Ad Code

ប្រទេស​ទួរគី​ ចាប់ខ្លួន​ជនសង្ស័យ​ជា​ចារកម្ម​អារ៉ាប​រួម​ចំនួន​ពីរ​នាក់​



ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Anadolu បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ប្រទេស​ទួរគី​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​ដែល​គេ​សង្ស័យ​ថា​ធ្វើ​ចារកម្ម​ឲ្យ​ប្រទេស​អារ៉ាប​រួម​ហើយ​កំពុង​ស៊ើបអង្កេត​ថា​តើ​ពួកគេ​មាន​ជាប់ ទាក់ទង​នឹង​ការ សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអ៊ូឌីត​លោក Jamal Khashoggi ដែរ​ឬ​អត់​។

Anadolu បាន​រាយការណ៍​ថា អ្នក​ទាំងពីរ​ត្រូវបាន​ឃុំខ្លួន​ជា​ផ្លូវការ​ដោយ​អាជ្ញាធរ​ទួរគី​កាលពី​ថ្ងៃ​សុក្រ​ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ដោយ​រដ្ឋអាជ្ញា​ក្រុង​អ៊ីស្តង់ប៊ុល​ចូលទៅក្នុង​ការសង្ស័យ​ចារកម្ម​ដោយ​រដ្ឋ​ឈូង​សមុទ្រ​មួយ​នេះ​។ ទោះបីជា​យ៉ាណា​ក៏ដោយ ភ្នាក់ងារ​ព័ត៌មាន​នេះ​មិនបាន​និយាយថា​នៅពេលណា​ដែល​ពួកគេ​ត្រូវបាន​ចាប់ខ្លួន​ឬ​ឈ្មោះ​បុរស​ទាំងពីរ​នាក់​នោះទេ​។

​អ្នក​រិះគន់​លើ​របប​អារ៉ាប៊ីសាអ៊ូឌីត​លោក Khashoggi ត្រូវបាន​សម្លាប់​នៅ​ថ្ងៃទី​២​ខែតុលា​ក្នុង​ស្ថានទូត​អារ៉ាប៊ីសាអ៊ូឌីត​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់ប៊ុល​ដោយ​ភ្នាក់ងារ​មួយក្រុម​មាន​គ្នា​ចំនួន​១៥​នាក់​ដែល​បញ្ជូន​មកពី​ទីក្រុង​រី​យ៉ា​ដ​។ សាកសព​របស់គាត់​មិនទាន់​ត្រូវបាន​គេ​រកឃើញ​ទេ​។កាសែត​ទួរគី​គាំទ្រ​រដ្ឋាភិបាល Yeni Safak បាន​រាយការណ៍​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​ប្រតិបត្តិការ​រួមគ្នា​មួយ​ដោយ​ប៉ូលិស​ទួរគី​និង​សេវា​ចារកម្ម MIT​។

​កាសែត​នេះ​បាន​រាយការណ៍​ថា អ្នក​ទាំងពីរ​ដែល​ជាព​ល​រដ្ឋ​អារ៉ាប់​រួម​គឺមាន​ទំនាក់ទំនង​ជាមួយនឹង​បុគ្គល​ម្នាក់​​ ដែល​ស្ថិតនៅក្រោម​ការឃ្លាំមើល​ នៅក្នុង​ករណី​របស់លោក Khashoggi ។ក្រោយពី​បាន​បដិសេធ​ធ្វើឃាត​លោក Khashoggi, ក្រោយមក​អារ៉ាប៊ីសាអ៊ូឌីត​បាន​និយាយថា មាន​ភ្នាក់ងារ​បាន​អនុវត្ត​ប្រតិបត្តិការ​នេះ​។ភាគច្រើន​នៃ​ករណីនេះ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ដោយ​រួមមាន​ទាំង​តួនាទី​របស់​រាជទាយាទ​ដ៏​មានអំណាច​របស់​អារ៉ាប៊ីសាអ៊ូឌីត​គឺ​ព្រះអង្គម្ចាស់ Mohammed bin Salman ផងដែរ​។

CIA បាន​សន្និដ្ឋានថា ប្រតិបត្តិការ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ទំនងជា​ត្រូវបាន​បញ្ជា​ដោយ​រាជទាយាទ​ប៉ុន្តែ​សេត​វិមាន​បាន​បញ្ចៀស​ការរកឃើញ​នេះ​ចំពេល​មានការ​បដិសេធ​ដោយ​ទីក្រុង​រី​យ៉ា​ដ​ដែលជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​សហរដ្ឋអាមេរិក​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu