Ad Code

ពលរដ្ឋ​អុជ​ទៀន ​ធូប ​សែន​ផ្នូរ ទុកចោល​បណ្តាល​ឲ្យ​ឆេះ​ព្រៃ​នៅ​លើ​ភ្នំ​ក្រោម​អស់​មួយចំនួន



សៀមរាប ​៖ ​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពលរដ្ឋ​បាន​សែន​ផ្នូរ​រួច​អុជ​ទៀន ធូប ទុកចោល បណ្តាល​ឲ្យ​ឆេះ​ព្រៃ​នៅ​លើ​ភ្នំ​ក្រោម​អស់​មួយចំនួន​។ ប៉ុន្តែ​មិន​មាន​រាលដាល​ដល់​ផ្ទះ​អ្នកភូមិ​ដែល​នៅ​ជុំវិញ​ទីនោះ​ទេ ដោយសារ​សមត្ថកិច្ច​និង​ពលរដ្ឋ​ជួយ​ពន្លត់​ទាន់ពេល​។



ហេតុការណ៍​នេះ​ កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០នាទី​ល្ងាច ​ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ២០១៩​ ត្រង់​ចំណុច ភូមិ ភ្នំ​ក្រោម សង្កាត់សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប។



លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការ​រង​ទទួល​ផែន​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​លើ​ភ្នំ​ក្រោម​ទំហំ​ប្រមាណ​ជាង ១០០​ម៉ែត្រ ៤​ជ្រុង​រលត់​ទៅ​វិញ​និង​ជួយ​ដាក់​ទឹក​ជូន​ប្រជាពលរដ្ឋ​រហូតដល់​ម៉ោង ៤និង៣០នាទី​ ថ្ងៃខែ​ឆ្នាំ​ដដែល នៅ​ចំណុច​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប។



លោក​បន្ត​ថា ការខូចខាត​មិន​ប៉ះពាល់​និង​ខូចខាត​លំនៅឋាន​ទេ​។​ ក្នុង​ពេល​កំពុង​កើតហេតុ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥ ឡាន​បាន​ជួយ​អន្តរាគមន៍​ប្រើប្រាស់​ទឹក​អស់ ២ ឡាន​។ ​មូលហេតុ ដោយសារ​មានការ​សែន​ផ្នូរ​ហើយ​អុជ​ទៀន ធូប ទុកចោល​។ ក្នុង​នោះ​ដែរ​លោក​ស្នងការ​រង ក៏បាន​ផ្តាំផ្ញើ​ឲ្យ​ពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​រឿង​ភ្លើង​ទៀន​ធូប​នេះ ព្រោះ​រដូវ​នេះ​ជា​រដូវ​ក្តៅ​អាច​នឹង​ងាយ​ឆាបឆេះ​ដោយ​យថាហេតុ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu