Ad Code

កីឡាករ សារី ម៉ាត់​ណូ​រូ​ទីន តាំង​ខិតខំ​ជួយ​វិសាខា​វិញ ក្រោយ​ជាសះស្បើយ​ពីរ​បួស​



ខ្សែបម្រើ​-​ប្រយុទ្ធ សារី ម៉ាត់​ណូ​រូ​ទីន របស់​ក្លិប​វិសាខា សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បាន​ត្រឡប់​ចូល​ទីលាន​វិញ​ហើយ បន្ទាប់ពី​ជាសះស្បើយ​ពីរ​បួស​ជង្គង់ ១០០% ហើយ​គេ​ក៏បាន​សម្ដែង​ការ​សប្បាយ​ចិត្ត ចំពោះ​ការ​ត្រឡប់​មក​ជួយ​មិត្ត​រួម​ក្រុម​សាជាថ្មី នឹង​ប្ដេជ្ញា​ខិតខំ​ហ្វឹកហាត់​ទ្វេដង ដើម្បី​ជួយ​ក្លិប​របស់​ខ្លួន​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​ជា​បន្ដ​បន្ទាប់​ទៀត។

កីឡាករ​ខ្មែរ​-​អ៊ីស្លាម រូប​នេះ​ត្រូវ​បាន​លោក ហុក សុ​ជី​វ័​ន្ត ដែល​ជា​គ្រូបង្វឹក​ដាក់​ឲ្យ​បង្ហាញខ្លួន​រយៈពេល​១៥​នាទី ចុងក្រោយ​ក្នុង​ជំនួប​សប្ដាហ៍​ទី​៤ លី​គ​កំពូល​កម្ពុជា​ពេល​ក្រុម​វិសាខា យកឈ្នះ​លើ​ក្លិប​អគ្គិសនី​កម្ពុជា ៤​ទល់​០ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។ ជុំវិញ​ឱកាស​ចូល​ទីលាន​ប្រកួត​បាន​វិញ​កីឡាករ ម៉ាត់​ណូ​រូ​ទីន បាន​និយាយ​ថា «​ខ្ញុំ​សប្បាយចិត្ត​មែនទែន សម្រាប់​ការ​ត្រឡប់មក​បង្ហាញខ្លួន​លើ​ទីលាន​សាជាថ្មី បន្ទាប់ពី​ខ្ញុំ​បានជា​ពីរ​បួស ហើយ​ខ្ញុំ​ក៏​សប្បាយចិត្ត ដែល​ឃើញ​ការប្រកួត​មួយ​ដ៏​ល្អ សម្រាប់​ការ​ដណ្ដើម​បាន ៣​ពិន្ទុ​នេះដែរ​»​។



​កីឡាករ​ដែល​ធ្លាប់​បង្ហាញខ្លួន​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា រូបនេះ​បាន​បន្ដ​ថា «​ប្រកួត​នេះ លោកគ្រូ​ដាក់​ខ្ញុំ​ឲ្យ​លេង ដើម្បី​បន្សាំ​ការប្រកួត​ក្រោយ​ទៀត អញ្ចឹង​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ជាមួយ​ការ​ខិតខំ ដើម្បី​រក​ឱកាស​ជួយ​ក្រុម។ ខ្ញុំ​មានការ​សោកស្ដាយ សម្រាប់​របួស​របស់ខ្ញុំ ដែល​ធ្វើ​ឲ្យ​ខកខាន​ជួយ​ក្រុម​ប៉ុន្មាន​ប្រកួត​កន្លងមក តែ​ខ្ញុំ​វិលត្រឡប់​មកវិញ ខ្ញុំ​នឹង​ខិតខំ​ប្រឹង​ឲ្យ​លើស​ពី​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​រួមចំណែក​ជួយ​ក្រុម និង​ដណ្ដើម​លទ្ធផល​ល្អៗ​សម្រាប់​ក្រុម​ថែមទៀត​»​។

គេ​ចាំ​បាន​ថា ​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីណ បាន​ផ្ដើម​អាជីព​បាល់ទាត់​ជាមួយ​ក្លិប​អាស៊ី​អឺរ៉ុប ចាប់ពី​ឆ្នាំ​២០១៣-២០១៥ បន្ទាប់មក​បាន​ផ្លាស់​ទៅ​ក្លិប​ភ្នំពេញ​ក្រោ​ន តែ​លេង​បាន​ពាក់កណ្ដាល​រដូវ​កាល ក៏​ផ្ទេរ​ទៅលេង​ឲ្យ​ក្លិប​ណាហ្គា​វើ​ល ចាប់ពី​ឆ្នាំ​២០១៥-២០១៨ មុន​ផ្ទេរ​មកកាន់​ក្លិប​បាល់ទាត់​វិសាខា ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៩ ។ យ៉ាងណាក្តី​ថ្នាក់ដឹកនាំ​ក្លិប​វិសាខា រំពឹងថា ម៉ាត់​ណូ​រ៉ូ​ទីន នឹង​ក្លាយជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្លិប​សម្រេច​គោលដៅ​នា​រដូវ​កាល​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu