Ad Code

ប្រទះឃើញ​សាកសព​ សង្ស័យ​ជនរងគ្រោះ​លោតទឹក​សម្លាប់ខ្លួន



កណ្តាល​ ៖​ សាកសព​មនុស្ស​ប្រុស​ម្នាក់ ​អាយុ​ស្របាល​២០​ឆ្នាំ​ ត្រូវ​បាន​គេ​ឃើញ​អណ្តែត​ទន្លេ​ក្រោយ​រក​ឃើញ​ម៉ូតូ​១​គ្រឿង ​នៅ​លើ​ស្ពាន​ព្រែ​កតា​មាក់​ នៅ​ថ្ងៃទី​២២ ខែមេសា​ ឆ្នាំ២០១៩ វេលា​ម៉ោង​៦និង០០​នាទី ចំណុច​មាត់ច្រាំង​ទន្លេ​ភូមិ​កោះ​រកា​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល ​ខេត្តកណ្តាល​។

​នគរបាល​ស្រុក​មុខកំពូល​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ ​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស​ អាយុ​ប្រហែល​២០​ឆ្នាំ​ជាង ស្លៀកពាក់ ពាក់​អាវដៃវែង​ពណ៌​ខ្មៅ ផ្កា​ពណ៌​លឿង ស្លៀកខោ​ខូវប៊យ​ជើងវែង​ ពណ៌​ទឹក​ប៊ិក ម៉ាក​LEISTRASS&CO​ខោ​លី​អូ​ពណ៌​ខ្មៅ​ម៉ាក​POWER។

សាក្សី​និយាយ​ថា ​នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០១៩ ​វេលា​ម៉ោង​២២និង០០​នាទី ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​ មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស៊ី​រូស​ចាស់​ពណ៌​ក្រហម ខ្មៅ គ្មាន​ស្លាក​លេខ និង​ស្បែកជើង​ជ័រ​ផ្ទាត់​០១​គូ លេខ​៤៣ ​ទុកចោល​នៅ​លើ​ស្ពាន​ព្រែ​កតា​មាក់​ភូមិ​កោះ​រកា​ ឃុំ​ព្រែក អញ្ចាញ​។

ក្រោយពី​ទទួល​បាន​ព័ត៌មាន​រួច កម្លាំង​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​បាន​ទៅដល់​កន្លែង​កើតហេតុ​រួច​យក​ម៉ូតូ​និង​ស្បែកជើង​នោះមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​មុខកំពូល ដោយ​នៅក្រោម​កែបម៉ូតូ​ឃើញ​មាន​សំបក​កញ្ចប់​បារី​ម៉ាក I.z.a​ចំនួន ០២​កញ្ចប់​,​មួក​ប៉ា​រ៉េ​ពណ៌​ខ្លាញ់​ក្ដាម​ម៉ាក​nike០១, អាវដៃខ្លី​កូនក្មេង​តូច​ ពណ៌​ទឹកក្រូច ​ស្ព័រលេខ​១០ មាន​ឆ្នូតៗ​ខ្មៅ ចំនួន​០១​។

​លុះដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ២០១៩ ​វេលា​ម៉ោង​០៦និង០០នាទី​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​អញ្ចាញ​បាន​ទទួល​ព័ត៌មាន ពី​លោក ឆឺ​ត ហាក់ អនុប្រធាន​ភូមិ​កោះ​រកា​ បាន​រាយការណ៍​មក​ថា មាន​សាកសព​មនុស្ស​ម្នាក់ ទើរ​នៅ​ច្រាំងទន្លេ​ស្ថិតក្នុង​ភូមិ កោះ​រកា ឃុំ​ព្រែក​អញ្ចាញ​។



ក្រោយពី​ទទួលបាន​ព័ត៌មាន នគរបាល​ប៉ុស្តិ៍​ព្រែក​អញ្ចាញ​សហការ​ជាមួយ​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​និង​អាជ្ញា​ធរ​មូលដ្ឋាន បាន​ចុះទៅ​កន្លែងកើតហេតុ ហើយ​បាន​ធ្វើ​ការ ពិនិត្យ​សាកសព ឃើញ​ដេក​ផ្ងារ​ក្បាល​ទៅ​ត្បូង ជើង​សណ្ដូក​ទៅ​ទិស​ខាងជើង កំពស់​១,៦៥​ម៉ែត្រ នៅក្នុង​ហោប៉ៅ​ខោ​ខូវប៊យ​មាន ទូរស័ព្ទ​ម៉ាក​ណូគា អិន​ចុច​ពិល ០១​គ្រឿង កាបូបដៃ​ពណ៌​សូកូឡា ០១​មាន​លុយ​ខ្មែរ ១០០.០០០៛(​ដប់​ម៉ឺន​) សាកសព​មាន​សភាព​ហើម លៀន​ភ្នែក​និង​អណ្តាត មាន​រលាត់ស្បែក​លើ​ដងខ្លួន​និង​ផ្ទៃមុខ មាន​វត្ថុ​រាវ​ហូរ​ចេញ​តាម​មាត់​និង​ច្រមុះ​ពេល​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ ក្រៅពី​ស្លាកស្នាម​ខាងលើ​ពុំ​មាន​ស្លាកស្នាម អ្វី​ផ្សេង​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ​។

តាម​សន្និដ្ឋាន និង​វាយតម្លៃ​របស់​ផ្នែក​ជំនាញ ១.​ផ្អែក​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ហ៊ាង ចន្ថា ភេទប្រុស ​អាយុ​៣២ឆ្នាំ ​ជាជាង​ផ្សារ​សា​ឡង់​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ២០១៩ វេលា​ម៉ោង​២២និង១០នាទី​ បានឃើញ​មនុស្ស​ប្រុស​កំពុងតែ​លង់ទឹក នៅ​ខាងកើត​សា​ឡង់​របស់ខ្លួន ហើយ​គាត់​និង​កម្មករ​ផ្សេងទៀត​បាន​បោះ​ពី​ដុង​ចំណុះ​៣០ លីត្រ​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ តែ​ជនរងគ្រោះ​ចាប់ពី​ដុង​មិនបាន ជនរងគ្រោះ​ក៏​លិច​ក្នុង​ទឹក​បាត់​ទៅ​។

២.​ផ្អែក​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ គង់ ភក្ដី ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ ​មុខរបរ​លក់ដូរ នៅ​ភូមិ​កោះ​រកា បាន​បញ្ជាក់​ថា ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ វេលា​ម៉ោង​២១និង៣០នាទី មាន​រថយន្ត​ស្ទូច​០១ គ្រឿង​បាន​មក​ឈប់​ទិញ​ឥ​វ៉ាន់ របស់​គាត់​និង​បាន​ប្រាប់​គាត់​ថា មាន​ម៉ូតូ​០១ គ្រឿង​ទុកចោល​នៅ​លើ​ស្ពាន​ព្រែ​កតា​មាក់ ពុំ​ឃើញ​មាន​ម្ចាស់​ទេ គាត់​ក៏​ជិះ​ម៉ូតូ​មក​មើល ឃើញ​ម៉ូតូ​ម៉ាក​ស៊ី​រូស​០១ គ្រឿង​ពណ៌​ខ្មៅ​លាយ​ក្រហម និង​មាន​ស្បែកជើងផ្ទាត់​០១​គូរ នៅ​ជិត​ម៉ូតូ​តែ​មិន​មាន​ឃើញ​មនុស្ស​ទេ បាន​រាយការណ៍​ជូន​សមត្ថកិច្ច បាន​យក​ម៉ូតូ​នោះ​ទៅ​រក្សាទុក​នៅ​កន្លែង​សមត្ថកិច្ច​ទៅ​។ ចំពោះ​ករណី​ខាងលើ​នេះ​ជនរងគ្រោះ គឺ​បាន​លោត​ពីលើ​ស្ពាន​ព្រែ​កតា​មាក់​លង់ទឹក​ស្លាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu