Ad Code

​បើក​វគ្គ​បណ្ដុះបណ្ដាល ​ស្ដីពី​កម្មវិធី​ថែទាំ​ផ្លូវ ក្រោយពី​ដំណើរការ​ជា​ផ្លូវការ លើកដំបូង​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨



ព្រះវិហារ​ ៖ មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ ខេត្តព្រះវិហារ​ កាលពី​ថ្ងៃ​សុក្រ ៧ រោច ខែ​ចែ​ត្រ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​កម្មវិធី​ថែទាំ​ផ្លូវ ក្រោយពី​ដំណើរការ​ជា​ផ្លូវការ លើកដំបូង​កាលពី​ខែធ្នូ ឆ្នាំ​២០១៨។​

មន្ត្រី​ នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​ព្រះ​វិហារ​បានឲ្យ​ដឹងថា នៅ​ថ្ងៃ​សុក្រ ៧​រោច ខែ ចែ​ត្រ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ នៅ​សាល​ប្រជុំ​ធំ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​កម្មវិធី​ថែទាំ​ផ្លូវ ( Road Care mobile App ) ក្រោម​កិច្ច​ដឹកនាំ​ ដោយ លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រះវិហារ ដើម្បី​ឲ្យ​មន្ត្រី​ទាំងអស់​រួមគ្នា​ថែរក្សា​ផ្លូវ​ទាំងអស់គ្នា។​

សូម​រំលឹក​ផងដែរ​ថា​ កម្មវិធី​ថែទាំ​ផ្លូវ​( Road Care mobile App ) នេះ​បាន​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ លើកដំបូង​កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu