Ad Code

អធិរាជ​ជប៉ុន ​ប្រារព្ធ​ខួប​រៀប​អភិសេក​លើក​ទី​៦០​មុន​ការដាក់រាជ្យ



ព្រះ​ចៅ​អធិរាជ​ជប៉ុន Aikihito និង​ព្រះមហាក្សត្រី Michiko បាន​ប្រារព្ធ​ខួប​ដ៏​មានតម្លៃ​កាលពី​ថ្ងៃ​ពុធ​ដែល​កត់សម្គាល់​ជា​រយៈពេល​ប្រាំមួយ​ទសវត្សរ៍​នៃ​ការរៀប​អភិសេក​ ដែល​បាន​ជួយ​ធ្វើ​ទំនើបកម្ម​នៃ​រាជវង្ស​។​

ព្រះ​ចៅ Aikihito ព្រះជន្ម​៨៥​វស្សា​នឹងដាក់​រាជ្យ​នៅ​ថ្ងៃទី​៣០​ខែមេសា​ហើយ​ត្រូវ​ស្នង​តំណែង​ដោយ​បុត្រា​ច្បង​របស់​ទ្រង់​គឺ​ព្រះអង្គម្ចាស់ Naruhito​។​

ស្នេហា​ដែល​បានចាប់ផ្តើម​ឡើង​នៅលើ​ទីលាន​វាយ​កូន​បាល់​មួយ​និង​ទាក់ទាញ​ចំណាប់អារម្មណ៍​គឺ​បានធ្វើ​ឲ្យ​មហាក្សត្រី Michiko ក្លាយជា​មនុស្ស​សាមញ្ញ​ដំបូង​គេ​ដែល​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​អ្នក​ស្នងរាជ្យ​បល្ល័ង្ក​បុរាណ​របស់​ប្រទេស​ជប៉ុន​។​

លោក Kazuo Oda ដែលមាន​វត្តមាន​នៅពេល​ដែល​ព្រះ​ចៅ Akihito និង​ព្រះ​នាង Michiko ជួបគ្នា​ក្នុងការ​ប្រកួត​កីឡា​វាយ​កូន​បាល់​មួយ​នៅ​ខែសីហា​ឆ្នាំ​១៩៥៧​ពោលគឺ​ពីរ​ឆ្នាំ​មុនពេល​អ្នក​ទាំងពីរ​រៀប​អភិសេក​បាន​និយាយថា “​ការ​បំបែក​ប្រពៃណី​ក្នុងប្រទេស​ជប៉ុន​គឺជា​រឿង​ដ៏​លំបាក​បំផុត​”​។​

អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ​បាន​បង្ក​ឲ្យ​មាន​ក្តី​សង្ឃឹមថា ព្រះ​នាង Michiko ដែលជា​កូនស្រី​របស់​អ្នកជំនួញ​ដ៏​មានទ្រព្យ​សម្បត្តិ​នឹងធ្វើ​ទំនើបកម្ម​លើ​តុលាការ​ដែលមាន​ទំលាប់​តាម​ប្រពៃណី​។​

ព្រះ​នាង​បាន​ចិញ្ចឹម​បុត្រា​ពីរ​អង្គ​និង​បុត្រី​មួយអង្គ​ដោយ​ខ្លួនឯង​សូម្បីតែ​ការរៀបចំ​អាហារ​ថ្ងៃត្រង់​របស់​ពួកគេ​សម្រាប់​ទៅ​សាលារៀន​ក៏ដោយ​។ តាម​ប្រពៃណី បុត្រ​រាជវង្សានុវង្ស​ត្រូវបាន​ចិញ្ចឹម​ដោយ​គិលានុបដ្ឋាយិកា​និង​អ្នកបម្រើ​ព្រះមហាក្សត្រ​។​

ព្រះ​នាង​ក៏បាន​នាំមុខ​ក្នុងការ​ផ្សព្វផ្សាយ​ដ៏​ពេញនិយម​ដល់​ប្រជាជន​សាមញ្ញ​រួមទាំង​មនុស្ស​ចាស់ ជនពិការ​និង​ជនរងគ្រោះ​នៃ​គ្រោះមហន្តរាយ​ផងដែរ​ដែលជា​រឿយៗ​បាន​លុតជង្គង់​ចុះ​ដើម្បី​ឱបក្រសោប​ឬ​មានបន្ទូល​ទៅកាន់​ប្រជាជន​ដែល​នេះ​ជា​កាយវិការ​មួយ​បាន​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នក​អភិរក្ស​។​

ប៉ុន្តែ​រូបភាព​ជា​សាធារណៈ​ត្រូវបាន​រំខាន​ជា​ញឹកញាប់​ដោយសារតែ​ព័ត៌មាន​អំពី​សុខភាព​មិនល្អ​របស់​ព្រះ​នាង Michiko ដែល​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​និង​អ្នក​ខាងក្នុង​សន្មត​ថា បាន​ទទួលរង​ទង្វើ​ដ៏​ឃោ​ឃៅ​ពី​សំណាក់​ចៅក្រម​រាជវង្ស​និង​ម្តាយក្មេក​របស់​ព្រះ​នាង​។​
​ព្រះ​នាង Michiko តែងតែ​ចាត់ទុក​ខ្លួនឯង​ថា​មាន​ភាព​ទុក្ខព្រួយ​និង​ការ​ថប់​បារម្ភ​។​
​ព្រះ​នាង​មានបន្ទូល​នៅក្នុង​សុន្ទរកថា​មួយ​មុន​ពិធី​បុណ្យចម្រើនព្រះជន្ម​៨៤​វស្សា​របស់​ព្រះ​នាង​កាលពី​ខែតុលា​ថា “​ការរស់នៅ​ក្នុងនាម​ជា​ម្ចាស់​ក្សត្រិយានី​ហើយ​ក្រោយមកទៀត​ជា​អធិរាជ​នី​គឺ​មិនមែនជា​មុខតំណែង​ងាយស្រួល​ទេ​សម្រាប់​ខ្ញុំ​”៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu