Ad Code

ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ មក​ស្នាក់នៅ​អូរ​ស្មាច់​ ហួស​សុពលភាព​៦​ខែ ត្រូវ​​ឃាត់​ខ្លួន​បញ្ជូន​ទៅ​ជំនាញ​ស្នងការ​ខេត្ត



ឧត្តរមានជ័យ​ ៖ ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៨​និង​៣០​នាទី កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​អូរ​ស្មាច់ បាន​ចុះ​ធ្វើការ​ងា​រដ្ឋបាល​នៅ​តាម​ផ្ទះសំណាក់​(​អាស៊ាន​) ស្ថិតនៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ជា​លទ្ធផល បាន​ពិនិត្យឃើញ​មាន​ជនបរទេស​ម្នាក់ មក​ស្នាក់​នៅក្នុង​មូលដ្ឋាន​ដោយ​ខុសច្បាប់ (​ប្រើ​ប្រាស់​ទិដ្ឋាការ​ហួស​សុពលភាព រយៈពេល​៦​ខែ​) ​ដែល​មាន​ ឈ្មោះ Park Taejoo ភេទ​ប្រុស សញ្ជាតិ កូរ៉េ​ខាងត្បូង ថ្ងៃខែ​ឆ្នាំ​កំណើត​១២-១០-១៩៦៨ កាន់​លិខិតឆ្លងដែន​លេខ 180917959 ប្រើ​ទិដ្ឋាការ ប្រភេទ T1 single មាន​សុពលភាព​ពី ២៨-០៩-២០១៨ ដល់ ២៨-១០-២០១៨ ដោយ​ចូលមក​ប្រទេស​កម្ពុជា​តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត។​

បច្ចុប្បន្ន ជនបរទេស​ខាងលើ ត្រូវបាន​កម្លាំង​យើង​ធ្វើការ​ឃាត់ខ្លួន នាំមក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​ស្មាច់ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu