Ad Code

សួស វី​ហ្សា យក​ថ្ងៃ​អបអរ​ខួបកំណើត​ ប្រកាស​រៀបចំ​កម្មវិធី​ធំៗ​ចំនួន​ពីរ ​រួមគ្នា ​ក្នុង​ថ្ងៃ​តែមួយ !



ភ្នំពេញ ​៖​ តារាចម្រៀង​ស្រី​របស់​ផលិតកម្ម​ហង្ស​មាស កញ្ញា សួស វី​ហ្សា ស្រប​ពេលដែល​ឱកាស ​នៃ​ពិធី​អបអរ​ថ្ងៃ​ខួបកំណើត​ខ្លួន​ បាន​ឈានចូល​មកដល់​នា​ថ្ងៃទី​២០​ ខែមេសា ឆ្នាំ​២០១៩​ នាង​ក៏បាន​ប្រកាស​ឲ្យ​មហាជន​បានដឹង​ជា​សាធារណៈ​ថា ​ខ្លួន​នឹង​ប្រារព្ធ​ធ្វើ​ពិធី​ធំៗ​ចំនួន​២​រួម​គ្នា​ ដើម្បី​បង្ក​ការ​សប្បាយ​រីករាយ​ដល់​អ្នករស់នៅ​ខេត្តស្វាយរៀង​ ស្ថិតនៅ​តំបន់​ទីកន្លែង​កំណើត​របស់ខ្លួន​។​

កញ្ញា សួស វី​ហ្សា បាន​លើកឡើងថា ថ្ងៃ​ខួបកំណើត​របស់ខ្ញុំ​ គឺ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩ ​ហើយ ​អ្វី​ដែល​កាន់តែ​ប្លែក​នោះ ​គឺ​យើង​ង​នឹង​ឆ្លៀតឱកាស​រៀប​កម្មវិធី​ធំៗ​ដល់​ទៅ​ពីរ​រួមគ្នា​តែម្តង​ កម្មវិធី​ទី​១ ​គឺ​ពេលព្រឹក ​នាង​ខ្ញុំ​រៀបចំ​ធ្វើ​កម្មវិធី​បុណ្យចម្រើនព្រះជន្ម​ជូន​លោកយាយ អ៊ុក​ ថាំ ដែល​លោកយាយ​គឺជា​យាយ​បង្កើត​របស់ខ្ញុំ។​

តារាចម្រៀង​ស្រី ​កញ្ញា សួស វី​ហ្សា បាន​បន្តទៀតថា ​ហើយ​ក្នុងនោះ​ ក៏មាន​ការសម្តែង​របាំ​ជូនពរ​បាច​ផ្កា​ដែល​សម្តែង​ដោយ​នាង​ខ្ញុំ ​រួមជាមួយ​ក្រុម​សិល្បៈ​បុរាណ​ប្រចាំ​ខេត្តស្វាយរៀង​ដោយផ្ទាល់​ថែមទាំង​មានកម្មវិធី​ចែក​ជា សារុង, ក្រមា និង អាវ​អាចារ្យ ខោ​អាចារ្យ រួមទាំង​ថែម​ថវិកា​ជូន​លោក​យាយ ​លោកតា​ ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ផងដែរ។

កញ្ញា សួស វី​ហ្សា បាន​បន្ថែមថា ​កម្មវិធី​ទី​ពីរ​ គឺ​ពេល​ល្ងាច​ យើង​នឹង​មាន​ប្រគំ​តន្ត្រី​នៅ​ទីតាំង​ដដែល​ស្រុក​ស្វាយទាប ខេត្ត​ស្វាយរៀង​(​ក្បែរ​វត្ត​បន្ទាយ​) ដោយមាន​នាង​ខ្ញុំ សួស វី​ហ្សា កំលោះ​តូច ពេជ្រ ថៃ ម្ចាស់​ពាន The voice kids) ម៉ែ​សេះ រួមទាំង​ក្រុម​រាំ​SVS​របស់ខ្ញុំ​មក​សម្តែង​ជូន​បងប្អូន​ទស្សនា​ដោយ​សេរី រួមទាំង​មានការ​សម្តែង​សូរ​ប្លែកៗ​ពី​ក្រុម​សូរ​មកពី​ភ្នំពេញ​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ដូចខាង​លើ ​នាង​ខ្ញុំ​សង្ឃឹមថា ​បងប្អូន​ដែល​បានទទួល​សំបុត្រ​អញ្ជើញ​ជាង​៥០០​នាក់ ​រួម​ទាំង​បងប្អូន​ដែល​មិន​បានទទួល​សំបុត្រ​ ក៏​អាច​អញ្ជើញ​មក​ទស្សនា​ឲ្យ​ច្រើន​កុះករ​។​

លើសពីនេះ​ទៀត ​អ្វីដែល​ធ្វើ​ឲ្យ​មហាជន​កាន់តែ​ចាប់អារម្មណ៍​ខ្លាំង​នោះ ​គឺ​នៅមុន​ថ្ងៃ​ខួបកំណើត​របស់ ​កញ្ញា សួស វី​ហ្សា ប៉ុន្មាន​ថ្ងៃ​ នាង​ក៏​ទទួលបាន​ កា​ដូរ​ពិសេស​ពី​គូស្នេហ៍​ លោក ថ​មមី ផង​ដែរ​ ដោយ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​សារ​ជូន​ពរ​ម​កថា ​រីករាយ​ថ្ងៃកំណើត​ម្ចាស់​បេះដូង My Daling សូម​ស៊ុប​ប្រាយ​មុន​ថ្ងៃ​ហើយ​។ ការពិត​ថ្ងៃកំណើត​ពិត​២០​ ខែ​០៤ ​ឆ្នាំ​២០១៩ ទេ​ បង​សូម​ជូនពរ​អូន​សំឡាញ់ ឲ្យ​ទទួល​បាន​សុខភាព​ល្អ ជោគជ័យ​ការងារ​ និង​របរ​រកស៊ី​ពួក​យើង។​

មាន​លុយ​ហូរ​ចូល​ច្រើនៗ ​ក្រុមគ្រួសារ​ពួកយើង​ មាន​សុខ​ភាព​ល្អ​សុភមង្គល ជាពិសេស​សូម​ជូនពរ​ឲ្យ​អូន​ស្រលាញ់​បង​ខ្លាំង​បំផុត​ម៉ឺន​ឆ្នាំ​ ហើយ​ចិត្ត​ត្រជាក់ៗ ​កុំ​ឆ្នាស​ពេក​ កុំ​ពូកែ​រករឿង​បង​ពេក​បង​ស្រលាញ់​អូន​ណាស់ ព្រះ​នាង​របស់​បង Happy Birthday to you honey ។ ​នេះ​ជាស​ម្តី​លើកឡើង​បន្ថែម​របស់​គូស្នេហ៍​ កញ្ញា សួស វី​ហ្សា គឺ​ លោក ថ​មមី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu