Ad Code

ម្ដាយ​និង​កូន​បាន​សន្លប់​ស្ដូកស្ដឹង​ ក្នុង​ហេតុការណ៍​អគ្គីភ័យ​ឆាបឆេះ ធនាគារ អេ​ស៊ា ផេ​ស៊ីហ្វិ​ក ហ្វា​យ​នែ​ន ភិ​អិ​ល​ស៊ី និង​ហាង Domino’s Pizza យ៉ាង​សន្ធរ​សន្ធៅ​



ភ្នំពេញ ៖ យ៉ាង​ហោ​ច​ណាស់​ក៏​មាន​ម្តាយ​និង​កូនប្រុស​ម្នាក់​បាន​រងរ​បួស ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ជួយសង្គ្រោះ​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ក្រោយពី​មាន​អគ្គិភ័យ​បាន​ឆាបឆេះ ធនាគារ អេ​ស៊ា ផេ​ស៊ី​ហ្វិ​ក ហ្វា​យ​នែ​ន ភិ​អិ​ល​ស៊ី និង​ហាង Domino’s Pizza យ៉ាង​សន្ធរ​សន្ធៅ​នោះ ហើយ ក្នុង​ហេតុការណ៍​នេះ​សមត្ថកិច្ច​ក៏​បាន​ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​អន្តរាគមន៍​ពន្លត់​ផង​ដែរ។



ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១និង១៥​នាទី​រសៀល ថ្ងៃទី​២២ ខែមេសា ឆ្នាំ២០១៩ ដែល​ស្ថិតនៅ​ចំណុច​ជិត​និង​ផ្សារ​TK ស្ថិតនៅ​ផ្លូវ​៥១៦ កែង​៣១៥ ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទី​១ ជា​ម្តាយ មានឈ្មោះ ស៊ុយ ថា​វី អាយុ​២៩​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​លោកសង្ឃ រីឯ​ទី​២​ត្រូវជា​កូនប្រុស អាយុ​៦​ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។



តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ផ្សែង និង​អណ្ដាត​ភ្លើង បាន​ចេញពី​ខាងក្រោយ​ធនាគារ​ខាងលើ ហើយ​បាន​រាលដាល​ទៅ​ហាង​Domino’s Pizza បណ្តាល​ឲ្យ​រង​ការខូចខាត មួយ​ចំហៀង​ខាងក្រៅ និង​សំភារៈ​មួយចំនួន ។ ជំ​ហ៊ាន​ដំបូង​សមត្ថកិច្ច​ស​ន្ថា​ន​ថា មក​ករណី​ឆ្លង​ចរន្ត​អគ្គីសនី។



​ចំពោះ​ករណី​អគ្គីភ័យ​ខាង​លើ​នេះ​សមត្ថកិច្ច​បាន​ចេញ​រថ​យន្ត​១៨​គ្រឿង មក​អន្តរាគមន៍ និង​បាន​ប្រើប្រាស់​អស់​៨​គ្រឿង ទើប​រលត់​ទៅ​វិញ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល៕







Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu