Ad Code

លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ ឆ្លៀតពេល​ចូល​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដើម្បី​ចុះហត្ថលេខា​លើ​ឯកសារ​ជូន​ប្រជាពលរដ្ឋ



ភ្នំ​ពេ​ញ ៖ លោក​ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ច្បារអំពៅ​ជា​រៀងរាល់ថ្ងៃ​លោក​តែងតែ​ឆ្លៀតពេល​ចូល​ទៅ​ក្នុង​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​ របស់​សាលា​ខណ្ឌ​ដើម្បី​ពិនិត្យ​និង​ចុះហត្ថលេខា​លើ​ឯកសារ​ជូន​ប្រជាពលរដ្ឋ​យកទៅ​ប្រើប្រាស់​តាមផ្លូវ​ច្បាប់​។

លោក​ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា​ ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ គឺ​មាន​បងប្អូន​ប្រជាពលរដ្ឋ​លោក​បាន​មក​បំពេញ​ឯកសារ​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដើម្បី​យក​ទៅ​ប្រើប្រាស់​តាមផ្លូវ​ដូច្នេះហើយ​ទើប​លោក​អភិបាលខណ្ឌ​តែងតែ​ឆ្លៀត​ចូល​ទៅ​ពិនិត្យ​និង​ចុះហត្ថលេខា​លើ​ឯកសារ​របស់​ប្រជាពលរដ្ឋ​ដែល​លោក​បាន​ស្នើសុំ​។

ក្នុង​ឱកាស​នោះ​ដែរ ​លោក​ចេង មុនី​រ៉ា បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែល​លោក​បាន​មក​បំពេញ​ឯកសារ​យក​ទៅ​ប្រើប្រាស់​សូម​ផ្តាំ​តៗ​គ្នា​ឲ្យ​មក​បំពេញ​ឯកសារ​យក​ទៅ​ប្រើប្រាស់​ដោយ​ខ្លួនឯង​ផ្ទាល់​ដោយ​បញ្ឈប់​ការ​ចាញ់បោក​អ្នក​គប់​ជេ​ឯកសារ​ដែល​កន្លងមក​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​លោក​តែង​ពឹងពាក់​អ្នក​គប់​ជេ​ឲ្យ​រត់​ឯកសារ​ឲ្យ​ដោយ​បង់ថ្លៃ​សេ​វា​ខ្ពស់​ហើយ​រហូត​មាន​រឿងរ៉ាវ​ដោយសារ​អ្នក​គប់​ជេ​យក​ឯកសារ​ទៅ​ទុកចោល​រហូតដល់​បាត់​ក៏​និង​ចំណាយ​ពេលវេលា​យូរ​ទៀត​ផង​។

ដូច្នេះហើយ​ទើប​លោក​អភិបាលខណ្ឌ​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​បំពេញ​ឯកសារ​អ្វីមួយ​យកទៅ​ប្រើប្រាស់​សូម​ធ្វើដំណើរ​មកកាន់​ការិយាល័យ​ច្រកចេញចូល​តែមួយ​ ដែល​ស្ថិត​នៅ​ក្នុង​សាលា​ខណ្ឌ​ច្បារអំពៅ​ដើម្បី​មក​បំពេញ​យក​ទៅ​ប្រើប្រាស់​ដោយ​ឯកសារ​ខ្លះ​មិន​បង់ប្រាក់​និង​ចំណាយពេល​តែ​កន្លះ​ម៉ោង​អាច​យក​ឯកសារ​ទៅ​ប្រើ​ប្រាស់​បាន​ដោយ​ក្នុង​នោះ​មាន​មន្ត្រីរាជការ​រង់ចាំ​បម្រើ​ការ​ជូន​រាល់​ម៉ោង​ធ្វើការ​ដោយ​មិន​ឲ្យ​ខកចិត្ត​ឡើយ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu