Ad Code

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​ចាក់​បុរស​ម្នាក់​ រងរបួស​ធ្ងន់​



ព្រះវិហារ ៖ ផឹកស៊ី​ទាស់សម្ដី​គ្នា​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​ អ្នកឈ្នះ​ ត្រូវ​នគរបាល​វាយ​ខ្នោះ ​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឆែប រីឯ​អ្នកចាញ់​រងរបួស​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។​

ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​០៩ ខែ​មេសា ឆ្នាំ​២០១៩ នៅផ្ទះ​ឈ្មោះ​ ចេក ស្ថិតនៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​។​

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ឈានដល់​ប្រើ​ហិង្សា​ចាក់​ជនរងគ្រោះ​ឲ្យ​រងរបួស ​គឺ​បណ្ដាលមកពី​ទាស់សម្ដី​គ្នា​រឿង​បាត់​ទូរស័ព្ទដៃ​ ស៊េរី​ទំនើប​មួយគ្រឿង ​ក្នុង​ពិធី​ស៊ីផឹក​នៅ​ទីនោះ​។

ជនរងគ្រោះ​ ឈ្មោះ​ ទ្រី​ រ៉ា​ត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​មួយ ស្រុក​ឆែប បាន​សួររក​ទូរស័ព្ទ​របស់​ខ្លួន​ដែល​បាន​បាត់​នោះ តែ​គ្មាន​នរណា​ម្នាក់​ក្នុងចំណោម​ផឹកស៊ី​ប្រាប់​ទាល់​តែ​សោះ ហើយ​បាន​បន្តរ​កដោយ​ខ្លួនឯង​ ក៏​ឃើញ​ទូរស័ព្ទ​របស់ខ្លួន​នៅ​ទីនោះ​ ខណៈ​រកឃើញ​ ក៏បាន​ខឹង​សម្បា​ ហើយ​បោក​ទូរស័ព្ទ​របស់ខ្លួន​ចោល​នៅ​ទីនោះ​។​

ជនដៃដល់​ ឈ្មោះ​ ដាន បាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ​រស់នៅ​ភូមិ​ជាមួយគ្នា បាន​ផឹកស៊ី​ជាមួយគ្នា​នោះ​បាន​ឃើញ​ទង្វើ​នោះ​ហាក់​ឃ្នើស​ចិត្តបាន​ស្ទុះ​យក​កាំបិត​ស្នៀត​ទៅ​ចាក់​ចំពោះ​ខាងស្ដាំ​មួយ​ទំហឹង​ បណ្ដាល​ឲ្យ​ជនរងគ្រោះ​ ឈ្មោះ ​ទ្រី​រ៉ា​ត ​ដេក​ដួល​ទៅនឹង​ដី​។​

ជនសង្ស័យ ​ត្រូវបាន​សមត្ថកិច្ច​ស៊ើបសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ ដើម្បី​វិនិច្ឆ័យ​ទោស​ទៅតាម​ផ្លូវច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu