Ad Code

កាត់ទោស​លោក​សម រ​ង្ស៊ី​កំបាំងមុខ​ករណី​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្ដាប់បង្គាប់​រាជរដ្ឋាភិបាល​



ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​រស់ ពិសិដ្ឋ នា​រសៀល​ថ្ងៃទី ២២​មេសា ឆ្នាំ​២០១៩​នេះ បាន​លើកយក​សំណុំរឿង​ញុះញង់​កងទ័ព​មិន​ឲ្យ​ស្ដាប់បង្គាប់​របស់​ទ​ណ្ឌិត សម រ​ង្ស៊ី មក​បើកសវនាការ​ជា​សាធារណៈ នៅ​ចំពោះមុខ​មេធាវី​ការពារ​ក្ដី​ឲ្យ​ជនជាប់ចោទ គឺ​មេធាវី សំ សុ​គង់។

សវនាការ​នេះ​បាន​ធ្វើ​ឡើង​នៅ​ចំពោះមុខ​មេធាវី​គូរ​ភាគី និង​កំបាំងមុខ​ជន​ត្រូវ​ចោទ សម រង្ស៊ី។

តុលាការ​បាន​ផ្ដើម​ចោទប្រកាន់​លោក​សម រ​ង្ស៊ី​ពី​បទ ញុះញង់​កងទ័ព​កុំ​ឲ្យ​ស្ដាប់បង្គាប់​រាជរដ្ឋាភិបាល បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ កាលពី​ថ្ងៃទី ០៥​ធ្នូ ឆ្នាំ​២០១៧។

កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ លោក​មេធាវី វង្ស ភក្ដី មេធាវី​តំណាង​ដោយ​អាណត្ត​របស់​ក្រសួងការពារជាតិ បាន​ដាក់​ពាក្យ​ប្តឹង​ទណ្ឌិត សម រង្ស៊ី មក​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​រាជរដ្ឋាភិបាល ស្របច្បាប់ បទ​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ប្រមាថ​ថ្នាក់ដឹកនាំ​កងយោធពល​ខេមរភូមិន្ទ​។

ពាក្យ​បណ្តឹង​របស់​មេធា​វី​តំណាង​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា ការ​អំពាវនាវ​របស់​លោក សម រ​ង្ស៉ី នៅលើ​បណ្ដាញ​សង្គម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ដែល​ជា​បទល្មើស​ចែង​នៅក្នុង​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​អនុវត្ត​។

នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី ០៥​ធ្នូ ឆ្នាំ​២០១៧ លោក សម រ​ង្ស៉ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​កងទ័ព​បង្វែរ​កាណុង​កាំភ្លើង​មក​លើ​រាជរដ្ឋាភិបាល ហើយ​បង្គាប់​ឲ្យ​កងទ័ព​ឈប់​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន តទៅទៀត។

ក្រោយពី​ដាក់ពាក្យ​បណ្ដឹង​រួច លោក​សៀង សុខ ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នស​ម្រេច​ចោទប្រកាន់​លោក​សម រ​ង្ស៊ី ជា​ផ្លូវការ​ ហើយ​បញ្ជូន​ឲ្យ​ចៅក្រម​សម្រេច​តាម​នីតិវិធី ក្រោម​រូបភាព​ជនជាប់ចោទ​នៅ​ក្រៅ​ឃុំ៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu