Ad Code

ភ្លៀង​មួយ​មេ ​លាយឡំ​ខ្យល់​កន្ត្រាក់ ​បាន​វាយបំផ្លាញ​ផ្ទះ​ពលរដ្ឋ​៣២​ខ្នង ក្នុង​ស្រុក​ចំនួន​២



​ឧ​ត្ត​រ​មានជ័យ ​៖ ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣២​ខ្នង​ បាន​រង​ការខូចខាត​ដោយសារ​គ្រោះធម្មជាតិ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ដូចជា​របើក​ដំបូល​,​របើក​ជញ្ជាំង​,​រលំ​ធ្លាក់​ពី​ជើងតាំង កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ ដែលមាន​ចំនួន​២​ស្រុក នៅក្នុង​ភូមិ​គោក​សំរេច ឃុំ​
​ចុងកាល់​.​ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន​៧​ខ្នង​ និង​ភូមិ​ម៉ាលី​ស្រោង ឃុំ​បេង ស្រុក​បន្ទាយ​អំពិល​ចំនួន​២៥​ខ្នង​។​

​លោក​វរសេនីយ៍ទោ ឃុ​ល ភិន អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​បាន​ឲ្យ​ដឹងថា អាកាសធាតុ មេឃ​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​២៥​ខ្នង។​

​រីឯ លោក​វរសេនីយ៍ទោ រី ធា​រិ​ទ្ធ អធិការនគរបាល​ស្រុក​ចុងកាល់ បាន​ឲ្យ​ដឹង​ដែលថា នៅវេលា​ម៉ោង​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៩ ខាងលើ​មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​ បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​៧​ខ្នង ក្នុង​នោះ​របើក​តូប​សង្កត់​ឡាន​ និង​ត្រាក់ទ័រ​មួយ​គ្រឿង​ទៀតផង​។​

លោក​អធិការ​ស្រុក​បាន​បន្តទៀតថា ករណី​ខាងលើនេះ មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស​ និង​សត្វ​នោះទេ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu