Ad Code

ជនជាតិ​ចិន​ម្នាក់ សង្ស័យ​ញៀន​ថ្នាំ​ដល់​កម្រិត ​ទាញ​កាំបិត​ចាក់​ខ្លួនឯង រង​របួសធ្ងន់​



​ភ្នំពេញ​ ៖ បុរស​ជនជាតិ​ចិន​ម្នាក់​ សង្ស័យ​ញៀន​ថ្នាំ​ដល់​កម្រិត​ ទើបបានជា​ទាញ​កាំបិត​មកចាក់​ខ្លួន​ឯង​ដោយ​មិន​ដឹង​មូលហេតុ ខណៈ​ចូល​ទៅ​ជួល​បន្ទប់​ដេក​បាន​១​កំណាត់​យប់​រួចមក​នោះ ដែល​ករណី​នេះ​បានកើត​ឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ ឈានចូល​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះសំណាក់ សាំង​ហ៊​ទៀង ស្ថិតនៅក្នុង​សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

ជនជាតិ​ចិន​មាន​បញ្ហា​សតិ​មិន​ប្រក្រតី​នេះ​ មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ទេ តែ​ទោះយ៉ាងណា​សមត្ថកិច្ច​ និង​គ្រូពេទ្យ​ បាន​ដឹក​តាម​រថយន្ដ​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផងដែរ។​

បើតាម​ប្រភពពី​ម្ចាស់ផ្ទះ​សំណាក់​បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​ជនជាតិ​ចិន​ដែល​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ បានមក​ជួល​បន្ទប់​កាលពី​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​១៩​មេសា លុះដល់​ម៉ោង​កើតហេតុ ស្រាប់តែ​បុរស​ជនជាតិ​រូបនោះ​ស្រែក​ឆោឡោ​ពេញ​បន្ទប់​ រួច​បាន​ទាញ​កាំបិត​ចាក់​ចំពោះ​ខ្លួនឯង​ចំនួន​មួយ​កាំបិត បណ្តាល​ឲ្យ​រងរបួស​តែម្តង​។ ដោយមាន​ការភិតភ័យ​ និង​ខ្លាច​ស្លាប់​ ពាក់ព័ន្ធ​ដល់​ម្ចាស់ផ្ទះ​សំណាក់ គេ​បាន​តេ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចុះមក​ជួយ​អន្តរាគមន៍ ដឹក​ចេញពី​ចំណុច​ផ្ទះសំណាក់​នេះ​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu