Ad Code

ក្រុមអ្នកតវ៉ា​អាកាសធាតុ​ទីក្រុង​ឡុង​ដ៍​ស្វែងរក​កិច្ចពិភាក្សា​ជាមួយ​រដ្ឋាភិបាល​



ក្រុមអ្នក​តវ៉ា​ផ្លាស់ប្ដូរ​អាកាសធាតុ​ ដែល​បានធ្វើ​ឲ្យ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ឡុងដ៍​ត្រូវ​ជាប់គាំង​ បាន​និយាយ​ កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​ត្រៀមខ្លួន​បញ្ឈប់​ប្រសិនបើ​រដ្ឋាភិបាល​អង់គ្លេសនឹង​ពិភាក្សា​អំពី​ការទាមទាររបស់​ពួកគេ​។ មនុស្ស​ប្រមាណ​៩៦៣​នាក់​ត្រូវបាន​ចាប់ខ្លួន ហើយ​មនុស្ស​៤២​នាក់​ត្រូវបាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការធ្វើ​បាតុកម្ម Extinction Rebellion​។

​នៅ​ថ្ងៃទី​៧​នៃ​បាតុកម្ម​នេះ សកម្មជន​អាកាសធាតុ​វ័យ​ជំទង់​ជនជាតិ​ស៊ុយអែត​ឈ្មោះ Greta Thunberg បាន​ថ្លែង​ទៅកាន់​ក្រុមបាតុករ​ថា “​មនុស្សជាតិ​កំពុង​ឈរ​នៅលើ​ផ្លូវបំបែក​មួយ​”​។  ក្រុម​អ្នករៀបចំ​បាន​និយាយថា ពួកគេ​មានបំណង​ផ្លាស់ប្តូរ​យុទ្ធសាស្ត្រ​ពី​ការរំខាន​ទៅជា​ការសន្ទនា​គ្នា​នៅ​សប្តាហ៍​ក្រោយនេះ​ប្រសិនបើ​រដ្ឋាភិបាល​ចូល​ចរចា​។

​អ្នកនាំពាក្យ Extinction Rebellion  លោក James Fox បាន​ប្រាប់ AFP  ថា “​យើង​ត្រៀមខ្លួន​ផ្អាក​បើ​រដ្ឋាភិបាល​មកកាន់​តុ​ចរចា​។  យើង​អាច​ពិភាក្សា​អំពី​ការចាកចេញ​ប្រសិនបើ​ពួកគេ​មាន​ឆន្ទៈ​ចង់​ពិភាក្សា​អំពី​ការទាមទារ​របស់​យើង​។ នៅពេលនេះ យើង​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​រដ្ឋាភិបាល​ទេ​ដូច្នេះ​យើង​កំពុង​រងចាំ​មើល​រឿង​នោះ​”​។

​បាតុកម្ម Extinction Rebellion ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន​នៅ​ចក្រភព​អង់គ្លេស​ដោយ​ក្រុម​អ្នកសិក្សា​ហើយ​បាន​ក្លាយទៅជា​ចលនា​មួយ​ក្នុងចំណោម​ចលនា​បរិស្ថាន​លូតលាស់​លឿន​បំផុត​របស់​ពិភពលោក​។យុទ្ធនាការ​នេះ​ចង់​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ភាពអាសន្ន​បរិយាកាស​និង​បរិស្ថាន កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​ដល់​សូន្យ​ត្រឹម​ឆ្នាំ​២០២៥ បញ្ឈប់​សកម្មភាព​ជីវចំរុះ​និង​មានការ​ដឹកនាំ​ដោយ​សន្និបាត “​ប្រជាពលរដ្ឋ​” ថ្មី​ស្តីពី​អាកាសធាតុ​និង​យុត្តិធម៌​អេកូឡូស៊ី​។

​លោក Fox បាន​ប្រាប់ AFP ថា “​ប្រសិនបើ​ពួកគេ​បដិសេធ​មក​ចរចា​ជាមួយ​យើង នោះ​រឿងនេះ​នឹង​បន្ត​ហើយនឹង​កើនឡើង​ក្នុង​វិធី​ខុសគ្នា​”​។ប៉ូលិស​បាន​និយាយថា ពួកគេ​ព្យាយាម​សម្អាត​ក្រុមអ្នកតវ៉ា​ចេញពី​ទីលាន​សភា ស្ថានីយ Oxford Circus និង​ចំណុចប្រសព្វ Piccadilly Circus​។​ ​អ្នក​ដែល​ត្រូវបាន​ចោទប្រកាន់​ទាំងនោះ​គឺមាន​អាយុ​ពី​១៩​ដល់​៧៧​ឆ្នាំ​។ ពួកគេ​គឺ​មកពី​ប្រទេស​អង់គ្លេស វ៉ែល​និង​បារាំង​៕ AFP





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu