្ញៀវទេសចរ​អន្តរជាតិ​។​ចំនួន​អ្នកស្លាប់​ចុងក្រោយ​ត្រូវបាន​ផ្តល់​ឲ្យ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ដោយ​អ្នកនាំពាក្យ​ប៉ូលិស​ម្នាក់​ដែល​បាន​និយាយថា មាន​មនុស្ស​៥០០​នាក់​ទៀត​បាន​រងរបួស​។

ព័ត៌មាន​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​មាន​ព័ត៌មាន​មួយ​ទៀតថា គ្រាប់បែក​ច្នៃ​ដែល​ត្រូវបាន​រកឃើញ​នៅ​អាកាសយានដ្ឋាន​សំខាន់​ក្នុង​ទីក្រុង Colombo ត្រូវបាន​ដោះ​។បម្រាម​គោចរ​ទូទាំងប្រទេស​ដែល​ដាក់​ក្នុង​រយៈពេល​ខ្លី​បន្ទាប់ពី​ការផ្ទុះ​គឺ​ត្រូវបាន​ដកចេញ​វិញ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​។

ទោះបីជា​យ៉ាងណាក៏ដោយ នៅតែមាន​វត្តមាន​សន្តិ​សុខ​យ៉ាងច្រើន​នៅ​ព្រះវិហារ St Sebastien របស់​ទីក្រុង​នេះ​ដែលជា​កន្លែងកើតហេតុ​នៃ​ការ​បំផ្ទុះ​ដ៏​សាហាវ​មួយ​។សមាគមន៍​គ្រិស្ត​សាសនិក​ដ៏​តូច​របស់​ប្រទេស​ស្រីលង្កា​ដែលមាន​ត្រឹមតែ​៦​ភាគរយ​នៃ​ប្រជាជន​ចំនួន​២១​លាន​នាក់​នោះ​គឺ​ត្រូវបាន​កំណត់​គោលដៅ​ដោយ​អំពើ​ហិង្សា​កាលពី​អតីតកាល​ប៉ុន្តែ​មិនដែល​មាន​ឥទ្ធិពល​អាក្រក់​បែបនេះ​ទេ​។

​មិនមាន​ការអះអាង​ទទួលខុសត្រូវ​ភ្លាមៗ​ទេ​ប៉ុន្តែ​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា មនុស្ស​ចំនួន​២៤​នាក់​ត្រូវបាន​ចាប់ខ្លួន​។ រដ្ឋាភិបាល​បាន​និយាយ​កាលពីដើម​ថា ក្រុម​អ្នកស៊ើប​អង្កេត​នឹង​ពិនិត្យ​មើលថា​តើ​អ្នក​វាយប្រហារ​មាន​ទំនាក់ទំនង​នៅក្រៅ​ប្រទេស​ដែរ​ឬក៏​អត់​។យ៉ាងហោចណាស់​មានការ​ផ្ទុះ​ចំនួន​ពីរបាន​កើតឡើង​ពាក់ព័ន្ធ​នឹង​អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​រួមទាំង​ម្នាក់​ដែល​បាន​តម្រង់​ជួរ​នៅ​កន្លែង​អាហារ​ប៊ូ​ហ្វេ​ក្នុង​សណ្ឋាគារ​ផងដែរ​។

រដ្ឋាភិបាល​បាន​និយាយថា អ្នកស្លាប់​រួមមាន​ជនជាតិ​ឥណ្ឌា​៣​នាក់ អង់គ្លេស​៣​នាក់ ២​នាក់​មកពី​ប្រទេស​ទួរគី​និង​ម្នាក់​ជា​ជនជាតិ​ព័រ​ទុយ​ហ្គា​ល់​។ មនុស្ស​ពីរ​នាក់​ដែល​កាន់​លិខិតឆ្លងដែន​ចក្រភព​អង់គ្លេស​និង​សហរដ្ឋអាមេរិក​ក៏​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ផងដែរ​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu