Ad Code

រដ្ឋបាល​ខណ្ឌទួលគោក​ប្រគល់​ម៉ូតូ​កង់​បី ប្រើ​អាគុយ ១០​គ្រឿង ​ឲ្យ​ទៅ​សង្កាត់​ទាំង​១០​របស់​ខ្លួន ដើម្បី​ប្រមូល​សំរាម​និង​សម្អាត​បរិស្ថាន​នៅក្នុង​មូលដ្ឋាន



ភ្នំពេញ​ ៖ រដ្ឋបាល​ខណ្ឌទួលគោក​ដឹកនាំ​ដោយ​លោក​ឯក ឃុន​ដឿ​ន ជា​អភិបាលខណ្ឌ​បាន​ធ្វើ​ពិធី​ប្រគល់​ម៉ូតូ​កង់​បី​ ប្រើប្រាស់​ដោយ​ថាម​ពល​អាគុយ ប្រគល់​ជូន សង្កាត់​ទាំង ១០​ដើម្បី​ធ្វើ​សកម្មភាព​ប្រមូល​សំរាម​និង​សម្អាត​បរិស្ថាន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​បាន​ល្អ បង្កើន សុខុមាលភាព​ជូន​ប្រជាពលរដ្ឋ​។



ពិធី​ប្រគល់​នេះ​ បាន​ធ្វើឡើង​កាលពី​ព្រឹក​នៃ​ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៩​នេះ នៅ​ទីតាំង​អគារ​រដ្ឋបាល​ខណ្ឌទួលគោក​ថ្មី ដែល​មាន​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៩៦ ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។



មន្ត្រី​សាលា​ខណ្ឌ​ទួលគោក​បាន​ឲ្យ​ដឹង​ថា រ៉ឺម៉ក​កង់​បី​ដែល​ប្រើ​អាគុយ​នេះ គឺជា​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ប្រគល់​មក​ឲ្យ​រដ្ឋបាល​ខណ្ឌ​គោក​ដើម្បី​បន្ត​ចែកចាយ​ទៅតាម​សង្កាត់​នីមួយៗ ដោយ​ក្នុង​មួយ​សង្កាត់​ទទួល​បាន​រ៉ឺម៉ក​កង់​បី​នេះ​មួយ​គ្រឿង ហើយ​រ៉ឺម៉ក​កង់​បី​ដែល​ទទួល​បាន​និង​ប្រើប្រាស់​សម្រាប់​តែ​ការ​ដឹកជញ្ជូន ប្រមូល​សំរាម​និង​សម្អាត​បរិស្ថាន​នៅក្នុង​សង្កាត់​របស់​ខ្លួន​តែប៉ុណ្ណោះ ខណៈ​ដែល​ក្រុមហ៊ុន​ស៊ីន​ទ្រី ប្រមូល​សំរាម​មិនទាន់​បាន​ល្អ​និង​មិន​ទាន់ពេល​នៅ​ឡើយ​នោះ​។

គួរ​បញ្ជាក់​ថា ក្រៅពី​ប្រគល់​រ៉ឺម៉ក​កង់​បី​ប្រើប្រាស់​អាគុយ​ហើយ​នោះ​ ក៏​នៅ​បាន​ប្រគល់​ធុង​សម្រាប់​មួយ​សង្កាត់​មួយ​ធុង​ផង​ដែរ ដើម្បី​ទុកដាក់​សំរាម​ឲ្យ​បាន​ល្អ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu