Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ករណី​ឆក់​កាបូប​ជនបរទេស​



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ស្រាវជ្រាវ​ឃាត់ខ្លួន​ករណី​ឆក់​កាបូប​ជនបរទេស។​

ជនសង្ស័យ ឈ្មោះ ម៉ឺន ចំរើន​រិទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លំ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។​

លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤​និង​៤០​នាទី កម្លាំង​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ នៅ​ចំណុច​ក្នុង​បឹងកក់ ផ្លូវ​លេខ​R១១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ឆក់​កាបូបស្ពាយ ពណ៌​ប្រផេះ ) នៅ​ចំណុច​មុខ​ផ្ទះ​សំណាក់​គីម ផ្ទះ​លេខ​៣១​អឺ​០ ផ្លូវ​លេខ​១២៥ ភូមិ​១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧​និង​៣០​នាទី។​

ជនសង្ស័យ ឈ្មោះ ម៉ឺន ចំរើន​រិទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លំ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ប្រភេទ​មុខសញ្ញា​ថ្មី សារធាតុ​ញៀន​វិជ្ជមាន។ រីឯ​វត្ថុតាង​ចាប់យក​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ម៉ូតូ​១​គ្រឿង ម៉ាក ស៊ុយ​ហ្សុ​យ​គី​និ​ច​II ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ តាកែវ​១N-០២១៣ និង មួយ​សុវត្ថិភាព ម៉ាក SPC ពណ៌​ខ្មៅ ចំនួន០១។​

ចំណែក​ជនរងគ្រោះ នៅក្នុង​ករណីនេះ ឈ្មោះ LAURENT LIEGER ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ បារាំង មុខរបរ​ទេសចរណ៍ ស្នាក់​ផ្ទះសំណាក់​គីម ផ្ទះ​លេខ​៣១​អឺ​០ ផ្លូវ​លេខ​១២៥ ភូមិ​១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។ សម្ភារៈ​បាត់បង់ កាបូបស្ពាយ ពណ៌​ប្រផេះ ចំនួន​០១ លិខិត​ឆ្លងដែន ចំនួន​០១​ក្បាល ទូរស័ព្ទ​ដៃ ម៉ាកសាំ​សុង S៧ សៀវភៅ​កត់ត្រា ចំនួន០៣ក្បាល នាឡិកាដៃ ម៉ាក Rolex ចំនួន០១ ប្រាក់រៀល ចំនួន​៨០​ម៉ឺន​រៀល ប្រាក់​ដុល្លារ ចំនួន១២០ដុល្លារ​អាមេរិក៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu