Ad Code

អ្នកនិពន្ធ​បទ រងា​, ស៊ីវ ចន្ទ ស្ងាត់ៗ​ធ្លាយ​ដំណឹង​ត្រៀម​ចូល​រោងការ​ ខណៈ​សាមីខ្លួន​ទទួលស្គាល់​ការ​ពិត​



​ភ្នំពេញ​ ៖ កវីនិពន្ធ​វ័យក្មេង ​និង​ជា​អ្នកនិពន្ធ​បទ រងា ច្រៀង​ដោយ​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម គឺ​លោក ស៊ីវ ចន្ទ ថ្មីៗ​នេះ ​ត្រូវបាន​ប្រភពពី​រង្វង់​អ្នកសិល្បៈ​ជិតដិត​ជាមួយគ្នា​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​អ្នកនិពន្ធ​រូបនេះ ​កំពុងមាន​ទំនាក់ទំនង​ស្នេហា​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​វ័យក្មេង​ម្នាក់​យ៉ាង​ត្រជាក់​ល្ហឹម​។​

ប្រភព​ដដែល​នេះ​បាន​និយាយទៀតថា​ ចំណងស្នេហា​រវាង​អ្នកនិពន្ធ​រូបនេះ ​ជាមួយ​គូស្នេហ៍​វ័យ​ប្រហែល​គ្នា​នោះ​ គឺ​ចាប់ផ្តើម​មាន​រយៈពេល​ជិត​២​ឆ្នាំ​មកហើយ ​គ្រាន់តែ​ដំបូង​ឡើង​មិនសូវ​បង្ហាញ​ឬ​ទម្លាយ​ឲ្យ​នr​ណា​ដឹង​នោះឡើយ ​ប៉ុន្តែ​ទើបតែ​ថ្មីៗ​នេះ​ពោលគឺ​ក្រោយពេល​ភ្ជាប់ពាក្យ​រួចរាល់​ទើប ស៊ីវ ចន្ទ ហ៊ាន​សារភាព​ប្រាប់​មិត្តភ័ក្ដិ ​និង​អ្នក​សិល្បៈ​រួម​អាជីព​ដូចគ្នា​ពី​គម្រោង​ត្រៀម​ចូល​រោង​ជ័យ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​តាមរយៈ​ការផ្ញើ​សារ​ឆាត​ហ្វេ​ស​ប៊ុ​ក​អ្នកនិពន្ធ​ លោក ស៊ីវ ចន្ទ បាន​និយាយ​ទទួល​ស្គាល់​ការពិត​ថា​ ពេលនេះ​លោក​ពិតជា​បាន​ភ្ជាប់ពាក្យ​ជាមួយ​គូស្នេហ៍​វ័យ​ប្រហែល​គ្នា​ពិតមែន​ ដែល​ចំណង​ស្នេហា​នេះ​គឺ​កើតឡើង​មាន​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ​ខណៈដែល​ពិធី​ភ្ជាប់​ពាក្យ​ក៏បាន​ធ្វើ​ហើយ​រួចរាល់​កាលពី​អំឡុងពេល​បុណ្យចូលឆ្នាំ​ថ្ងៃទី​២​ផង​នោះ​។​

កវីនិពន្ធ​វ័យក្មេង ស៊ីវ ចន្ទ​បាន​បញ្ជាក់ថា ​ក្រោយពេល​ភ្ជាប់ពាក្យ​ដឹងឮ​ដល់​ចាស់ទុំ​ទាំងសងខាង​ហើយ​នោះ ​រវាង​ខ្ញុំ​ និង​គូ​ដណ្តឹង​មាន​គម្រោង​រៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំក្រោយ​ ព្រោះ​ដើម្បី​ទុកពេល​១​ឆ្នាំ​ក្នុងការ​សន្សំ​លុយ​សិន​។

​លោក​ថា​ គូ​ដណ្តឹង​របស់ខ្លួន​ក៏​ជា​អ្នករស់នៅ​រួម​ខេត្ត​ជាមួយគ្នា​នៅ​ខេត្តតាកែវ​ផងដែរ​ គឺ​គ្រាន់តែ​ខុស​ស្រុក​គ្នា​តែប៉ុណ្ណោះ​។​

សូមបញ្ជាក់ថា ​គិត​មកទល់ពេលនេះ​ បទ​ចម្រៀង​ដែល​ លោក ស៊ីវ ចន្ទ បាន​និពន្ធ​ដើម្បី​ដាក់ចូល​ប្រជែង​ទីផ្សារ​ចម្រៀង​រួមមាន​ ៖
១-​បទ រងា​,២- រាំ​បទ​ខ្មែរ​ទំនើប (​ច្រៀង​ដោយ​អ្នកនាង​ខាត់​សុ​ឃីម​),៣-​បទ កោរសក់​សាង​បុណ្យ (​រស់ ព្រួយ​),៤-​បទ អារម្មណ៍​លួច​ស្នេហ៍​អូន (​លឺ​ម ឧ​ត្ត​ម​),៥,​កូន​ខុស​ហើយ​ម៉ែ​,៦-​បទ យើង​លែង​ជា​ស្នេហា​ហើយ​(​ប៊ុត សីហា​)​និង​បទ ដាច់​យប់​ដាច់​ជីវិត ហើយ​ក្រៅពីនេះ​ក៏​ធ្លាប់​និពន្ធ​កំប្លែង​ខ្លី​ឲ្យ​នាយ គ្រឿន បាន​មួយ​រឿង​កាលពី​ថ្មីៗ​នេះ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu